នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។
រ៉ូម 15:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ ព្រះគម្ពីរខ្មែរសាកល គឺឲ្យបានស្រោចស្រង់ពីពួកអ្នកមិនព្រមជឿនៅយូឌា និងឲ្យការងារបម្រើរបស់ខ្ញុំសម្រាប់យេរូសាឡិម បានជាទីពេញចិត្តដល់វិសុទ្ធជន Khmer Christian Bible ដើម្បីឲ្យខ្ញុំរួចផុតពីពួកអ្នកមិនជឿនៅស្រុកយូដា និងឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិមទទួលយកការបម្រើរបស់ខ្ញុំ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះ ដោយអំណរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង អាល់គីតាប ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏បរិសុទ្ធនៅក្រុងយេរូសាឡឹម បានទទួលជំនួយដែលខ្ញុំនាំយកទៅនោះដោយអំណរ។ |
នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។
លោកភេស្ទុសមានប្រសាសន៍ថា៖ «សូមទូលព្រះករុណាអ័គ្រីប៉ា និងអស់លោកដែលទៅទីនេះជាមួយយើងខ្ញុំ។ សូមទតមើលបុរសនេះ ដែលសាសន៍យូដាទាំងប៉ុន្មានបានប្តឹងមកទូលបង្គំ កាលនៅក្រុងយេរូសាឡិម និងនៅទីនេះដែរ ដោយស្រែកថា គាត់មិនគួររស់នៅតទៅទៀតទេ។
អាណានាសទូលឆ្លើយថា៖ «ព្រះអម្ចាស់អើយ ទូលបង្គំបានឮមនុស្សជាច្រើននិយាយពីការអាក្រក់ទាំងប៉ុន្មាន ដែលអ្នកនោះបានប្រព្រឹត្តដល់ពួកបរិសុទ្ធរបស់ព្រះអង្គ នៅក្រុងយេរូសាឡិម
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។
បងប្អូនអើយ អ្នករាល់គ្នាជ្រាបហើយថា ក្រុមគ្រួសាររបស់លោកស្ទេផាណាស ជាផលដំបូងនៅស្រុកអាខៃ ហើយគេបានដាក់ខ្លួនបម្រើដល់ពួកបរិសុទ្ធ។
ព្រះអង្គដែលបានរំដោះយើងឲ្យរួចពីការស្លាប់យ៉ាងសម្បើមនោះ ទ្រង់នឹងនៅតែរំដោះយើងតទៅទៀត។ យើងសង្ឃឹមលើព្រះអង្គថា ព្រះអង្គនឹងរំដោះយើងទៀតជាមិនខាន
ទាំងអង្វរយើងយ៉ាងទទូច សុំឲ្យមានឱកាសចូលរួមក្នុងការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ
ចំពោះការជួយឧបត្ថម្ភដល់ពួកបរិសុទ្ធ នោះមិនចាំបាច់ឲ្យខ្ញុំសរសេរមកអ្នករាល់គ្នាទេ
តាមរយៈភស្តុតាងនៃការជួយឧបត្ថម្ភនេះ អ្នករាល់គ្នាសរសើរតម្កើងដល់ព្រះ ដោយព្រោះអ្នករាល់គ្នាសម្ដែងឲ្យគេឃើញច្បាស់ថា អ្នករាល់គ្នាពិតជាចុះចូលតាមដំណឹងល្អរបស់ព្រះគ្រីស្ទមែន ហើយដោយព្រោះចិត្តសទ្ធាដែលអ្នករាល់គ្នាបានចែកចាយដល់គេ និងដល់មនុស្សដទៃទៀតទាំងអស់
គេបានសម្លាប់ព្រះអម្ចាស់យេស៊ូវ និងពួកហោរា ព្រមទាំងបណ្តេញពួកយើងទៀតផង។ អ្នកទាំងនោះមិនគាប់ព្រះហឫទ័យព្រះទេ ហើយគេទាស់ទទឹងនឹងមនុស្សទាំងអស់
ហើយឲ្យយើងបានរួចពីមនុស្សពាល និងពីមនុស្សអាក្រក់ ដ្បិតមិនមែនមនុស្សទាំងអស់សុទ្ធតែមានជំនឿទេ។
ក៏ឃើញការដែលគេបៀតបៀនខ្ញុំ និងទុក្ខលំបាកដែលបានកើតមានដល់ខ្ញុំ នៅក្រុងអាន់ទីយ៉ូក ក្រុងអ៊ីកូនាម និងក្រុងលីស្ត្រា គឺការបៀតបៀនដែលខ្ញុំស៊ូទ្រាំ តែព្រះអម្ចាស់បានរំដោះខ្ញុំឲ្យរួចផុតពីគ្រប់ទាំងអស់។
ប៉ុន្តែ ព្រះអម្ចាស់ឈរខាងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកម្លាំង ដើម្បីឲ្យដំណឹងល្អបានផ្សាយទៅសព្វគ្រប់ ឲ្យអស់ទាំងសាសន៍បានដឹងដោយសារខ្ញុំ ហើយព្រះអង្គក៏បានប្រោសឲ្យខ្ញុំរួចពីមាត់សិង្ហដែរ។