ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 12:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បើ​ជា​ការ​បម្រើ នោះ​ចូរ​បម្រើ ជា​អ្នក​បង្រៀន ចូរ​បង្រៀន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

បើសិនជា​ការបម្រើ ក៏ចូរ​បម្រើ​; បើសិនជា​អ្នក​បង្រៀន ក៏ចូរ​បង្រៀន​;

សូមមើលជំពូក

Khmer Christian Bible

បើ​ខាង​ការ​បម្រើ​ ចូរ​បម្រើ​ បើ​ខាង​ការ​បង្រៀន​ ចូរ​បង្រៀន​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​ព្រះ‌អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឬ​បើ​ជា​ការ​បំរើ នោះ​ចូរ​បំរើ​ចុះ ឬ​ជា​ការ​បង្រៀន ចូរ​បង្រៀន​ទៅ

សូមមើលជំពូក

អាល់គីតាប

អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បម្រើ ចូរ​បម្រើ​ទៅ អ្នក​ណា​ទទួល​អំណោយ​ទាន​ខាង​បង្រៀន ចូរ​បង្រៀន​ទៅ

សូមមើលជំពូក



រ៉ូម 12:7
31 ការដាក់ឲ្យឆ្លើយតបគ្នា  

ឱ កូន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​មក ហើយ​ស្តាប់​ខ្ញុំ ខ្ញុំ​នឹង​បង្រៀន​អ្នក​រាល់​គ្នា ពី​ការ​កោត​ខ្លាច​ព្រះ‌យេហូវ៉ា។


នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ។


ហើយ​មួយ​ទៀត ដោយ​ព្រោះ​គ្រូ​ប្រដៅ​មាន​ប្រាជ្ញា​បាន​ជា​លោក​បង្រៀន​ប្រជាជន ឲ្យ​មាន​តម្រិះ​ទៅ​ទៀត អើ លោក​បាន​រំពឹង​គិត ព្រម​ទាំង​ស្វែង​រក ហើយ​តែង​ពាក្យ​សុភា‌សិត​ជា​ច្រើន។


រួច​ស្រែក​មក​ដូច​ជា​អ្នក​ចាំ​យាម ថា៖ «លោក​ម្ចាស់​អើយ នៅ​វេលា​ថ្ងៃ ខ្ញុំ​ឈរ​នៅ​លើ​ប៉ម​ជា‌និច្ច ហើយ​ក៏​នៅ​ត្រង់​ទី​ចាំ​យាម​របស់​ខ្ញុំ​រាល់​តែ​យប់​ដែរ។


ដូច្នេះ ចូរ​ទៅ​បង្កើត​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌វរបិតា ព្រះ‌រាជ​បុត្រា និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ


លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។


ក្នុង​ក្រុម​ជំនុំ​ក្រុង​អាន់‌ទីយ៉ូក មាន​ហោរា និង​គ្រូ​បង្រៀន គឺ​លោក​បា‌ណា‌បាស លោក​ស៊ី‌ម្មាន​ដែល​ហៅ​ថា​នីគើរ លោក​លូគាស​អ្នក​ស្រុក​គីរេន លោក​ម៉ាណាអេន ជា​ប្អូន​ចិញ្ចឹម​របស់​ព្រះ‌បាទ​ហេរ៉ូឌ ជា​អនុ‌រាជ និង​លោក​សុល។


ក៏​ដឹង​ថា ខ្ញុំ​មិន​បាន​ខាន​នឹង​ប្រាប់​សេចក្ដី​ណា​ដែល​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ឡើយ គឺ​បាន​បង្រៀន​អ្នក​រាល់​គ្នា​នៅ​កណ្តាល​ជំនុំ និង​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ


ចូរ​អ្នក​រាល់​គ្នា​រក្សា​ខ្លួន ហើយ​រក្សា​ហ្វូង​ចៀម ដែល​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​បាន​តាំង​អ្នក​រាល់​គ្នា ឲ្យ​មើល​ខុស​ត្រូវ ដើម្បី​ថែរក្សា​ក្រុម​ជំនុំ​របស់​ព្រះ ដែល​ព្រះ‌អង្គ​បាន​ទិញ​ដោយ​ព្រះ‌លោហិត​នៃ​ព្រះ​រាជបុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់។


នៅ​គ្រា​នោះ កាល​ពួក​សិស្ស​មាន​ចំនួនកើន​ឡើង នោះ​ពួក​ហេលេន ចាប់​តាំង​រអ៊ូ‌រទាំ​ទាស់​នឹង​ពួក​ហេព្រើរ ព្រោះ​គេ​ធ្វេស​ក្នុង​ការ​ចែក​ចាយ​អាហារ​ប្រចាំ​ថ្ងៃ ដល់​ពួក​ស្ត្រី​មេម៉ាយ​របស់​ខ្លួន។


ក្នុង​ក្រុម​ជំនុំ ទី​មួយ ព្រះ​បាន​តែង​តាំង​អ្នក​ខ្លះ​ជា​សាវក ទី​ពីរ ជា​ហោរា ទី​បី ជា​គ្រូ​បង្រៀន បន្ទាប់​មក ជា​អ្នក​ធ្វើ​ការ​អស្ចារ្យ បន្ទាប់​មក​ទៀត អ្នក​ដែល​មាន​អំណោយ‌ទាន​ខាង​ការ​ប្រោស​ឲ្យ​ជា ខាង​កិច្ច‌ការ​ជំនួយ ខាង​ការ​គ្រប់​គ្រង ខាង​និយាយ​ភាសា​ដទៃ​ផ្សេងៗ។


ហើយក៏​មាន​មុខ‌ងា​រ​ផ្សេងៗពី​គ្នា តែ​ជា​ព្រះ‌អម្ចាស់​ដដែល។


ដូច្នេះ បង‌ប្អូន​អើយ តើ​ត្រូវ​ធ្វើ​ដូច‌ម្តេច? ពេល​អ្នក​រាល់​គ្នា​មក​ជួប​ប្រជុំ​គ្នា គ្រប់​គ្នា​មាន​ទំនុក​តម្កើង មាន​សេចក្តី​បង្រៀន មាន​ការ​បើក​សម្ដែង មាន​ភាសា​ដទៃ មាន​ការ​បក​ប្រែ។ ចូរ​ធ្វើ​គ្រប់​ការ​ទាំង‌អស់​សម្រាប់​ស្អាង​ចិត្ត​ចុះ។


អ្នក​ណា​ដែល​មាន​គ្រូ​បង្រៀន​ខាង​ព្រះ‌បន្ទូល ត្រូវ​ចែក​គ្រប់​ទាំង​របស់​ល្អ​ដល់​គ្រូ​នោះ​ផង។


ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​អ្នក​ខ្លះ​ធ្វើ​ជា​សាវក អ្នក​ខ្លះ​ជា​ហោរា អ្នក​ខ្លះ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ អ្នក​ខ្លះ​ជា​គ្រូ​គង្វាល ហើយ​អ្នក​ខ្លះ​ជា​គ្រូ​បង្រៀន


គេ​នឹង​បង្រៀនបញ្ញត្តិ​របស់​ព្រះ‌អង្គ​ដល់​យ៉ាកុប ហើយ​ក្រឹត្យ​វិន័យ​របស់​ព្រះ‌អង្គ​ដល់​អ៊ីស្រា‌អែល គេ​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​តង្វាយ​ដុត​ទាំង​មូល​នៅ​លើ​អាសនា​របស់​ព្រះ‌អង្គ។


សូម​ប្រាប់​លោក​អើ‌ឃីព​ថា «ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​បំពេញ​ការ‌ងារ​ដែល​អ្នក​បាន​ទទួល​ក្នុង​ព្រះ‌អម្ចាស់​ឲ្យ​បាន​សម្រេច​ចុះ»។


ដ្បិត​ព្រះ‌អង្គ​បាន​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​អ្នក​ប្រកាស និង​ជា​សាវក​សម្រាប់​ការ​នេះ​ឯង គឺ​ជា​គ្រូ​បង្រៀន​ពួក​សាសន៍​ដទៃ ដោយ​ជំនឿ និង​សេចក្ដី​ពិត (ខ្ញុំ​និយាយ​ពិត មិន​កុហក​ទេ)។


ដូច្នេះ អ្នក​អភិបាល​ត្រូវតែ​ជា​មនុស្ស​រក​កន្លែង​បន្ទោស​មិន​បាន មាន​ប្រពន្ធ​តែ​មួយ មាន​ចិត្ត​ធ្ងន់‌ធ្ងរ ចេះ​គ្រប់​គ្រង​ចិត្ត មាន​កិរិយា​មារយាទ​ល្អ ចេះ​រាក់​ទាក់ ប្រសប់​ក្នុង​ការ​បង្រៀន


ចូរ​ប្រុង​ប្រយ័ត្ន​នឹង​ខ្លួន​អ្នក ហើយ​ប្រយ័ត្ន​នឹង​សេចក្ដី​បង្រៀន​របស់​អ្នក ចូរ​កាន់​ខ្ជាប់​តាម​សេចក្ដី​ទាំង​នេះ ដ្បិត​ដែល​ធ្វើ​ដូច្នោះ អ្នក​នឹង​សង្គ្រោះ​ទាំង​ខ្លួន​អ្នក ទាំងពួក​អ្នក​ដែល​ស្តាប់​អ្នក​ផង។


ចាស់​ទុំ​ណា​ដែល​នាំ​មុខ​បាន​ល្អ ត្រូវ​រាប់​ជា​ស័ក្ដិ​សម​នឹងទទួល​កិត្តិយស​ទ្វេ​ដង ជា​ពិសេស​អស់​អ្នក​ដែល​នឿយ​ហត់​នឹង​ប្រកាស​ព្រះ‌បន្ទូល និង​បង្រៀន។


ហើយ​អ្វី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ នៅ​មុខ​ស្មរ​បន្ទាល់​ជា​ច្រើន ត្រូវ​ប្រគល់​ឲ្យ​មនុស្ស​ស្មោះ​ត្រង់ ដែល​មាន​សមត្ថ​ភាព​អាច​បង្រៀន​អ្នក​ផ្សេង​ទៀត​បាន​ដែរ។


អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ មិន​ត្រូវ​ឈ្លោះ​ប្រកែក​គ្នា​ឡើយ គឺ​ត្រូវ​មាន​ចិត្ត​សុភាព​រាប​សា​ដល់​មនុស្ស​ទាំង​អស់​វិញ ត្រូវ​ប្រសប់​ក្នុង​ការ​បង្រៀន ទាំង​មាន​ចិត្ត​អត់‌ធ្មត់


ចូរ​ប្រកាស​ព្រះ‌បន្ទូល ហើយ​ជំរុញ​ជានិច្ច ទោះ​ត្រូវ​ពេលក្ដី ខុស​ពេល​ក្តី ត្រូវ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន បន្ទោស ហើយ​ដាស់​តឿន ដោយ​ចិត្ត​អត់‌ធ្មត់ និង​បង្រៀន​គ្រប់​បែប​យ៉ាង។


មួយ​ទៀត ចំណែក​ខ្លួន​ខ្ញុំ​វិញ សូម​កុំ​ឲ្យ​ខ្ញុំ​ធ្វើ​បាប​ចំពោះ​ព្រះ‌យេហូវ៉ា ដោយ​លែង​អធិស្ឋាន​សម្រាប់​អ្នក​រាល់​គ្នា​ឡើយ គឺ​ខ្ញុំ​នឹង​បង្ហាត់​បង្រៀន​ដល់​អ្នក​រាល់​គ្នា ឲ្យ​បាន​ចេះ​ប្រព្រឹត្ត​តាម​ផ្លូវ​ល្អ ហើយ​ទៀង​ត្រង់​វិញ។