ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។
រ៉ូម 12:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខាងសេចក្ដីឧស្សាហ៍ នោះមិនត្រូវខ្ជិលច្រអូសឡើយ ខាងវិញ្ញាណ នោះត្រូវបម្រើព្រះអម្ចាស់ដោយចិត្តឆេះឆួល។ ព្រះគម្ពីរខ្មែរសាកល ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។ Khmer Christian Bible ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអម្ចាស់ដោយចិត្តក្លៀវក្លា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខាងឯសេចក្ដីឧស្សាហ៍ នោះកុំឲ្យខ្ជិលឡើយ ខាងឯវិញ្ញាណ នោះក៏ចូរព្យាយាមចុះ ដោយខំប្រឹងបំរើព្រះអម្ចាស់ អាល់គីតាប ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើអុលឡោះជាអម្ចាស់ដោយចិត្ដក្លៀវក្លា។ |
ផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាជាមនុស្សកម្ជិល ជាមនុស្សខ្ជិលច្រអូល ហេតុនេះហើយបានជានិយាយថា "សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ា"។
ទឹកខ្មេះដល់ធ្មេញ ហើយផ្សែងដល់ភ្នែក នោះជាយ៉ាងណា ឯមនុស្សខ្ជិលច្រអូស ក៏យ៉ាងនោះដល់អ្នកណាដែលប្រើវាដែរ។
ព្រលឹងនៃមនុស្សខ្ជិលច្រអូសប្រាថ្នាចង់បាន តែមិនបានអ្វីសោះ ឯព្រលឹងនៃមនុស្សព្យាយាម នោះនឹងបានជាបរិបូរវិញ។
អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
ឯងដែលឃើញមនុស្សខ្នះខ្នែង ក្នុងការរកស៊ីរបស់ខ្លួនឬ? អ្នកនោះនឹងបានឈរនៅចំពោះស្តេច គេមិនត្រូវឈរនៅចំពោះមនុស្ស ដែលឥតបណ្ដាសក្តិឡើយ។
នាងក្រោកពីដេកតាំងពីនៅងងឹតនៅឡើយ ក៏ចាត់ចែងអាហារឲ្យពួកផ្ទះ ហើយបង្គាប់ការដល់ពួកបាវស្រីទាំងប៉ុន្មាន
ការអ្វីដែលដៃឯងអាចធ្វើបាន ចូរធ្វើដោយអស់ពីកម្លាំងចុះ ដ្បិតនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាកន្លែងដែលឯងត្រូវនៅ នោះគ្មានការធ្វើ គ្មានការគិតគូរ គ្មានតម្រិះ ឬប្រាជ្ញាឡើយ។
ពួកយាមល្បាតរបស់អ៊ីស្រាអែលសុទ្ធតែខ្វាក់ភ្នែក គេគ្រប់គ្នាគ្មានតម្រិះ គេសុទ្ធតែជាឆ្កែគ មិនចេះព្រុស គេតែងតែស្រមើស្រមៃ គេចេះតែដេក ហើយចូលចិត្តងោកងុយ។
ហើយដោយព្រោះអំពើទុច្ចរិតចម្រើនឡើងជាច្រើន សេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយទៅ។
ប៉ុន្តែ ចៅហ្វាយរបស់គាត់ឆ្លើយថា "អ្នកបម្រើអាក្រក់ ហើយខ្ជិលច្រអូសអើយ! អ្នកដឹងស្រាប់ហើយថា ខ្ញុំច្រូតនៅកន្លែងដែលមិនបានសាបព្រោះ ហើយប្រមូលផលនៅកន្លែងដែលមិនបានព្រោះពូជ
គាត់បានសិក្សាតាមផ្លូវរបស់ព្រះអម្ចាស់ ហើយដោយព្រោះគាត់មានចិត្តឧស្សាហ៍ គាត់អធិប្បាយ និងបង្រៀនយ៉ាងត្រឹមត្រូវអំពីព្រះយេស៊ូវ ទោះជាគាត់ដឹងត្រឹមតែពិធីជ្រមុជរបស់លោកយ៉ូហានក៏ដោយ។
ខ្ញុំបានបម្រើព្រះអម្ចាស់ ទាំងបន្ទាបខ្លួន ទាំងស្រក់ទឹកភ្នែក ទាំងលំបាកគ្រប់បែបយ៉ាងដែលកើតឡើងដល់ខ្ញុំ ដោយសារបំណងអាក្រក់របស់ពួកសាសន៍យូដា
ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។
អ្នកណាដែលធ្លាប់លួច ត្រូវឈប់លួចទៀត ផ្ទុយទៅវិញ ត្រូវឲ្យអ្នកនោះខំប្រឹងដោយចិត្តទៀងត្រង់ ទាំងធ្វើការល្អដោយដៃខ្លួនវិញ ដើម្បីឲ្យមានអ្វីចែកដល់អ្នកដែលខ្វះខាតផង។
ចៅហ្វាយរាល់គ្នាអើយ ចូរប្រព្រឹត្តចំពោះអ្នកបម្រើរបស់ខ្លួនដោយសុចរិត និងយុត្តិធម៌ចុះ ដោយដឹងថា អ្នកក៏មានចៅហ្វាយម្នាក់នៅស្ថានសួគ៌ដែរ។
មួយវិញទៀត ពួកនាងទម្លាប់នៅដៃទំនេរ ទាំងដើរពីផ្ទះមួយទៅផ្ទះមួយ ហើយមិនត្រឹមតែនៅដៃទំនេរប៉ុណ្ណោះ គឺថែមទាំងនិយាយប៉ប៉ាច់ប៉ប៉ោច ហើយបេះបួយ ក៏និយាយសេចក្ដីដែលមិនគួរនិយាយ។
ហេតុនេះ ដោយយើងទទួលបាននគរមួយដែលមិនចេះកក្រើក នោះត្រូវឲ្យយើងដឹងគុណ ហើយគោរពបម្រើព្រះ តាមរបៀបដែលព្រះអង្គសព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្តិ ហើយកោតខ្លាចព្រះអង្គទៅ
ដូច្នេះ ចូរលន់តួទោសបាបនឹងគ្នាទៅវិញទៅមក ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមកផង ដើម្បីឲ្យអ្នករាល់គ្នាបានជាសះស្បើយ ដ្បិតពាក្យអធិស្ឋានរបស់មនុស្សសុចរិត នោះពូកែ ហើយមានប្រសិទ្ធភាពណាស់។
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។
លើសពីនេះទៅទៀត ត្រូវស្រឡាញ់គ្នាទៅវិញទៅមកជានិច្ច ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់គ្របបាំងអំពើបាបជាអនេកអនន្ត ។
ប៉ុន្តែ យើងប្រកាន់សេចក្ដីនេះនឹងអ្នក គឺថា អ្នកបានបោះបង់សេចក្តីស្រឡាញ់ដែលអ្នកធ្លាប់មានកាលពីដើមដំបូង។