Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 5:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​កម្ជិល ជា​មនុស្ស​ខ្ជិល​ច្រអូល ហេតុ​នេះ​ហើយ​បាន​ជា​និយាយ​ថា "សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 ព្រះចៅ​ផារ៉ោន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល មនុស្ស​ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់”!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ទ្រង់​ឆ្លើយ​តប​ថា ឯង​រាល់​គ្នា​ជា​មនុស្ស​កំជិល គឺ​ឯង​ខ្ជិល​ទេ បាន​ជា​និយាយ​ថា សូម​បើក​ឲ្យ​យើង​រាល់​គ្នា​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

17 ស្តេច​ហ្វៀរ៉អ៊ូន​ឆ្លើយ​ថា៖ «អ្នក​រាល់​គ្នា​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ច្រអូស! ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​រាល់​គ្នា​ពោល​ថា “សូម​អនុ‌ញ្ញាត​ឲ្យ​យើង​ខ្ញុំ ចេញ​ទៅ​ធ្វើ​គូរបាន​ជូនអុលឡោះ‌តាអាឡា!។

សូមមើលជំពូក ចម្លង




និក្ខមនំ 5:17
6 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​មិន​ផ្ដល់​ចំបើង​ឲ្យ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា​ទៀត​ទេ ហើយ​គេ​ប្រាប់​យើង​ខ្ញុំ​ថា "ចូរ​ធ្វើ​ឥដ្ឋ​ទៅ!" មើល៍ គេ​វាយ​យើង​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ព្រះ‌ករុណា តែ​ប្រជា‌រាស្ត្ររបស់​ព្រះ‌ករុណា​ទេ​ដែល​ធ្វើ​ខុស»។


ឥឡូវ​នេះ ចូរ​ទៅ​ធ្វើ​ការ​វិញ​ទៅ យើង​គ្មាន​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទេ តែ​ត្រូវ​ធ្វើ​ឥដ្ឋ​ឲ្យ​បាន​គ្រប់​ចំនួន»។


ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ឥដ្ឋ​គ្រប់​ចំនួន ដូច​ដែល​គេ​ធ្លាប់​ធ្វើ​ពីមុន កុំ​បន្ថយ​ឲ្យ​សោះ ដ្បិត​គេ​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ស្រែក​ថា "សូម​ឲ្យ​យើង​ខ្ញុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ​នៃ​យើង​ខ្ញុំ"។


ពេល​ពួក​សិស្ស​ឃើញ​ដូច្នោះ គេ​ទាស់​ចិត្ត​ជា​ខ្លាំង ហើយ​ពោល​ថា៖ «ហេតុ​អ្វី​ក៏​ខ្ជះ‌ខ្ជាយ​ដូច្នេះ?


កុំ​ខំ​ប្រឹង​ឲ្យ​បាន​តែ​អាហារ ដែល​តែង​តែ​ពុក​រលួយ​នោះ​ឡើយ ចូរ​ខំ​ឲ្យ​បាន​អាហារ ដែល​នៅ​ស្ថិត‌ស្ថេរ រហូត​ដល់​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ ជា​អាហារ​ដែល​កូន​មនុស្ស​នឹង​ឲ្យ​មក​អ្នក​រាល់​គ្នា ដ្បិត​គឺ​កូន​មនុស្ស​នេះ​ហើយ ដែល​ព្រះ‌វរបិតា​ដ៏​ជា​ព្រះ​បាន​ដៅ​ចំណាំ​ទុក»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម