ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។
យ៉ូអែល 1:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកបូជាចារ្យអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកថ្វាយព្រះរបស់អ្នករាល់គ្នា នៅក្នុងព្រះដំណាក់ទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱពួកសង្ឃអើយ ចូរក្រវាត់ខ្លួនឡើង ហើយទួញយំចុះ ឱពួកអ្នកដែលធ្វើការងារចំពោះអាសនាអើយ ចូរទ្រហោយំទៅ ឱពួកអ្នកដែលធ្វើការងារថ្វាយព្រះនៃខ្ញុំអើយ ចូរមកដេកគ្រលុំខ្លួនដោយសំពត់ធ្មៃអស់១យប់ចុះ ដ្បិតដង្វាយម្សៅ នឹងដង្វាយច្រួច ត្រូវឃាំងនៅ មិនឲ្យចូលក្នុងព្រះវិហារនៃព្រះរបស់អ្នករាល់គ្នាឡើយ អាល់គីតាប ពួកអ៊ីមុាំអើយ ចូរនាំគ្នាស្លៀកបាវ ហើយកាន់ទុក្ខទៅ! អ្នករាល់គ្នាដែលបំពេញមុខងារបម្រើអាសនៈ ចូរសោកសង្រេងទៅ! អស់អ្នកដែលបម្រើអុលឡោះជាម្ចាស់របស់ខ្ញុំអើយ ចូរនាំគ្នាមក ហើយកាន់ទុក្ខពេញមួយយប់ទៅ ដ្បិតគ្មាននរណាយកម្សៅ ឬស្រាទំពាំងបាយជូរ មកជូនអុលឡោះជាម្ចាស់របស់អ្នករាល់គ្នា នៅក្នុងដំណាក់ទៀតឡើយ។ |
ព្រះបាទដាវីឌក៏សូមអង្វរដល់ព្រះពីដំណើរបុត្រ ទ្រង់ក៏តមព្រះស្ងោយ ព្រមទាំងចូលទៅផ្ទំនៅដីពេញមួយយប់នោះ។
ពេលព្រះបាទអ័ហាប់បានឮពាក្យទាំងនោះ ទ្រង់ក៏ហែកព្រះពស្ត្រ ស្លៀកសំពត់ធ្មៃ ហើយតមព្រះស្ងោយ ទ្រង់ផ្ទំទាំងសំពត់ធ្មៃនោះ ហើយក៏យាងមួយៗ។
នៅគ្រានោះ ព្រះអម្ចាស់យេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានហៅអ្នករាល់គ្នា ឲ្យមកយំ ឲ្យមកសោយសោក កោរសក់ ហើយស្លៀកសំពត់ធ្មៃ
តែអ្នករាល់គ្នា នឹងបានហៅថាជាសង្ឃរបស់ព្រះយេហូវ៉ា មនុស្សទាំងឡាយនឹងហៅអ្នករាល់គ្នា ជាអ្នកគោរពដល់ព្រះនៃយើងរាល់គ្នា អ្នករាល់គ្នានឹងស៊ីទ្រព្យសម្បត្តិរបស់អស់ទាំងសាសន៍ ហើយមានសេចក្ដីរីករាយដោយរបស់រុងរឿងនៃគេ។
ហេតុនេះ ចូរអ្នករាល់គ្នាស្លៀកសំពត់ធ្មៃ ព្រមទាំងទួញទំនួញ ហើយទ្រហោយំចុះ ដ្បិតសេចក្ដីក្រោធដ៏សហ័សរបស់ព្រះយេហូវ៉ា មិនបានបែរចេញពីយើងរាល់គ្នាទេ។
ខ្ញុំនឹងឡើងសំឡេងយំ ហើយស្រែកទ្រហោនឹងភ្នំទាំងប៉ុន្មាន ទួញចំពោះវាលឃ្វាលសត្វនៅទីរហោស្ថាន ព្រោះបានឆេះអស់ហើយ បានជាគ្មានអ្នកណាដើរតាមនោះទៀត ក៏គ្មានអ្នកណាឮសំឡេងរបស់ហ្វូងសត្វដែរ ឯសត្វហើរលើអាកាស និងសត្វជើងបួនបានបាត់អស់ទៅហើយ។
កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើប្រជារាស្ត្ររបស់យើង ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយប្រជារាស្ត្រយើង ដូច្នេះ ចូរទះភ្លៅអ្នកចុះ។
គេនឹងកោរសក់ដោយព្រោះអ្នក ព្រមទាំងស្លៀកពាក់ធ្មៃ ហើយយំស្តាយអ្នក ដោយចិត្តជូរចត់ ហើយដោយទំនួញយ៉ាងខ្សឹកខ្សួល
គេនឹងស្លៀកសំពត់ធ្មៃ ហើយមានសេចក្ដីស្ញែងខ្លាច ទាំងមានសេចក្ដីខ្មាសបាក់មុខ ហើយគេនឹងកោរសក់គ្រប់គ្នា។
តើអ្នករាល់គ្នានឹងធ្វើយ៉ាងណា នៅថ្ងៃបុណ្យដែលបានកំណត់ និងនៅថ្ងៃបុណ្យរបស់ព្រះយេហូវ៉ា?
ព្រះយេហូវ៉ាបានមានព្រះបន្ទូលថា ឥឡូវនេះ ចូរនាំគ្នាវិលមករកយើងដោយអស់ពីចិត្ត ទាំងតមអត់ ទាំងយំសោក ហើយកាន់ទុក្ខ
ដូច្នេះ ប្រហែលជាព្រះអង្គប្រទានការលើកលែងទោស ហើយចាត់ព្រះពរមកឯអ្នករាល់គ្នា ជំនួសឲ្យបណ្ដាសាទេដឹង? គឺឲ្យមានតង្វាយម្សៅ និងតង្វាយច្រួច សម្រាប់ថ្វាយព្រះយេហូវ៉ា ជាព្រះរបស់អ្នករាល់គ្នាផង។
ចូរឲ្យពួកសង្ឃ ជាពួកអ្នកបម្រើរបស់ព្រះយេហូវ៉ា យំនៅចន្លោះច្រកចូល និងអាសនា ត្រូវឲ្យគេពោលថា ឱព្រះយេហូវ៉ាអើយ សូមប្រណីដល់ប្រជារាស្ត្ររបស់ព្រះអង្គផង សូមកុំឲ្យគេមាក់ងាយមត៌ករបស់ព្រះអង្គ ឲ្យពួកសាសន៍ដទៃបានគ្រប់គ្រងលើគេឡើយ។ តើមានទំនងអ្វីឲ្យគេនិយាយគ្នា នៅកណ្ដាលសាសន៍ទាំងឡាយថា "តើព្រះរបស់គេនៅឯណា"?
តង្វាយច្រួច គឺជាស្រាទំពាំងបាយជូរបួនកំប៉ុង សម្រាប់គោមួយ និងបីកំប៉ុងសម្រាប់ចៀមឈ្មោលមួយ ហើយពីរកំប៉ុងសម្រាប់កូនចៀមមួយ។ នេះជាតង្វាយដែលត្រូវដុតថ្វាយរៀងរាល់ខែក្នុងមួយឆ្នាំៗ។
ត្រូវថ្វាយតង្វាយច្រួចពីរកំប៉ុងសម្រាប់កូនចៀមមួយ ត្រូវច្រួចថ្វាយជាស្រាទំពាំងបាយជូរសុទ្ធដល់ព្រះយេហូវ៉ានៅក្នុងទីបរិសុទ្ធ។
នេះជាតង្វាយបន្ថែមពីលើតង្វាយដុត ដែលតែងថ្វាយនៅថ្ងៃចូលខែ និងតង្វាយម្សៅ ហើយតង្វាយដុតដែលតែងថ្វាយជាប្រចាំ រួមទាំងតង្វាយម្សៅ និងតង្វាយច្រួច ត្រូវថ្វាយតាមរបៀបតង្វាយនោះ ទុកជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ដូច្នេះ ចូរចាត់ទុកយើង ដូចជាអ្នកបម្រើរបស់ព្រះគ្រីស្ទ និងជាអ្នកមើលខុសត្រូវចំពោះសេចក្តីអាថ៌កំបាំងរបស់ព្រះចុះ។
តើអ្នករាល់គ្នាមិនដឹងទេឬថា អស់អ្នកដែលបម្រើការងារក្នុងព្រះវិហារ គេទទួលចំណីអាហារពីព្រះវិហារ ហើយអស់អ្នកដែលបម្រើនៅអាសនា ក៏មានចំណែកពីតង្វាយលើអាសនាដែរ?
តើគេជាអ្នកបម្រើរបស់ព្រះគ្រីស្ទឬ? ខ្ញុំនិយាយដូចជាមនុស្សឆ្កួតទៅចុះថា ខ្ញុំលើសជាងអ្នកទាំងនោះទៅទៀត។ ខ្ញុំធ្វើការនឿយហត់លើសជាងគេ ខ្ញុំជាប់គុកច្រើនជាងគេ ខ្ញុំត្រូវរំពាត់ហួសប្រមាណ ហើយសឹងតែនឹងស្លាប់ជាច្រើនលើក។
ដែលទ្រង់បានប្រោសឲ្យយើងមានសមត្ថភាពធ្វើជាអ្នកបម្រើនៃសញ្ញាថ្មី មិនមែនសរសេរដោយអក្សរ គឺដោយព្រះវិញ្ញាណវិញ ដ្បិតអក្សរនាំឲ្យស្លាប់ តែព្រះវិញ្ញាណ ប្រទានឲ្យមានជីវិត។
ផ្ទុយទៅវិញ ក្នុងគ្រប់ការទាំងអស់ យើងបង្ហាញខ្លួនជាអ្នកបម្រើរបស់ព្រះ ដោយការទ្រាំទ្រជាច្រើន ក្នុងសេចក្ដីទុក្ខលំបាក ការខ្វះខាត ការចង្អៀតចង្អល់
យើងនឹងឲ្យអំណាចដល់ស្មរបន្ទាល់របស់យើងពីរនាក់ ដើម្បីថ្លែងទំនាយក្នុងរយៈពេលមួយពាន់ពីររយហុកសិបថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃ»។