ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
យ៉ូហាន 8:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ពួកសាសន៍យូដានិយាយគ្នាថា៖ «តើអ្នកនេះនឹងសម្លាប់ខ្លួនឯងឬ បានជាពោលថា "កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាពុំអាចទៅបានដូច្នេះ"?» ព្រះគម្ពីរខ្មែរសាកល ពួកយូដាក៏និយាយថា៖ “គាត់នឹងសម្លាប់ខ្លួនទេដឹង? ពីព្រោះគាត់ថា:‘អ្នករាល់គ្នាមិនអាចទៅកន្លែងដែលខ្ញុំទៅបានឡើយ’”។ Khmer Christian Bible ដូច្នេះពួកជនជាតិយូដាក៏និយាយគ្នាថា៖ «តើគាត់នឹងសម្លាប់ខ្លួនឬបានជាគាត់និយាយដូច្នេះថា កន្លែងដែលខ្ញុំទៅ អ្នករាល់គ្នាមិនអាចទៅបានទេ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍យូដាក៏និយាយគ្នាថា តើអ្នកនេះនឹងសំឡាប់ខ្លួនឯងឬអី បានជាថា កន្លែងដែលខ្ញុំទៅ នោះអ្នករាល់គ្នាពុំអាចនឹងទៅបានទេ អាល់គីតាប ជនជាតិយូដានិយាយគ្នាថា៖ «តើលោកនឹងសម្លាប់ខ្លួនឬ បានជាលោកពោលថា“ទីណាខ្ញុំទៅ ទីនោះអ្នករាល់គ្នាពុំអាចនឹងទៅបាន”ដូច្នេះ?»។ |
ព្រលឹងយើងខ្ញុំឆ្អែតឆ្អន់នឹងការចំអក របស់មនុស្សដែលមិនចេះខ្វល់ និងការមើលងាយរបស់មនុស្ស អំនួតខ្លាំងណាស់។
ឯទូលបង្គំវិញ ទូលបង្គំជាដង្កូវ មិនមែនជាមនុស្សទេ ត្រូវមនុស្សត្មះតិះដៀល ហើយប្រជាជនស្អប់ខ្ពើម។
សូមឲ្យបបូរមាត់ភូតភរក្លាយទៅជាគ ជាបបូរមាត់ដែលពោលទាស់នឹងមនុស្សសុចរិត ដោយព្រហើន និងប្រមាថមើលងាយ។
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
មានគ្នាគេជាច្រើននិយាយថា៖ «អ្នកនោះមានអារក្សចូល ហើយឆ្កួតផង ហេតុអ្វីបានជាស្តាប់គាត់?»
ពួកសាសន៍យូដានិយាយគ្នាគេថា៖ «តើអ្នកនេះគិតទៅណា បានជាយើងរកមិនឃើញ? តើគិតទៅរកពួកអ្នកខ្ចាត់ខ្ចាយ នៅក្នុងសាសន៍ក្រិក ដើម្បីបង្រៀនដល់សាសន៍នោះឬ?
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «តើយើងនិយាយត្រូវទេ ថាអ្នកជាសាសន៍សាម៉ារី ហើយមានអារក្សចូល?»
ពួកសាសន៍យូដាទូលព្រះអង្គថា៖ «ឥឡូវនេះ យើងដឹងប្រាកដថា អ្នកមានអារក្សចូលពិតមែន ព្រោះលោកអ័ប្រាហាំ និងពួកហោរា បានស្លាប់អស់ហើយ តែអ្នកថា បើអ្នកណាកាន់តាមពាក្យរបស់អ្នក អ្នកនោះមិនដែលភ្លក់សេចក្តីស្លាប់ទៅវិញ។
ដូច្នេះ ចូរពិចារណាពីព្រះអង្គ ដែលបានស៊ូទ្រាំនឹងពួកមនុស្សបាប ដែលប្រព្រឹត្តទទឹងទទែងចំពោះព្រះអង្គយ៉ាងខ្លាំង ក្រែងលោអ្នករាល់គ្នាត្រូវនឿយណាយ ហើយរសាយចិត្ត។
ហេតុនេះ ត្រូវឲ្យយើងចេញទៅរកព្រះអង្គនៅខាងក្រៅជំរំ ហើយស៊ូទ្រាំនឹងពាក្យតិះដៀលជាមួយព្រះអង្គចុះ។