បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
យ៉ូហាន 7:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណានិយាយដោយអាងខ្លួនឯង អ្នកនោះចង់តែលើកតម្កើងខ្លួនឯង តែអ្នកដែលចង់លើកតម្កើងព្រះ ដែលចាត់ឲ្យខ្លួនមក អ្នកនោះពិតត្រង់ ហើយគ្មានសេចក្ដីភូតភរណានៅក្នុងខ្លួនឡើយ។ ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយចេញពីខ្លួនឯង ស្វែងរកសិរីរុងរឿងសម្រាប់ខ្លួនឯង រីឯអ្នកដែលស្វែងរកសិរីរុងរឿងរបស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក អ្នកនោះគឺពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងអ្នកនោះឡើយ។ Khmer Christian Bible អ្នកណានិយាយតែពីខ្លួនឯង អ្នកនោះរកកិត្តិយសផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែអ្នកណាស្វែងរកសិរីរុងរឿងរបស់ព្រះជាម្ចាស់ដែលចាត់ខ្លួនឲ្យមក អ្នកនោះជាអ្នកពិតត្រង់ ហើយគ្មានសេចក្ដីទុច្ចរិតនៅក្នុងខ្លួនសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្តិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿង របស់ព្រះអង្គដែលចាត់ខ្លួនឲ្យមក និយាយតែសេចក្ដីពិត ឥតកុហកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកណាដែលនិយាយដោយអាងខ្លួនឯង នោះចង់តែលើកដំកើងដល់ខ្លួនទេ តែអ្នកដែលចង់លើកដំកើងថ្វាយព្រះ ដែលចាត់ឲ្យខ្លួនមក នោះទើបពិតវិញ ហើយឥតមានសេចក្ដីទុច្ចរិតណានៅក្នុងខ្លួនឡើយ អាល់គីតាប អ្នកណានិយាយដោយសំអាងលើខ្លួនផ្ទាល់ អ្នកនោះរកកិត្ដិយសសម្រាប់តែខ្លួនឯងប៉ុណ្ណោះ។ រីឯអ្នកដែលរកតែសិរីរុងរឿងរបស់អុលឡោះដែលចាត់ខ្លួនឲ្យមកនិយាយតែសេចក្ដីពិតឥតកុហកឡើយ។ |
បើបរិភោគទឹកឃ្មុំច្រើនពេក នោះមិនល្អទេ ហើយបើស្វែងរកកិត្តិសព្ទដល់ខ្លួន នោះក៏ជាបន្ទុកយ៉ាងធ្ងន់ដែរ។
ប៉ុន្ដែ លោកម៉ូសេតបទៅគាត់ថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? សូមឲ្យប្រជារាស្ត្ររបស់ព្រះយេហូវ៉ាទៅជាហោរាទាំងអស់គ្នា ហើយសូមឲ្យព្រះយេហូវ៉ាបានដាក់ព្រះវិញ្ញាណព្រះអង្គលើគេផង!»។
ដូច្នេះ ចូរអធិស្ឋានបែបយ៉ាងនេះថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមព្រះអង្គបានបរិសុទ្ធ
ប៉ុន្តែ ពេលព្រះយេស៊ូវឮដូច្នោះ ព្រះអង្គមានព្រះបន្ទូលថា៖ «ជំងឺនេះមិនមែនដល់ស្លាប់ទេ គឺសម្រាប់ជាសិរីល្អដល់ព្រះ ដើម្បីលើកតម្កើងព្រះរាជបុត្រារបស់ព្រះ ដោយសារជំងឺនេះវិញ»។
ឱព្រះវរបិតាអើយ សូមតម្កើងព្រះនាមព្រះអង្គឡើង »។ ពេលនោះ ស្រាប់តែមានឮសំឡេងពីលើមេឃថា៖ «យើងបានតម្កើងឡើងហើយ ក៏នឹងតម្កើងឡើងទៀតដែរ»។
ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា៖ «ប្រសិនបើខ្ញុំតម្កើងខ្លួនខ្ញុំ នោះសិរីល្អរបស់ខ្ញុំឥតប្រយោជន៍ គឺព្រះវរបិតាខ្ញុំទេតើដែលលើកតម្កើងខ្ញុំ ព្រះអង្គនោះហើយដែលអ្នករាល់គ្នាថា "ព្រះអង្គជាព្រះរបស់យើង"។
អ្នកណានិយាយ ត្រូវនិយាយដូចជាអ្នកដែលបញ្ចេញព្រះបន្ទូលរបស់ព្រះ អ្នកណាបម្រើ ត្រូវបម្រើដោយកម្លាំងដែលព្រះប្រទានឲ្យ ដើម្បីឲ្យព្រះបានថ្កើងឡើងក្នុងគ្រប់ការទាំងអស់ តាមរយៈព្រះយេស៊ូវគ្រីស្ទ។ សូមលើកតម្កើងសិរីល្អ និងព្រះចេស្តាដល់ព្រះអង្គអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ប្រសិនបើអ្នករាល់គ្នាដឹងថា ព្រះអង្គសុចរិត នោះអ្នកអាចនឹងប្រាកដថា អស់អ្នកដែលប្រព្រឹត្តតាមសេចក្ដីសុចរិត នោះសុទ្ធតែបានកើតមកពីព្រះអង្គទាំងអស់។