Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «ប្រសិន‌បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ នោះ​សិរីល្អ​របស់​ខ្ញុំ​ឥត​ប្រយោជន៍ គឺ​ព្រះ‌វរបិតា​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះ‌អង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា "ព្រះ‌អង្គ​ជា​ព្រះ​របស់​យើង"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

54 ព្រះយេស៊ូវ​ទ្រង់​តបថា​៖“ប្រសិនបើ​ខ្ញុំ​លើកតម្កើងសិរីរុងរឿង​ឲ្យ​ខ្លួនខ្ញុំ សិរីរុងរឿង​របស់ខ្ញុំ​គ្មានតម្លៃទេ គឺ​ព្រះ​បិតា​របស់ខ្ញុំ​ទេតើ ដែល​លើកតម្កើងសិរីរុងរឿង​ដល់​ខ្ញុំ ហើយជា​ព្រះអង្គ​ដែល​អ្នករាល់គ្នា​ថា​: ‘ជា​ព្រះ​នៃយើង’។

សូមមើលជំពូក ចម្លង

Khmer Christian Bible

54 ព្រះយេស៊ូ​ឆ្លើយ​ថា៖​ «បើ​ខ្ញុំ​តម្កើង​ខ្លួន​ខ្ញុំ​ សិរី​រុងរឿង​របស់​ខ្ញុំ​ឥត​ប្រយោជន៍​ទេ​ គឺ​ព្រះ​វរ​បិតា​របស់​ខ្ញុំ​ទេ​ដែល​លើក​តម្កើង​ខ្ញុំ​ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់គ្នា​និយាយ​ថា​ ជា​ព្រះ​របស់​យើង​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុងរឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ព្រះ‌បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ព្រះអង្គ​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ព្រះ​របស់​យើង”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ព្រះ‌យេស៊ូវ​មាន​បន្ទូល​ឆ្លើយ​ថា បើ​សិន​ជា​ខ្ញុំ​ដំកើង​ខ្លួន​ខ្ញុំ នោះ​កិត្តិសព្ទ​របស់​ខ្ញុំ​ឥត​មាន​ប្រយោជន៍​ទេ គឺ​ព្រះវរ‌បិតា​ខ្ញុំ​ទេ​តើ ទ្រង់​លើក​ដំកើង​ខ្ញុំ ដែល​អ្នក​រាល់​គ្នា​ថា ទ្រង់​ជា​ព្រះ​នៃ​អ្នក

សូមមើលជំពូក ចម្លង

អាល់គីតាប

54 អ៊ីសា​ឆ្លើយ​ថា៖ «បើ​ខ្ញុំ​លើក​តម្កើង​ខ្លួន​ខ្ញុំ សិរី‌រុង‌រឿង​របស់​ខ្ញុំ​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ទេ​តើ​ដែល​លើក​តម្កើង​ខ្ញុំ ទ្រង់​នោះ​ហើយ​ដែល​អ្នក​រាល់​គ្នា​ថា​ជា “ម្ចាស់​របស់​យើង”។

សូមមើលជំពូក ចម្លង




យ៉ូហាន 8:54
28 ការដាក់ឲ្យឆ្លើយតបគ្នា  

បើ​បរិ‌ភោគ​ទឹក​ឃ្មុំ​ច្រើន​ពេក នោះ​មិន​ល្អ​ទេ ហើយបើ​ស្វែង​រក​កិត្តិ‌សព្ទ​ដល់​ខ្លួន នោះ​ក៏ជា​បន្ទុក​យ៉ាង​ធ្ងន់​ដែរ។


អ្នក​រាល់​គ្នា​ដែល​ញាប់ញ័រ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ចុះ ពួក​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ដែល​ស្អប់​អ្នក ជា​ពួក​អ្នក​ដែល​កាត់​អ្នក​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​យើង គេ​បាន​ពោល​ថា ចូរ​អ្នក​រាល់​គ្នា​តម្កើង​ព្រះ‌យេហូវ៉ា ដើម្បី​ឲ្យ​យើង​បាន​ឃើញ​អំណរ​របស់​អ្នក​ផង ប៉ុន្តែ គេ​នឹង​ត្រូវ​អៀន​ខ្មាស​វិញ។


ព្រះ​យេហូវ៉ា​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​ឲ្យ​ឈ្មោះ​កូន​នេះ​ថា "ឡូ-អាំមី " ដ្បិត​អ្នក​រាល់​គ្នា​មិន​មែន​ជា​ប្រជា‌រាស្ត្រ​របស់​យើង​ទេ ហើយ​យើង​ក៏​មិន​មែន​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដែរ»។


កាល​ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​សេចក្ដី​ទាំង​នេះ​រួច​ហើយ ព្រះ‌អង្គ​ងើប​ព្រះ​ភក្ត្រ​ទៅ​លើ​មេឃ ហើយ​មាន​ព្រះ​បន្ទូល​ថា៖ «ព្រះ‌វរបិតា​អើយ ពេល​កំណត់​បាន​មក​ដល់​ហើយ សូម​លើក​តម្កើង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ឡើង ដើម្បី​ឲ្យ​ព្រះ‌រាជ‌បុត្រា​បាន​លើក​តម្កើង​ព្រះ‌អង្គ​ដែរ


ព្រះ‌វរបិតា​អើយ ឥឡូវ​នេះ សូម​លើក​តម្កើង​ទូល​បង្គំ​ជាមួយ​ព្រះ‌អង្គ​ផង ដោយ​សិរី‌ល្អ​ដែល​ទូល​បង្គំ​ធ្លាប់​មាន​ជា​មួយ​ព្រះ‌អង្គ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក។


ព្រះ‌យេស៊ូវ​ធ្វើ​ទី​សម្គាល់​មុន​ដំបូង​នេះ នៅ​ភូមិ​កាណា ក្នុង​ស្រុក​កាលី‌ឡេ ទាំង​សម្តែង​សិរី​ល្អ​របស់​ព្រះ‌អង្គ ហើយ​ពួក​សិស្ស​ក៏​ជឿ​ដល់​ព្រះ‌អង្គ។


ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។


អ្នក​ណា​និយាយ​ដោយ​អាង​ខ្លួន​ឯង អ្នក​នោះ​ចង់​តែ​លើក​តម្កើង​ខ្លួន​ឯង តែ​អ្នក​ដែល​ចង់​លើក​តម្កើង​ព្រះ ដែល​ចាត់​ឲ្យ​ខ្លួន​មក អ្នក​នោះ​ពិត​ត្រង់ ហើយ​គ្មាន​សេចក្ដី​ភូតភរ​ណា​នៅ​ក្នុង​ខ្លួន​ឡើយ។


គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ពី​ព្រះ‌វិញ្ញាណ ដែល​អស់​អ្នក​ជឿ​ដល់​ព្រះ‌អង្គ​នឹង​ត្រូវ​ទទួល ដ្បិត​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​មិន​ទាន់​យាង​មក ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​មិន​ទាន់​បាន​តម្កើង​ឡើង នៅ​ឡើយ។


អ្នក​រាល់​គ្នា​ពិត​ជា​ធ្វើ​តាម​ឪពុក​របស់​ខ្លួន​មែន»។ ដូច្នេះ គេ​ទូល​ថា៖ «យើង​រាល់​គ្នា​មិន​មែន​ជា​កូន​សហាយ​ទេ យើង​មាន​ព្រះ‌វរបិតា​តែ​មួយ គឺ​ជា​ព្រះ»។


ខ្ញុំ​មិន​មែន​រក​សិរី‌ល្អ​សម្រាប់​ខ្លួន​ខ្ញុំ​ទេ មាន​ព្រះ​មួយ​អង្គ​ដែល​រក​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ក៏​ជំនុំ‌ជម្រះ​ផង។


ព្រះ​របស់​លោក​អ័ប្រា‌ហាំ ព្រះ​របស់​លោក​អ៊ីសាក និង​ព្រះ​របស់​លោក​យ៉ាកុប ជា​ព្រះ​នៃ​បុព្វ​បុរស​របស់​យើង​រាល់​គ្នា ទ្រង់​បាន​តម្កើងព្រះ‌យេស៊ូវ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ដែល​អ្នក​រាល់​គ្នា​បាន​បញ្ជូន​ទៅ ហើយ​កាល​លោក​ពីឡាត់​សម្រេច​ថា​នឹង​លែង​ព្រះ‌អង្គ នោះ​អ្នក​រាល់​គ្នា​បាន​ប្រកែក​បដិសេធ​នៅ​មុខ​លោក មិន​ព្រម​ទទួល​ព្រះ‌អង្គ​ទៀត​ផង។


ដ្បិត​មិន​មែន​ជា​អ្នក​ដែល​លើក​តម្កើង​ខ្លួន​នោះ​ទេ ដែល​គេ​ទុក​ចិត្ត គឺ​អ្នក​ដែល​ព្រះ‌អម្ចាស់​លើក​តម្កើង​នោះ​វិញ។


ព្រះ​បាន​សម្តែង​ឲ្យ​គេ​ដឹង​ថា ការ​ទាំង​នោះ​មិន​មែន​សម្រាប់​គេ​ទេ គឺ​សម្រាប់​អ្នក​រាល់​គ្នា ជា​អ្វី​ដែល​ឥឡូវ​នេះ អស់​អ្នក​ផ្សាយ​ដំណឹង​ល្អ​បាន​ប្រាប់​មក​អ្នក​រាល់​គ្នា តាម​រយៈ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ដែល​ព្រះ‌អង្គ​បាន​ចាត់​ពី​ស្ថាន‌សួគ៌​មក ហើយ​ពួក​ទេវតា​ក៏​ចូល​ចិត្ត​ចង់​ពិនិត្យ​មើល​ការ​ទាំង​នោះ​ដែរ។


តាម​រយៈ​ព្រះ‌អង្គ អ្នក​រាល់​គ្នា​បាន​ជឿ​ដល់​ព្រះ ដែល​ប្រោស​ឲ្យ​ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ ព្រម​ទាំង​ប្រទាន​ឲ្យ​ទ្រង់​មាន​សិរីល្អ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជំនឿ និង​មាន​សង្ឃឹម​លើ​ព្រះ។


ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិ‌នាម និង​សិរី‌ល្អ​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា នៅ​ពេល​មាន​សំឡេងចេញ​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មក​កាន់​ព្រះ‌អង្គ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម