អ្នកនោះក៏ចេញទៅប្រាប់ពួកសាសន៍យូដា ឲ្យដឹងថា គឺព្រះយេស៊ូវដែលប្រោសគាត់ឲ្យជា។
បុរសនោះក៏ចេញទៅ ហើយរាយការណ៍ប្រាប់ពួកយូដាថា អ្នកដែលធ្វើឲ្យគាត់ជាគឺព្រះយេស៊ូវ។
បុរសនោះក៏ចេញទៅប្រាប់ពួកជនជាតិយូដាថា អ្នកដែលបានប្រោសគាត់ឲ្យជា គឺព្រះយេស៊ូ។
បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺព្រះយេស៊ូដែលបានប្រោសគាត់ឲ្យជា។
មនុស្សនោះក៏ចេញទៅប្រាប់ដល់ពួកសាសន៍យូដា ឲ្យដឹងថាជាព្រះយេស៊ូវ ដែលប្រោសឲ្យខ្លួនបានជា
បុរសនោះចេញទៅប្រាប់ជនជាតិយូដាឲ្យដឹងថា គឺអ៊ីសាដែលបានប្រោសគាត់ឲ្យជា។
ប៉ុន្តែ គាត់បានចេញទៅ រួចចាប់ផ្ដើមប្រកាសប្រាប់គេឯងរាល់គ្នា ហើយដំណឹងនោះក៏ឮសុសសាយ ធ្វើឲ្យព្រះយេស៊ូវពុំអាចយាងចូលទៅក្នុងក្រុងជាចំហទៀតបានឡើយ គឺព្រះអង្គគង់នៅខាងក្រៅ ត្រង់កន្លែងស្ងាត់ ហើយមនុស្សពីគ្រប់ទិសទី នាំគ្នាចូលមករកព្រះអង្គ។
កាលពួកសាសន៍យូដាចាត់ពួកសង្ឃ និងពួកលេវីពីក្រុងយេរូសាឡិម ឲ្យមកសួរលោកយ៉ូហានថា៖ «តើលោកជាអ្នកណា?» លោកធ្វើបន្ទាល់យ៉ាងនេះ
«ចូរមកមើល៍! មានបុរសម្នាក់ប្រាប់ខ្ញុំពីគ្រប់ការទាំងអស់ដែលខ្ញុំបានប្រព្រឹត្ត តើអ្នកនោះមិនមែនជាព្រះគ្រីស្ទទេឬ?»
ដូច្នេះ ពួកសាសន៍យូដានិយាយទៅអ្នកដែលបានជានោះថា៖ «ថ្ងៃនេះជាថ្ងៃសប្ប័ទ អ្នកគ្មានច្បាប់នឹងលីកន្ទេលរបស់អ្នកទេ»។
គេសួរគាត់ថា៖ «តើអ្នកណាប្រាប់អ្នកថា "ចូរយកកន្ទេល ហើយដើរទៅ" ដូច្នេះ?»
ហេតុនោះហើយបានជាពួកសាសន៍យូដា ចាប់ផ្តើមបៀតបៀនព្រះយេស៊ូវ ព្រោះព្រះអង្គធ្វើការនៅថ្ងៃសប្ប័ទ។
ដោយហេតុនេះ ពួកសាសន៍យូដារកសម្លាប់ព្រះអង្គរឹតតែខ្លាំងឡើង ព្រោះព្រះអង្គមិនមែនគ្រាន់តែរំលងច្បាប់ថ្ងៃសប្ប័ទប៉ុណ្ណោះទេ គឺថែមទាំងហៅព្រះថា ជាព្រះវរបិតារបស់ព្រះអង្គផ្ទាល់ ហើយលើកអង្គទ្រង់ស្មើនឹងព្រះទៀតផង។
ពួកផារិស៊ីក៏សួរគាត់ ពីការដែលបានភ្លឺភ្នែកដោយរបៀបណា គាត់ជម្រាបថា៖ «លោកយកភក់មកលាបភ្នែកខ្ញុំ រួចខ្ញុំទៅលាង ហើយក៏មើលឃើញ»។
គាត់ឆ្លើយថា៖ «លោកនោះជាមនុស្សមានបាប ឬយ៉ាងណានោះ ខ្ញុំមិនដឹងទេ ខ្ញុំដឹងតែម្យ៉ាងគឺថា ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះ ខ្ញុំមើលឃើញ!»
បុរសនោះឆ្លើយថា៖ «រឿងនេះចម្លែកមែន អស់លោកមិនដឹងថាលោកនោះមកពីណា តែលោកនោះហើយដែលបានធ្វើឲ្យភ្នែកខ្ញុំភ្លឺ។
គេឆ្លើយតបទៅគាត់ថា៖ «ឯងជាមនុស្សកើតមកក្នុងអំពើបាបសុទ្ធ ហើយតើឯងចង់បង្រៀនយើងឬ?» រួចគេបណ្តេញគាត់ចេញទៅ។