Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 5:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ថា "ចូរ​យក​កន្ទេល ហើយ​ដើរ​ទៅ" ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 ពួកគេ​សួរ​គាត់​ថា​៖ “តើ​ម្នាក់​ដែល​ប្រាប់​អ្នក​ថា​: ‘យក​កន្ទេល ហើយ​ដើរ​ទៅ’ ជា​នរណា​?”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 ពួកគេ​ក៏​សួរ​គាត់​ថា៖​ «តើ​អ្នក​ដែល​ប្រាប់​អ្នក​ថា​ ចូរ​យក​កន្ទេល​ ហើយ​ទៅ​ចុះ​នោះ​ជា​នរណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 នោះ​គេ​សួរ​គាត់​ថា តើ​អ្នក​ណា​បាន​ប្រាប់​ឲ្យ​អ្នក​យក​គ្រែ​ដើរ​ទៅ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 គេ​សួរ​គាត់​ថា៖ «តើ​លោក​ណា​ប្រាប់​អ្នក​ឲ្យ​យក​គ្រែ​ស្នែង​ដើរ​ទៅ​ដូច្នេះ?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 5:12
6 ការដាក់ឲ្យឆ្លើយតបគ្នា  

កាល​ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​ព្រះ‌វិហារ ពួក​សង្គ្រាជ និង​ពួក​ចាស់​ទុំ​របស់​ប្រជា‌ជន នាំ​គ្នា​ចូល​មក​រក​ព្រះ‌អង្គ​ពេល​ទ្រង់​កំពុង​បង្រៀន ហើយ​សួរ​ថា៖ «តើ​លោក​ធ្វើ​ការ​ទាំង​នេះ​ដោយ​អាង​អំណាច​អ្វី ហើយ​អ្នក​ណា​ប្រគល់​អំណាច​នេះ​ឲ្យ​លោក?»


គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា បង្គាប់​ថា "ចូរ​យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ"»។


តែ​អ្នក​ដែល​បាន​ជា មិន​ស្គាល់​ថា​អ្នក​ណា​ទេ ព្រោះ​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​បណ្តា‌ជន​ដែល​នៅ​ទី​នោះ​ផុត​ទៅ​ហើយ។


ខ្ញុំ​អាច​ធ្វើ​បន្ទាល់​បាន​ថា គេ​មាន​សេចក្តី​ឧស្សាហ៍​ដល់​ព្រះ ប៉ុន្តែ មិន​មែន​ដោយ​ប្រាជ្ញា​ទេ។


គេក៏​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា៖ «តើ​អ្នក​ណា​បាន​ធ្វើ​ការ​នេះ?» កាល​គេ​បាន​ស៊ើប​សួរ​ទៅ នោះ​មាន​គេ​ប្រាប់​ថា៖ «គឺ​គេឌាន ជា​កូន​យ៉ូអាស បាន​ធ្វើ​ការ​នេះ»។


ដូច្នេះ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​មក​ទី​នេះ អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌រាស្ត្រ​អើយ ដើម្បី​នឹង​ពិចារ‌ណា​មើល ឲ្យ​ដឹង​ជា​កើត​មាន​បាប​យ៉ាង​ណា​នៅ​ថ្ងៃ​នេះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម