Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 9:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 គាត់​ឆ្លើយ​ថា៖ «លោក​នោះ​ជា​មនុស្ស​មាន​បាប ឬ​យ៉ាង​ណានោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង​គឺ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 គាត់​តបថា​៖ “ខ្ញុំ​មិន​ដឹង​ថា​តើ​លោកនោះ​ជា​មនុស្សបាប​ឬយ៉ាងណា​ទេ​។ ខ្ញុំ​ដឹង​តែ​រឿង​មួយ គឺ​ពីមុន​ខ្វាក់ភ្នែក ប៉ុន្ដែ​ឥឡូវនេះ​ខ្ញុំ​មើលឃើញ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

25 គាត់​ឆ្លើយ​ថា៖​ «ខ្ញុំ​មិន​ដឹង​ថា​ តើ​អ្នក​នោះ​ជា​មនុស្ស​បាប​ ឬ​យ៉ាង​ណា​ទេ​ ខ្ញុំ​គ្រាន់​តែ​ដឹង​ថា​ ពីមុន​ខ្ញុំ​ខ្វាក់​ភ្នែក​ ប៉ុន្ដែ​ឥឡូវ​នេះ ​ខ្ញុំ​មើល​ឃើញ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 បុរស​នោះ​តប​ថា៖ «លោក​នោះ​ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ ខ្ញុំ​មើល​ឃើញ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គាត់​ឆ្លើយ​ទៅ​ថា បើ​លោក​ជា​មនុស្ស​មាន​បាប នោះ​ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណេះ​ថា ពី​ដើម​ខ្ញុំ​ខ្វាក់ តែ​ឥឡូវ​នេះ​ខ្ញុំ​មើល​ឃើញ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 បុរស​នោះ​តប​ថា៖ «លោក​នោះ ជា​មនុស្ស​បាប ឬ​យ៉ាង​ណា​នោះ ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​ដឹង​តែ​ម្យ៉ាង គឺ​ពី​មុន​ខ្ញុំ​ខ្វាក់ ឥឡូវ​នេះ​ខ្ញុំ​ឃើញ»។

សូមមើលជំពូក ចម្លង




យ៉ូហាន 9:25
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា បង្គាប់​ថា "ចូរ​យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ"»។


ដូច្នេះ គេ​ក៏​ហៅ​មនុស្ស​ដែល​ខ្វាក់​ពី​មុន​នោះ មក​ជា​លើក​ទី​ពីរ ហើយ​ពោល​ទៅ​គាត់​ថា៖ «ចូរ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ដឹង​ថា​អ្នក​នោះ​ជា​មនុស្ស​បាប​ទេ»។


គេ​សួរ​គាត់​ថា៖ «តើ​អ្នក​នោះ​បាន​ធ្វើ​អ្វី​ដល់​អ្នក? តើ​គាត់​ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ដោយ​វិធី​ណា?»


បុរស​នោះ​ឆ្លើយ​ថា៖ «រឿង​នេះ​ចម្លែក​មែន អស់​លោក​មិន​ដឹង​ថា​លោក​នោះ​មក​ពី​ណា តែ​លោក​នោះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ភ្នែក​ខ្ញុំ​ភ្លឺ។


អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ អ្នក​នោះ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ខ្លួន​ហើយ។ អ្នក​ណា​ដែល​មិន​ជឿ​ព្រះ អ្នក​នោះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​អ្នក​កុហក​វិញ ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ទី​បន្ទាល់​ដែល​ព្រះ​បាន​ធ្វើ អំពី​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម