ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ខ្ញុំស្វែងរកម្ចាស់ដួងចិត្ត ខ្ញុំស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន នៅតាមទីធ្លា ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញគាត់សោះ
យ៉ូហាន 20:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «នាងអើយ ហេតុអ្វីបានជាយំ? នាងរកអ្នកណា?» នាងស្មានថាជាអ្នកថែរសួន នាងសួរព្រះអង្គថា៖ «លោកម្ចាស់ បើលោកបានយកព្រះសពចេញទៅ សូមប្រាប់នាងខ្ញុំឲ្យដឹងផង លោកទុកនៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលថា៖“ស្ត្រីអើយ ហេតុអ្វីបានជានាងយំ? តើនាងរកនរណា?”។ នាងស្មានថាជាអ្នកថែសួន ក៏ទូលព្រះអង្គថា៖ “លោកម្ចាស់ ប្រសិនបើលោកបានយកម្នាក់នោះទៅ សូមប្រាប់ខ្ញុំថាលោកដាក់គាត់នៅឯណាផង ខ្ញុំនឹងយកគាត់មកវិញ”។ Khmer Christian Bible ព្រះយេស៊ូមានបន្ទូលទៅនាងថា៖ «នាងអើយ! ហេតុអ្វីបានជាអ្នកយំ? តើអ្នករកអ្នកណា?» ដោយគិតថាព្រះអង្គជាអ្នកថែសួន ទើបនាងទូលទៅព្រះអង្គថា៖ «ឱលោកអើយ! បើលោកបានយកសព សូមប្រាប់ខ្ញុំអំពីកន្លែងដែលលោកបានដាក់សពផង ខ្ញុំនឹងទទួលយកវិញ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ទូលព្រះអង្គថា៖ «លោកម្ចាស់! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណា នាងខ្ញុំនឹងទៅយក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលថា នាងអើយ ហេតុអ្វីបានជាយំ នាងរកអ្នកណា ឯនាង ក៏ស្មានថាជាអ្នកថែច្បារ ទើបនិយាយទៅថា លោកនាយអើយ បើលោកបានយកព្រះសពចេញទៅឯណា នោះសូមប្រាប់ខ្ញុំ ឲ្យដឹងកន្លែងដែលបានទុកផង ខ្ញុំនឹងទៅនាំយកទៅ អាល់គីតាប អ៊ីសាសួរនាងថា៖ «នាងអើយ! ម្ដេចក៏នាងយំ? នាងរកអ្នកណា?»។ នាងស្មានថាជាអ្នកថែរក្សាសួនច្បារ នាងក៏ជម្រាបអ៊ីសាថា៖ «លោក! ប្រសិនបើលោកបានយកសពទៅ សូមប្រាប់ឲ្យនាងខ្ញុំដឹងផង លោកដាក់នៅឯណានាងខ្ញុំនឹងទៅយក»។ |
ខ្ញុំក៏ក្រោកឡើង ដើរពាសពេញទីក្រុង ខ្ញុំស្វែងរកម្ចាស់ដួងចិត្ត ខ្ញុំស្រឡាញ់ នៅតាមផ្លូវទាំងប៉ុន្មាន នៅតាមទីធ្លា ខ្ញុំខំស្វែងរក ប៉ុន្តែ មិនឃើញគាត់សោះ
ឱនាងដែលល្អលើសជាងគេក្នុងពួកស្រីៗអើយ តើស្ងួនសម្លាញ់របស់នាងបានទៅឯណា ដើម្បីឲ្យយើងស្វែងរកទ្រង់ជាមួយនាងផង តើស្ងួនសម្លាញ់របស់នាងបានទៅឯណា។
ពូជពស់វែកអើយ! អ្នករាល់គ្នាជាមនុស្សអាក្រក់ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នាពោលសេចក្តីល្អបាន? ដ្បិតមាត់តែងនិយាយចេញពីសេចក្តីបរិបូរដែលមាននៅក្នុងចិត្ត។
ប៉ុន្តែ ទេវតានិយាយទៅកាន់ស្ត្រីទាំងពីរថា៖ «កុំខ្លាចអី ខ្ញុំដឹងហើយថា នាងរកព្រះយេស៊ូវដែលគេបានឆ្កាង
តែអ្នកនោះនិយាយមកកាន់ពួកនាងថា៖ «កុំភ័យអី នាងកំពុងរកព្រះយេស៊ូវជាអ្នកស្រុកណាសារ៉ែត ដែលត្រូវគេឆ្កាង ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ទ្រង់មិនគង់នៅទីនេះទេ មើល៍! នេះហើយជាកន្លែងដែលគេបានដាក់ព្រះសពព្រះអង្គ។
ដោយស្មានថា ព្រះអង្គស្ថិតនៅក្នុងចំណោមអស់អ្នកដែលរួមដំណើរ គេក៏ធ្វើដំណើរអស់រយៈពេលមួយថ្ងៃ បន្ទាប់មក ទើបពួកគាត់ចាប់ផ្តើមសួររកព្រះអង្គ ក្នុងចំណោមញាតិសន្តាន និងពួកអ្នកដែលស្គាល់គ្នា។
គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ?
ពេលព្រះយេស៊ូវងាកមកឃើញអ្នកទាំងពីរកំពុងដើរតាម ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «អ្នកមករកអ្វី?» គេទូលព្រះអង្គថា៖ «រ៉ាប៊ី (ដែលប្រែថា លោកគ្រូ) តើលោកនៅឯណា?»
ព្រះយេស៊ូវជ្រាបពីការទាំងប៉ុន្មានដែលត្រូវកើតឡើងដល់ព្រះអង្គ ព្រះអង្គក៏យាងទៅមុខ សួរគេថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?»។
ព្រះអង្គមានព្រះបន្ទូលសួរគេម្តងទៀតថា៖ «តើអ្នករាល់គ្នាមករកអ្នកណា?» គេទូលឆ្លើយថា៖ «រកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត»។
ទេវតានោះសួរថា៖ «នាងអើយ ហេតុអ្វីបានជាយំ?» នាងឆ្លើយថា៖ «គេបានយកព្រះអម្ចាស់របស់នាងខ្ញុំទៅបាត់ហើយ មិនដឹងជាគេយកព្រះអង្គទៅទុកឯណាទេ»។
សូមកុំចាត់ទុកខ្ញុំជាអ្នកបម្រើលោក ថាជាស្ត្រីអាក្រក់ឡើយ ដ្បិតដែលខ្ញុំបាននិយាយយ៉ាងយូររហូតដល់ឥឡូវនេះ មកពីសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ និងការរុកកួនហួសប្រមាណ»។