Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 1:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេល​ព្រះ‌យេស៊ូវ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​កំពុង​ដើរ​តាម ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​ថា៖ «អ្នក​មក​រក​អ្វី?» គេ​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី (ដែល​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ព្រះយេស៊ូវ​ទ្រង់​ងាកមក ហើយ​ទត​ឃើញ​ពួកគេ​កំពុង​មកតាម ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​ពួកអ្នក​រក​អ្វី​?”‍។ ពួកគេ​ទូល​ព្រះអង្គ​ថា៖ “រ៉ាប៊ី តើ​លោកគ្រូ​ស្នាក់នៅ​ឯណា​?” (​រ៉ាប៊ី មានអត្ថន័យប្រែថា លោកគ្រូ​)​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

38 ពេល​ព្រះយេស៊ូ​ងាក​មក​ឃើញ​អ្នក​ទាំង​ពីរ​នោះ​កំពុង​ដើរ​តាម​ព្រះអង្គ​ដូច្នេះ​ ក៏​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​ពួកអ្នក​មក​រក​អ្វី?»​ ពួកគេ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «រ៉ាប់ប៊ី!​ (ដែល​ប្រែ​ថា​ លោកគ្រូ)​ តើ​លោក​ស្នាក់​នៅ​កន្លែង​ណា?»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ព្រះ‌យេស៊ូ​ងាក​មក​ក្រោយ ទត​ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម ព្រះអង្គ​ក៏​មាន​ព្រះ‌បន្ទូល​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ទូល​ព្រះអង្គ​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី” នេះ​ប្រែ​ថា​“លោក​គ្រូ”) តើ​លោក​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ឯ​ព្រះ‌យេស៊ូវ ទ្រង់​ងាក​បែរ​មក ឃើញ​អ្នក​ទាំង​២​កំពុង​តែ​ដើរ​តាម ក៏​មាន​បន្ទូល​ទៅ​គេ​ថា អ្នក​មក​រក​អី គេ​ទូល​ឆ្លើយ​ថា រ៉ាប៊ី (គឺ​ប្រែ​ថា លោក​គ្រូ) តើ​លោក​នៅ​ឯ​ណា

សូមមើលជំពូក ចម្លង

អាល់គីតាប

38 អ៊ីសា​ងាក​មក​ក្រោយ ឃើញ​អ្នក​ទាំង​ពីរ​ដើរ​តាម គាត់​ក៏​សួរ​ថា៖ «អ្នក​ទាំង​ពីរ​មក​រក​អ្វី?»។ គេ​ជម្រាប​អ៊ីសា​ថា៖ «រ៉ាប៊ី! (ពាក្យ​“រ៉ាប៊ី”​នេះ​ប្រែ​ថា​“តួន”) តើ​លោក​នៅ​កន្លែង​ណា?»។

សូមមើលជំពូក ចម្លង




យ៉ូហាន 1:38
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​ពរ​ហើយ មនុស្ស​របស់​ព្រះ‌ករុណា! មាន​ពរហើយ​ពួក​អ្នក​បម្រើ ដែល​ឈរ​នៅ​ចំពោះ​ព្រះ‌ករុណា​ជា‌និច្ច ទាំង​ស្តាប់​រាជ‌ឱង្ការ​ប្រកប​ដោយ​ប្រាជ្ញា​របស់​ព្រះ‌ករុណា!


ខ្ញុំ​បាន​សូម​សេចក្ដី​តែ​មួយ​ពី​ព្រះ‌យេហូវ៉ា ហើយ​នឹង​ស្វែង​រក​សេចក្ដី​នោះ​ឯង គឺ​ឲ្យ​ខ្ញុំ​បាន​នៅ​ក្នុង​ដំណាក់​របស់​ព្រះ‌យេហូវ៉ា រាល់​តែ​ថ្ងៃ​អស់​មួយ​ជីវិត​របស់​ខ្ញុំ ដើម្បី​រំពឹង​មើល​សោភ័ណភាព​របស់​ព្រះ‌យេហូវ៉ា ហើយ​ពិនិត្យ​ពិចារណា​នៅ​ក្នុង ព្រះ‌វិហារ​របស់​ព្រះ‌អង្គ។


អ្នក​ណា​ដែល​ដើរ​ជា‌មួយ​មនុស្ស​មាន​ប្រាជ្ញា នោះ​នឹង​មាន​ប្រាជ្ញា​ដែរ តែ​អ្នក​ណា​ដែល​ភប់​ប្រសព្វ​នឹង​មនុស្ស​ល្ងី‌ល្ងើ នោះ​នឹង​ត្រូវ​ខូច‌បង់​វិញ។


ប្រាជ្ញា​ជា​ដើម​ឈើ​នៃ​ជីវិត​ដល់​អស់​អ្នក​ណា ដែល​ចាប់​យក​បាន ហើយ​អស់​អ្នក​ណា​ដែល​កាន់​ខ្ជាប់ ក៏​សប្បាយ​ហើយ។


មាន​ពរ​ហើយ អ្នក​ណា​ដែល​ស្តាប់​យើង ដោយ​ចាំ​យាម​នៅ​មាត់​ទ្វារ​យើង​រាល់​ថ្ងៃ គឺ​ដែល​រង់​ចាំ​នៅ​ក្រប​ទ្វារ​ផ្ទះ​របស់​យើង


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​គង់​នៅ​អស់‌កល្ប​ជា‌និច្ច បល្ល័ង្ក​របស់​ព្រះ‌អង្គ​ស្ថិត‌ស្ថេរ នៅ​អស់​គ្រប់​ទាំងតំណមនុស្ស។


នាង​មាន​ប្អូន​ស្រី​ម្នាក់​ឈ្មោះ​ម៉ារា នាង​អង្គុយ​ស្តាប់​ព្រះ‌បន្ទូល នៅ​ទៀប​ព្រះ‌បាទ​ព្រះ‌អម្ចាស់


ថ្ងៃ​មួយ មាន​មហា‌ជន​ច្រើន​កុះករ​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​ព្រះ‌អង្គ។ ព្រះ‌អង្គ​បែរ​ព្រះភក្ត្រ​ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖


ដូច្នេះ គាត់​ក៏​ក្រោក​ឡើង ហើយ​ទៅ​រក​ឪពុកវិញ។ កាល​ឪពុក​ឃើញ​ពី​ចម្ងាយ គាត់​ក៏​មាន​ចិត្ត​អាណិត​មេត្តា ហើយ​រត់​ទៅ​ឱប​ថើប​កូន។


ពេល​ព្រះ‌យេស៊ូវ​យាង​មក​ដល់​ទី​នោះ ទ្រង់​ក៏​ងើប​ព្រះ‌ភក្ត្រ​ឡើង ហើយ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សាខេ ចូរ​អ្នក​ចុះ​មក​ជា​ប្រញាប់ ដ្បិត​ថ្ងៃ​នេះ ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​អ្នក»។


ព្រះ‌អម្ចាស់​បែរ​ទត​មើល​ពេត្រុស នោះ​ពេត្រុស​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​មាន​ព្រះ‌បន្ទូល​មក​គាត់​ថា៖ «មុន​ដែល​មាន់​រងាវ អ្នក​នឹង​ប្រ‌កែក​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។


បុរស​ដែល​អារក្ស​បាន​ចេញ​នោះ អង្វរ​សុំ​ឲ្យ​បាន​ទៅ​ជា​មួយ​ព្រះ‌អង្គ​ដែរ ប៉ុន្តែ ព្រះ‌យេស៊ូវ​បញ្ជូន​គាត់​ឲ្យ​ទៅ​វិញ ដោយ​មាន​ព្រះ‌បន្ទូល​ថា៖


សិស្ស​ទាំង​ពីរ​នាក់​បាន​ឮ​ពាក្យ​នេះ គេ​ក៏​ដើរ​តាម​ព្រះ‌យេស៊ូវ​ទៅ។


ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ថា៖ «ចូរ​មក​មើល​ចុះ!» គេ​ក៏​ទៅ ឃើញ​កន្លែង​ដែល​ព្រះ‌អង្គ​គង់​នៅ ហើយ​គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​ថ្ងៃ​នោះ។ ពេល​នោះ ប្រហែល​ជា​ម៉ោង​បួន​រសៀល។


ណាថា‌ណែល​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី លោក​ពិត​ជា​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ! លោក​ជា​ស្តេច​នៃ​សាសន៍​អ៊ីស្រា‌អែល​មែន!»


គេ​មក​រក​ភីលីព ដែល​មក​ពី​ភូមិ​បេត‌សៃដា ស្រុក​កាលី‌ឡេ ហើយ​ពោល​ទៅ​គាត់​ថា៖ «លោក​ម្ចាស់ យើង​ខ្ញុំ​ចង់​ឃើញ​ព្រះ‌យេស៊ូវ»។


ព្រះ‌យេស៊ូវ​ជ្រាប​ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ត្រូវ​កើត​ឡើង​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?»។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្តង​ទៀត​ថា៖ «តើ​អ្នក​រាល់​គ្នា​មក​រក​អ្នក​ណា?» គេ​ទូល​ឆ្លើយ​ថា៖ «រក​យេស៊ូវ ជា​អ្នក​ស្រុក​ណា‌សារ៉ែត»។


លោក​មក​ជួប​ព្រះ‌យេស៊ូវ​ទាំង​យប់ ហើយ​ទូល​ថា៖ «រ៉ាប៊ី យើង​ខ្ញុំ​ដឹង​ថា លោក​ជា​គ្រូ​មក​ពី​ព្រះ ដ្បិត​គ្មាន​អ្នក​ណា​អាច​ធ្វើ​ទី​សម្គាល់ ដែល​លោក​ធ្វើ​ទាំង​នេះ​បាន​ទេ មាន​តែ​ព្រះ​គង់​ជា​មួយ»។


ពួក​គេ​មក​ជួប​លោក​យ៉ូហាន ជម្រាប​ថា៖ «រ៉ាប៊ី ម្នាក់​ដែល​នៅ​ជា​មួយ​លោក ខាង​នាយ​ទន្លេ​យ័រ‌ដាន់ ដែល​លោក​បាន​ធ្វើ​បន្ទាល់​នោះ ឥឡូវ​នេះ គាត់​កំពុង​ធ្វើ​ពិធី​ជ្រមុជ​ទឹក ហើយ​មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។


ខណៈ​នោះ ពួក​សិស្ស​ទូល​ព្រះ‌អង្គ​ថា៖ «រ៉ាប៊ី សូម​អញ្ជើញ​ពិសា!»


ពេល​គេ​ឃើញ​ព្រះ‌អង្គ​នៅ​ត្រើយ​ម្ខាង​ហើយ គេ​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ លោក​មក​ដល់​ទី​នេះ​ពី​ពេល​ណា?»


លោក​ពេត្រុស​ក៏​ចុះ​ទៅ​ជួបបុរស​ទាំង​នោះ ហើយ​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​នេះ​ហើយ ដែល​អ្នក​រាល់​គ្នា​កំពុង​រក។ តើ​អ្នក​មក​មាន​ការ​អ្វី?»


ហេតុ​នេះ​ហើយ បាន​ជា​ពេល​លោកចាត់​គេ​ទៅ​ហៅ​ខ្ញុំ ខ្ញុំ​ក៏​មក​ភ្លាម ឥត​ជំទាស់​អ្វី​ឡើយ។ ដូច្នេះ ខ្ញុំ​សុំ​សួរ​ថា តើ​ហៅ​ខ្ញុំ​មក​មាន​ការ​អ្វី?»


ប៉ុន្តែ នាង​ឆ្លើយ​ថា៖ «សូម​កុំ​បង្ខំ​ឲ្យ​ខ្ញុំ​ទៅ​ចោល​អ្នក​ម្តាយ​ឡើយ ដ្បិត​កន្លែង​ណា​ដែល​អ្នក​ម្តាយ​អញ្ជើញ​ទៅ នោះ​ខ្ញុំ​នឹង​ទៅ​តាម ហើយ​កន្លែង​ដែល​អ្នក​ម្តាយ​ស្នាក់​នៅ នោះ​ខ្ញុំ​ក៏​នឹង​នៅ​ដែរ សាសន៍​របស់​អ្នក​ម្តាយ នឹង​បាន​ជា​សាសន៍​របស់​ខ្ញុំ ហើយ​ព្រះ​របស់​អ្នក​ម្តាយ នឹង​បាន​ជា​ព្រះ​របស់​ខ្ញុំ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម