នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។
យ៉ូហាន 19:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដោយព្រោះថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យគេវាយបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យសាកសពនៅជាប់លើឈើឆ្កាងនៅថ្ងៃសប្ប័ទ (ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ)។ ព្រះគម្ពីរខ្មែរសាកល ដោយសារថ្ងៃនោះជាថ្ងៃរៀបចំបុណ្យ ពួកយូដាសុំពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកដែលត្រូវបានឆ្កាង ហើយយកសពចេញ ដើម្បីកុំឲ្យមានសាកសពនៅលើឈើឆ្កាងក្នុងអំឡុងពេលថ្ងៃសប្ប័ទ ពីព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃដ៏សំខាន់។ Khmer Christian Bible ថ្ងៃនោះជាថ្ងៃរៀបចំ ដ្បិតជាថ្ងៃដ៏វិសេសសម្រាប់ថ្ងៃសប្ប័ទ ហើយដោយព្រោះនៅក្នុងថ្ងៃសប្ប័ទមិនអនុញ្ញាតឲ្យមានសាកសពលើឈើឆ្កាង ដូច្នេះពួកជនជាតិយូដាបានសុំលោកពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកទោស ហើយដាក់សពចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យចម្លង* ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃសប្ប័ទ*ឡើយ ព្រោះថ្ងៃសប្ប័ទនោះជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍យូដាក៏សូមលោកពីឡាត់ ឲ្យបានបំបាក់ជើងពួកជាប់ឆ្កាង ហើយយកចេញទៅ ដើម្បីកុំឲ្យខ្មោចនៅជាប់លើឈើឆ្កាង ក្នុងថ្ងៃឈប់សំរាក ពីព្រោះជាថ្ងៃរៀបចំហើយ ឯថ្ងៃឈប់សំរាកនោះ គឺជាថ្ងៃបុណ្យធំ អាល់គីតាប ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ជនជាតិយូដាមិនចង់ឲ្យមានសាកសពជាប់នឹងឈើឆ្កាងនៅថ្ងៃជំអាត់ឡើយ ព្រោះថ្ងៃជំអាត់នោះ ជាថ្ងៃបុណ្យធំ។ ហេតុនេះហើយបានជាគេសុំលោកពីឡាតចេញបញ្ជាទៅទាហាន ឲ្យបំបាក់ជើងអ្នកជាប់ឆ្កាង ហើយយកសាកសពចុះមក។ |
នៅថ្ងៃទីមួយ អ្នករាល់គ្នាត្រូវប្រជុំយ៉ាងឱឡារិកម្តង ហើយដល់ថ្ងៃទីប្រាំពីរ ត្រូវប្រជុំយ៉ាងឱឡារិកម្តងទៀត។ នៅថ្ងៃទាំងពីរនោះ មិនត្រូវធ្វើការអ្វីឡើយ ធ្វើបានតែម្ហូបអាហារដែលត្រូវបរិភោគប៉ុណ្ណោះ។
មនុស្សសុចរិតរមែងប្រណី ដល់ជីវិតនៃសត្វរបស់ខ្លួន តែចិត្តរបស់មនុស្សអាក្រក់ នោះសាហាវណាស់។
អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។
នៅថ្ងៃបន្ទាប់ ក្រោយថ្ងៃរៀបចំបុណ្យ ពួកសង្គ្រាជ និងពួកផារិស៊ីបានមកជួបជុំគ្នា នៅចំពោះលោកពីឡាត់
ថ្ងៃនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាថ្ងៃត្រង់ លោកមានប្រសាសន៍ទៅពួកសាសន៍យូដាថា៖ «មើល៍! នេះហើយស្តេចរបស់អ្នករាល់គ្នា!»។
ដូច្នេះ គេក៏បញ្ចុះព្រះសពព្រះយេស៊ូវនៅទីនោះ ដោយផ្នូរក៏នៅជិតស្រាប់ ហើយជាថ្ងៃរៀបចំបុណ្យរបស់សាសន៍យូដាផង។
រីឯស្តេចក្រុងអៃយ លោកបានព្យួរនឹងដើមឈើមួយ ទុករហូតទល់ល្ងាច។ លុះពេលថ្ងៃលិច លោកយ៉ូស្វេបង្គាប់ឲ្យគេដាក់សាកសពចុះពីដើមឈើ យកទៅបោះចោលនៅមាត់ទ្វារក្រុង ហើយគេយកថ្មមកបង្គរជាគំនរមួយយ៉ាងធំពីលើសាកសពនោះ ដែលនៅរហូតដល់សព្វថ្ងៃ។