បើកាលណារោគឃ្លង់នោះចេញមកពេញលើស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពីក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
យ៉ូហាន 16:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលណាព្រះអង្គយាងមក ព្រះអង្គនឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ អំពីបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ ព្រះគម្ពីរខ្មែរសាកល នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ Khmer Christian Bible ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ អាល់គីតាប កាលណារសអុលឡោះមកដល់ ទ្រង់នឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។ |
បើកាលណារោគឃ្លង់នោះចេញមកពេញលើស្បែក ហើយបានរាលពេញខ្លួនអ្នកដែលមានរោគនោះ ចាប់តាំងពីក្បាលរហូតដល់ជើង នៅសព្វកន្លែងដែលសង្ឃមើលឃើញ
«យើងនឹងចាក់និស្ស័យមកលើពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ឲ្យគេមានចិត្តប្រកបដោយគុណ និងសេចក្ដីទូលអង្វរ នោះគេនឹងគន់មើលអ្នក ដែលគេបានចាក់ ហើយគេនឹងយំសោកនឹងអ្នកនោះ ដូចជាយំសោកនឹងកូនខ្លួនតែមួយ គេនឹងយំខ្សឹកខ្សួលនឹងអ្នកនោះ ដូចជាយំនឹងកូនច្បងរបស់ខ្លួន។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាតាមត្រង់ថា ដែលខ្ញុំទៅ នោះមានប្រយោជន៍ដល់អ្នករាល់គ្នា ដ្បិតបើខ្ញុំមិនទៅទេ ព្រះជាជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ តែបើខ្ញុំទៅ ខ្ញុំនឹងចាត់ព្រះអង្គឲ្យមក។
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាម្នាក់ អាចចោទប្រកាន់ខ្ញុំ ពីអំពើបាបបានឬទេ? តែបើខ្ញុំនិយាយសេចក្តីពិតវិញ ហេតុអ្វីបានជាអ្នករាល់គ្នាមិនជឿខ្ញុំ?
ពេលគេបានឮពាក្យទាំងនោះ ហើយមនសិការរបស់គេ បានចោទប្រកាន់ទោសខ្លួន គេក៏ថយចេញទៅម្នាក់ម្តងៗ ចាប់តាំងពីមនុស្សចាស់ជាងគេ រហូតដល់អ្នកក្រោយបង្អស់ នៅសល់តែព្រះយេស៊ូវ និងស្ត្រីនោះ ដែលនៅចំពោះព្រះអង្គប៉ុណ្ណោះ។
កាលគេបានឮ នោះគេមានការចាក់ចុចក្នុងចិត្ត ហើយសួរលោកពេត្រុស និងពួកសាវកឯទៀតថា៖ «បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច?»
តែបើថ្លែងទំនាយទាំងអស់គ្នាវិញ ហើយមានអ្នកដែលមិនជឿ ឬអ្នកខ្លះដែលមិនដឹងចូលមក នោះគេភ្ញាក់ដឹងខ្លួនឡើងដោយសារអ្នករាល់គ្នា ហើយគេត្រូវវិនិច្ឆ័យដោយសារអ្នករាល់គ្នាដែរ។
ដើម្បីជំនុំជម្រះមនុស្សទាំងអស់ ហើយរំឭកមនុស្សទមិឡល្មើសទាំងប៉ុន្មានឲ្យដឹងខ្លួន ពីគ្រប់ទាំងអំពើទមិឡល្មើសដែលគេបានប្រព្រឹត្ត តាមរបៀបទមិឡល្មើស និងពីអស់ទាំងសេចក្ដីអាក្រក់ ដែលមនុស្សទមិឡល្មើសមានបាបទាំងនោះ បានពោលទាស់នឹងព្រះអង្គ»។