យ៉ូហាន 16:8 - Khmer Christian Bible8 ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 នៅពេលយាងមកដល់ ព្រះអង្គនឹងឲ្យពិភពលោកដឹងកំហុសទាក់ទងនឹងបាប ទាក់ទងនឹងសេចក្ដីសុចរិត និងទាក់ទងនឹងការជំនុំជម្រះ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 កាលណាព្រះអង្គយាងមក ព្រះអង្គនឹងសម្តែងឲ្យមនុស្សលោកដឹងច្បាស់ អំពីបាប អំពីសេចក្តីសុចរិត និងអំពីការជំនុំជម្រះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 កាលណាព្រះអង្គយាងមកដល់ ព្រះអង្គនឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប* អំពីសេចក្ដីសុចរិត* និងអំពីការកាត់ទោស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្ដីសុចរិត ហើយពីសេចក្ដីជំនុំជំរះ សូមមើលជំពូកអាល់គីតាប8 កាលណារសអុលឡោះមកដល់ ទ្រង់នឹងបញ្ជាក់ឲ្យមនុស្សលោកដឹងថា គេយល់ខុសអំពីបាប អំពីសេចក្ដីសុចរិត និងអំពីការកាត់ទោស។ សូមមើលជំពូក |