Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 8:46 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

46 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​មាន​អ្នក​ណា​ម្នាក់ អាច​ចោទ​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ? តែ​បើ​ខ្ញុំ​និយាយ​សេចក្តី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

46 តើ​នរណា​ក្នុង​អ្នករាល់គ្នា​អាច​ថ្កោលទោស​ខ្ញុំ​អំពី​បាប​បាន​? ប្រសិនបើ​ខ្ញុំ​និយាយ​សេចក្ដីពិត ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​ជឿ​ខ្ញុំ​?

សូមមើលជំពូក ចម្លង

Khmer Christian Bible

46 តើ​ក្នុង​ចំណោម​អ្នក​រាល់គ្នា​ នរណា​អាច​បង្ហាញ​បាន​ដែរ​ឬ​ទេ​ថា​ ខ្ញុំ​នេះ​មាន​បាប?​ បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​ តើ​ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​មិន​ជឿ​ខ្ញុំ?​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

46 ក្នុង​ចំណោម​អ្នក​រាល់​គ្នា តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ត​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

46 តើ​មាន​ពួក​អ្នក​រាល់​គ្នា​ណា​មួយ​ចាប់​ប្រកាន់​ខ្ញុំ ពី​អំពើ​បាប​បាន​ឬ​ទេ តែ​បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត​វិញ ហេតុ​អ្វី​បាន​ជា​មិន​ជឿ​ដល់​ខ្ញុំ​សោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

46 ក្នុង​ចំណោម​អ្នក​រាល់​គ្នា​តើ​នរណា​អាច​ចោទ​ប្រកាន់​ថា ខ្ញុំ​ប្រព្រឹត្ដ​អំពើ​បាប​បាន? បើ​ខ្ញុំ​និយាយ​សេចក្ដី​ពិត ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ​ខ្ញុំ?

សូមមើលជំពូក ចម្លង




យ៉ូហាន 8:46
12 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ណា? មក​ពី​ស្ថាន‌សួគ៌ ឬ​មក​ពី​មនុស្ស?» គេ​ក៏​រិះ​គិត​គ្នា​ថា៖ «បើ​យើង​ថា "មក​ពី​ស្ថាន‌សួគ៌" គាត់​នឹង​សួរ​យើង​ថា "ដូច្នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ជឿ?"


គេ​រិះ‌គិត​គ្នា​ថា៖ «បើ​យើង​ថា មក​ពី​ស្ថាន‌សួគ៌ នោះ​គាត់​មុខ​ជា​សួរ​យើង​ថា ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​គាត់?


ខ្ញុំ​មិន​មាន​ពេល​ច្រើន ដើម្បី​និយាយ​ជាមួយ​អ្នក​រាល់​គ្នា​ប៉ុន្មាន​ទៀត​ទេ ដ្បិត​ចៅ‌ហ្វាយ​របស់​លោកីយ៍​នេះ​មក​ជិត​ដល់​ហើយ តែ​វា​គ្មាន​អំណាច​អ្វី​លើ​ខ្ញុំ​ទេ


បើ​អ្នក​រាល់​គ្នា​កាន់​តាម​បទ‌បញ្ជា​របស់​ខ្ញុំ នោះ​នឹង​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ខ្ញុំ ដូច​ជា​ខ្ញុំ​បាន​កាន់​តាម​បទ‌បញ្ជា​របស់​ព្រះ‌វរបិតា​ខ្ញុំ ហើយ​ក៏​នៅ​ជាប់​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ដែរ។


កាល​ណា​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​សម្តែង​ឲ្យ​មនុស្ស​លោក​ដឹង​ច្បាស់ អំពី​បាប អំពី​សេចក្តី​សុចរិត និង​អំពី​ការ​ជំនុំ‌ជម្រះ។


លោក​ពីឡាត់​សួរ​ព្រះ‌អង្គ​ថា៖ «ដូច្នេះ អ្នក​ជា​ស្តេច​មែន​ឬ?» ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ឆ្លើយ​ថា៖ «លោក​មាន​ប្រសាសន៍​ថា ខ្ញុំ​ជា​ស្តេច នោះ​ត្រូវ​ហើយ ខ្ញុំ​កើត​មក ហើយ​ចូល​មក​ក្នុង​លោក​នេះ​សម្រាប់​ការ​នេះ​ឯង ដើម្បី​ឲ្យ​ខ្ញុំ​បាន​ធ្វើ​បន្ទាល់​ពី​សេចក្តី​ពិត។ អស់​អ្នក​ណា​ដែល​កើត​ពី​សេចក្តី​ពិត អ្នក​នោះ​ស្តាប់​សំឡេង​ខ្ញុំ»។


អ្នក​ណា​ដែល​កើត​មក​ពី​ព្រះ តែង​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ តែ​អ្នក​រាល់​គ្នា មិន​បាន​កើត​មក​ពី​ព្រះ​ទេ បាន​ជា​មិន​ស្តាប់​តាម​ដូច្នេះ»។


ដោយ​ព្រោះ​គេ​ចេះ​តែ​សួរ ព្រះ‌អង្គ​ក៏​ងើប​ឡើង មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ដែល​គ្មាន​បាប​សោះ សុំ​ឲ្យ​អ្នក​នោះ​យក​ដុំថ្ម​គប់​នាង​មុន​គេ​ចុះ»។


ដ្បិត​ព្រះគ្រីស្ទ​ដែល​មិន​បាន​ស្គាល់​បាប​សោះ តែ​ព្រះ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ត្រឡប់​ជា​តួ​បាប​ជំនួស​យើង ដើម្បី​ឲ្យ​យើង​បាន​ត្រឡប់​ជា​សេចក្តី​សុចរិត​របស់​ព្រះ នៅ​ក្នុង​ព្រះ‌អង្គ។


ដ្បិត​សម្តេច​សង្ឃ​របស់​យើង មិន​មែន​ព្រះ‌អង្គ​មិន​ចេះ​អាណិត​អាសូរ ដល់​ភាព​ទន់​ខ្សោយ​របស់​យើង​នោះ​ទេ គឺ​ព្រះ‌អង្គ​ត្រូវ​រង​ការ​ល្បង​ល​គ្រប់​បែប​យ៉ាង ដូច​យើង​ដែរ តែ​មិន​បាន​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។


ដ្បិត​គួរ​ឲ្យ​មាន​សម្តេច​សង្ឃ​យ៉ាង​នេះ​សម្រាប់​យើង ដែល​ទ្រង់​បរិសុទ្ធ ស្លូត​ត្រង់ ឥត​សៅ‌ហ្មង បាន​ញែក​ចេញ​ពី​មនុស្ស​បាប ហើយ​បាន​ត្រឡប់​ជា​ខ្ពស់​ជាង​ស្ថាន‌សួគ៌​ទៅ​ទៀត។


ព្រះ‌អង្គ​មិន​បាន​ធ្វើ​បាប​សោះ ក៏​មិន​ឃើញ​មាន​កិច្ច‌កល​នៅ​ក្នុង​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម