ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
យ៉ូស្វេ 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពួកគេក៏ហៅប្រជាជនដែលនៅក្នុងក្រុងទាំងអស់ ឲ្យប្រមូលគ្នាមកដេញតាមទ័ពអ៊ីស្រាអែល ហើយពេលពួកគេដេញតាមលោកយ៉ូស្វេ ពួកគេត្រូវឃ្លាតឆ្ងាយពីទីក្រុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូលដេញតាមទ័ពអ៊ីស្រាអែល។ ពួកគេនាំគ្នាដេញតាមលោកយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ មានគេហៅពួកបណ្តាជនដែលនៅក្នុងក្រុង ឲ្យប្រមូលមកមូលគ្នាដេញតាមដែរ រួចគេក៏ដេញតាមយ៉ូស្វេ ហើយត្រូវប្រទាញនាំទៅឃ្លាតឆ្ងាយពីទីក្រុង អាល់គីតាប ពួកគេបញ្ជាឲ្យទាហានក្នុងក្រុងទាំងមូល ដេញតាមទ័ពអ៊ីស្រអែល។ ពួកគេនាំគ្នាដេញតាមយ៉ូស្វេ ជាហេតុធ្វើឲ្យពួកគេចាកចេញឆ្ងាយពីទីក្រុង។ |
ព្រះយេហូវ៉ាបានសម្ដែងអង្គទ្រង់ឲ្យគេស្គាល់ ព្រះអង្គបានសម្រេចដោយយុត្តិធម៌ មនុស្សអាក្រក់បានជាប់អន្ទាក់ ដោយការដែលដៃរបស់គេធ្វើ។ ប្រគំភ្លេងស្រងូត -បង្អង់
នៅក្នុងក្រុងអៃយ និងក្រុងបេត-អែល គ្មានសេសសល់អ្នកណាម្នាក់ ដែលមិនបានចេញទៅដេញតាមពួកអ៊ីស្រាអែលឡើយ។ ពួកគេទុកទីក្រុងឲ្យនៅចំហ ហើយដេញតាមពួកអ៊ីស្រាអែល។
វិញ្ញាណទាំងនោះ ជាវិញ្ញាណរបស់ពួកអារក្ស ដែលចេញទៅរកពួកស្តេច នៅផែនដីទាំងមូល ទាំងធ្វើទីសម្គាល់ ដើម្បីប្រមូលស្តេចទាំងនោះមកច្បាំង នៅថ្ងៃយ៉ាងធំរបស់ព្រះដ៏មានព្រះចេស្តាបំផុត។
ឯពួកកូនចៅបេនយ៉ាមីនក៏ចេញមកច្បាំងនឹងពួកអ៊ីស្រាអែល ហើយអ៊ីស្រាអែលបានបញ្ឆោតនាំគេឲ្យឃ្លាតឆ្ងាយពីទីក្រុង។ ដូចសព្វដងដែរ គេចាប់ផ្ដើមវាយពួកអ៊ីស្រាអែល ហើយសម្លាប់អស់ប្រហែលសាមសិបនាក់ មួយក្រុមតាមផ្លូវឡើងទៅបេត-អែល និងមួយក្រុមទៀតតាមផ្លូវទៅក្រុងគីបៀរ ព្រមទាំងនៅស្រុកវាលផង។