Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 20:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ឯ​ពួក​កូន​ចៅ​បេនយ៉ាមីន​ក៏​ចេញ​មក​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល ហើយ​អ៊ីស្រា‌អែល​បាន​បញ្ឆោត​នាំគេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពីទី​ក្រុង។ ដូចសព្វ​ដង​ដែរ គេ​ចាប់​ផ្ដើម​វាយ​ពួក​អ៊ីស្រា‌អែល ហើយ​សម្លាប់​អស់​ប្រហែល​សាម​សិប​នាក់ មួយ​ក្រុម​តាម​ផ្លូវ​ឡើង​ទៅ​បេត-អែល និង​មួយ​ក្រុម​ទៀត​តាម​ផ្លូវ​ទៅ​ក្រុង​គី‌បៀរ ព្រម​ទាំង​នៅ​ស្រុក​វាល​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 ពេល​នោះ កូន​ចៅ​បេន‌យ៉ាមីន​ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ហើយ​ទ័ព​អ៊ីស្រា‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​បេន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រា‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រា‌អែល​អស់​ចំនួន​សាម‌សិប​នាក់ ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រាអែល​ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ នឹង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

31 ពេល​នោះ កូន​ចៅ​ពុន‌យ៉ាមីន ក៏​ចេញ​មក​ប្រយុទ្ធ​នឹង​ប្រជា‌ជន​អ៊ីស្រ‌អែល ហើយ​ទ័ព​អ៊ីស្រ‌អែល​បាន​នាំ​ពួក​គេ​ចេញ​ឆ្ងាយ​ពី​ក្រុង។ កង‌ទ័ព​ពុន‌យ៉ាមីន​ប្រហារ​ជីវិត​ទាហាន​អ៊ីស្រ‌អែល ដូច​លើក​មុន​ដែរ គឺ​ពួក​គេ​សម្លាប់​ទាហាន​អ៊ីស្រ‌អែល អស់​ចំនួន​សាម‌សិប​នាក់​ក្នុង​វាល​ស្រែ​ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ទៅ​បេត‌អែល និង​តាម​ផ្លូវ​ទៅ​ក្រុង​គីបៀរ។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 20:31
7 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​បាន​ឆ្លង​មក​ហួស​ផ្លូវ​កាត់​ភ្នំ ហើយ​បាន​ឈប់​ស្នាក់​នៅ​ត្រង់​កេបា ក្រុង​រ៉ាម៉ា​ក៏​ភ័យ‌ញ័រ ហើយ​ពួក​គី‌បៀរ ជា​ស្រុក​របស់​សូល បាន​រត់​អស់​ហើយ។


ពួក​ក្រុង​អៃយ​សម្លាប់​អស់​ប្រមាណ​សាម​សិបប្រាំ​មួយ​នាក់ ហើយ​ដេញ​តាម​ពួក​គេ​ពី​មុខ​ទ្វារ​ក្រុង​រហូត​ដល់​សេបារិម ហើយ​ប្រហារ​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ដូច្នេះ ចិត្ត​របស់​ប្រជា‌ជននោះ​រលាយ​ទៅ​ដូច​ជា​ទឹក។


នៅ​ក្នុង​ក្រុង​អៃយ និង​ក្រុង​បេត-អែល គ្មាន​សេស‌សល់​អ្នក​ណា​ម្នាក់ ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល​ឡើយ។ ពួក​គេ​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ហើយ​ដេញ​តាម​ពួក​អ៊ីស្រា‌អែល។


រួចនៅ​ថ្ងៃ​ទី​បី ពួក​អ៊ីស្រា‌អែល​ឡើង​ទៅ​ទាស់​នឹង​ពួក​បេនយ៉ាមីន ហើយ​តម្រៀប​ទ័ព​ទាស់​នឹង​ក្រុង​គី‌បៀរ ដូច​លើក​មុន។


ពួក​កូន​ចៅ​បេនយ៉ាមីន​ពោល​ថា៖ «ពួក​វា​រត់​បាក់​ទ័ព​ដូច​លើក​មុន​ទៀត​ហើយ»។ ប៉ុន្ដែ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ថា៖ «ចូរ​យើង​នាំ​គ្នា​រត់ ហើយ​ទាញ​គេ​មក​តាម​ផ្លូវ ឲ្យ​ចេញ​ឆ្ងាយ​ពី​ទី​ក្រុង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម