Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 8:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លំដាប់​នោះ មាន​គេ​ហៅ​ពួក​បណ្តាជន​ដែល​នៅ​ក្នុង​ក្រុង ឲ្យ​ប្រមូល​មក​មូល​គ្នា​ដេញ​តាម​ដែរ រួច​គេ​ក៏​ដេញ​តាម​យ៉ូស្វេ ហើយ​ត្រូវ​ប្រទាញ​នាំ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ដូច្នេះ ពួក​គេ​ក៏​ហៅ​ប្រជា‌ជន​ដែល​នៅ​ក្នុង​ក្រុង​ទាំង​អស់ ឲ្យ​ប្រមូល​គ្នា​មក​ដេញ​តាម​ទ័ព​អ៊ី​ស្រាអែល ហើយ​ពេល​ពួក​គេ​ដេញ​តាម​លោក​យ៉ូស្វេ ពួក​គេ​ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល ដេញ​តាម​ទ័ព​អ៊ីស្រ‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទី‌ក្រុង។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 8:16
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌យេហូវ៉ា​ទ្រង់​បាន​សំដែង​មក​ឲ្យ​ស្គាល់ ទ្រង់​បាន​សំរេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ពួក​មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​គេ​ធ្វើ។ – វាយ​ភ្លេង​ស្រងូត​ទទួល –បង្អង់


គ្មាន​សល់​មនុស្ស​ណា​មួយ​នៅ​ក្នុង​ក្រុង​អៃយ នឹង​បេត-អែល ដែល​មិន​បាន​ចេញ​ទៅ​ដេញ​តាម​សាសន៍​អ៊ីស្រាអែល​នោះ​ឡើយ គេ​បាន​ទុក​ទី​ក្រុង​ឲ្យ​នៅ​ចំហ ដេញ​តាម​ពួក​អ៊ីស្រាអែល​ទៅ។


ដ្បិត​វិញ្ញាណ​ទាំង​នោះ ជា​វិញ្ញាណ​នៃ​ពួក​អារក្ស ដែល​ចេញ​ទៅ​ឯ​អស់​ទាំង​ស្តេច​នៅ​ផែនដី​ទាំង​មូល ទាំង​ធ្វើ​ទី​សំគាល់ ដើម្បី​នឹង​ប្រមូល​ស្តេច​ទាំង​នោះ​មក​ក្នុង​ចំបាំង នៅ​ថ្ងៃ​ដ៏​ធំ​របស់​ព្រះ​ដ៏​មាន​ព្រះ‌ចេស្តា​បំផុត


ឯ​ពួក​កូន​ចៅ​បេន‌យ៉ាមីន គេ​ក៏​ចេញ​មក​ត​តាំង​គ្នា ហើយ​ត្រូវ​ប្រទាញ​ទៅ​ឃ្លាត​ឆ្ងាយ​ពី​ទី​ក្រុង គេ​ចាប់​តាំង​សំឡាប់​ពួក​អ៊ីស្រាអែល​ដូច​ជា​សព្វ​១​ដង ទាំង​អស់​ចំនួន​ប្រហែល​ជា​៣០​នាក់ គឺ​តាម​ផ្លូវ​ដែល​ឡើង​ទៅ​ឯ​បេត-អែល​១ នឹង​ផ្លូវ​ដែល​ទៅ​ឯ​គីបៀរ​១ ព្រម​ទាំង​នៅ​វាល​ផង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម