ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 8:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯលោក​យ៉ូស្វេ និង​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​ទី​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​យ៉ូស្វេ​នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា គេ​ធ្វើ​ដូច​ជា​ចាញ់​នៅ​មុខ​អ្នក​ទាំង​នោះ ក៏​នាំ​គ្នា​រត់​ទៅ​តាម​ផ្លូវ​ទី​រហោ‌ស្ថាន​ទៅ

សូមមើលជំពូក

អាល់គីតាប

យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។

សូមមើលជំពូក



យ៉ូស្វេ 8:15
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ខាង​ទី​រហោ‌ស្ថាន​មាន ក្រុង​បេត-អារ៉ា‌បា មីឌីន សេ‌កា‌កា


ទឹក​ដី​ដែល​ជា​ចំណែក​របស់​ពួក​កូន​ចៅ​យ៉ូសែប ចាប់​តាំង​ពី​ទន្លេ​យ័រដាន់ ជិត​ក្រុង​យេរីខូរ គឺ​ខាង​កើត​អណ្ដូង​ទឹក​ក្រុង​យេរីខូរ កាត់​ទី​រហោ‌ស្ថាន ដែល​ឡើង​ពី​ក្រុង​យេរីខូរ តាម​ស្រុក​ភ្នំ រហូត​ដល់​ក្រុង​បេត-អែល។


ព្រំប្រទល់​ខាង​ជើង​នៃទឹក​ដី​របស់​គេ ចាប់​ផ្ដើម​ពី​ទន្លេ​យ័រដាន់ ឡើង​ទៅជម្រាល​ខាង​ជើង​ក្រុង​យេរីខូរ រួច​បន្ត​ទៅ​ខាង​លិច តាម​ស្រុក​ភ្នំ ហើយ​ផុត​ត្រង់​ទី​រហោ‌ស្ថាន​បេត-អាវេន។


កាល​ស្តេច​ក្រុង​អៃយ​បាន​ឃើញ​ដូច្នេះ ពួក​អ្នក​ក្រុង​ទាំង​អស់​គ្នា​ក៏​ប្រញាប់‌ប្រញាល់​ក្រោក​ពី​ព្រលឹម ហើយ​ស្តេច និងប្រជា‌រាស្ត្រ​របស់​ស្ដេច​ទាំង​អស់ ក៏​ចេញ​ទៅ​កាន់​កន្លែង​ដែល​បាន​កំណត់​ទុក​ជា​មុន ដើម្បី​ច្បាំង​នឹង​ពួក​អ៊ីស្រា‌អែល​នៅ​ទល់​មុខ​វាល​អារ៉ាបា ឥត​ដឹង​ថា​មាន​ពល​ទ័ព​បង្កប់​ទាស់​នឹង​គេ នៅ​ខាង​ក្រោយ​ទី​ក្រុង​ទេ។


ដូច្នេះ ពួក​កូន​ចៅ​បេនយ៉ាមីន​ឃើញ​ថា ពួក​គេ​ចាញ់​ហើយ។ ពួក​អ៊ីស្រា‌អែល​បាន​ថយ​ចេញ​ពី​ពួក​បេនយ៉ាមីន ព្រោះ​គេ​ទុក​ចិត្ត​នឹង​ពួក​ទ័ព​បង្កប់ ដែល​គេ​បាន​ដាក់​ឲ្យ​ទាស់​នឹង​ក្រុង​គី‌បៀរ។


ដូច្នេះ គេ​ក៏​បែរ​ក្រោយ​នៅ​មុខ​ពួក​អ៊ីស្រា‌អែល សំដៅ​ទៅ​ទី​រហោ‌ស្ថាន តែ​ពួក​ទ័ព​អ៊ីស្រា‌អែល​ដេញ​តាម​យ៉ាង​ប្រកិត ហើយ​ពួក​ទ័ព​ដែល​ចេញ​ពី​ទី​ក្រុង ក៏​វាយ​ផ្ទប់​ពួក​គេ​ដែល​ស្ថិត​នៅ​ចំកណ្ដាល។