៙ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរ ព្រះអង្គបាននាំពួកអ្នកដែលព្រះអង្គ បានជ្រើសរើសចេញមក ដោយច្រៀងចម្រៀង។
យ៉ូស្វេ 24:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ ហើយយើងវាយស្រុកនោះដោយគ្រោះកាច ដែលយើងបានធ្វើក្នុងចំណោមពួកគេ រួចយើងក៏នាំអ្នករាល់គ្នាចេញមក ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក យើងចាត់ម៉ូសេ និងអើរ៉ុនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាច ដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏ចាត់ម៉ូសេ នឹងអើរ៉ុនឲ្យទៅឯស្រុកអេស៊ីព្ទ រួចឲ្យស្រុកនោះកើតមានសេចក្ដីវេទនា គឺជាការទាំងប៉ុន្មានដែលអញបានធ្វើនៅស្រុកនោះហើយ ក្រោយនោះ អញបាននាំឯងរាល់គ្នាចេញមក អាល់គីតាប បន្ទាប់មកយើងចាត់ម៉ូសា និងហារូនឲ្យមក ហើយយើងបានប្រហារអ្នកស្រុកអេស៊ីប ដោយសារគ្រោះកាចដែលយើងធ្វើនៅក្នុងចំណោមពួកគេ រួចយើងនាំប្រជាជនរបស់អ្នករាល់គ្នាចេញពីស្រុកនោះ។ |
៙ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញមកដោយអំណរ ព្រះអង្គបាននាំពួកអ្នកដែលព្រះអង្គ បានជ្រើសរើសចេញមក ដោយច្រៀងចម្រៀង។
៙ គឺដល់ព្រះអង្គដែលបានប្រហារ អស់ទាំងកូនច្បងរបស់ពួកអេស៊ីព្ទ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច
កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។
លុះផុតរយៈពេលបួនរយសាមសិបឆ្នាំនោះទៅ នៅថ្ងៃផុតកំណត់នោះឯង ពួកពលរបស់ព្រះយេហូវ៉ាក៏នាំគ្នាចេញពីស្រុកអេស៊ីព្ទ។
នៅថ្ងៃកំណត់នោះឯង ព្រះយេហូវ៉ាបាននាំកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ ទាំងកងៗ។
ដូច្នេះ ឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅជួបផារ៉ោន ដើម្បីឲ្យអ្នកបាននាំប្រជារាស្ត្ររបស់យើង គឺកូនចៅអ៊ីស្រាអែល ចេញពីស្រុកអេស៊ីព្ទ»។
គឺលោកទាំងពីរនេះហើយដែលបានទូលផារ៉ោនជាស្តេចស្រុកអេស៊ីព្ទ ដើម្បីនាំកូនចៅអ៊ីស្រាអែលចេញពីស្រុកអេស៊ីព្ទ គឺលោកម៉ូសេ និងលោកអើរ៉ុននេះឯង។
យើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីព្ទ មកដល់សមុទ្រ។ ពួកសាសន៍អេស៊ីព្ទបានដេញតាមបុព្វបុរសរបស់អ្នករាល់គ្នា ដោយរទេះចម្បាំង និងទ័ពសេះ រហូតដល់សមុទ្រក្រហម ។