រីឯពួកយើងវិញ គឺព្រះយេហូវ៉ាជាព្រះនៃយើង យើងមិនបានបោះបង់ចោលព្រះអង្គទេ យើងមានពួកសង្ឃជាកូនចៅរបស់លោកអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ា។
យ៉ូស្វេ 24:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលយើងខ្ញុំធ្វើជាទាសករ ហើយព្រះអង្គបានធ្វើអស់ទាំងទីសម្គាល់ធំៗ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំ តាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្ដាលសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានឆ្លងកាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតមានតែព្រះអម្ចាស់នេះហើយជាព្រះនៃយើងខ្ញុំ ព្រះអង្គបាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ព្រះអង្គបានសម្តែងការអស្ចារ្យធំៗឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺព្រះអង្គបានរក្សាការពារយើងខ្ញុំតាមផ្លូវ ដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតគឺព្រះយេហូវ៉ាជាព្រះនៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ នឹងឪពុកយើងខ្ញុំ ចេញពីផ្ទះពួកបាវបំរើនៅស្រុកអេស៊ីព្ទមក ហើយបានធ្វើអស់ទាំងទីសំគាល់យ៉ាងធំនោះ នៅចំពោះភ្នែកយើងខ្ញុំ ក៏បានថែរក្សាយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំបានដើរនោះ ហើយនៅកណ្តាលពួកសាសន៍ទាំងប៉ុន្មានដែលយើងខ្ញុំបានដើរកាត់ស្រុកគេផង អាល់គីតាប ដ្បិតមានតែអុលឡោះតាអាឡានេះហើយជាម្ចាស់នៃយើងខ្ញុំ ទ្រង់បាននាំយើងខ្ញុំ និងបុព្វបុរសរបស់យើងខ្ញុំ ចាកចេញពីស្រុកអេស៊ីប ជាស្រុកដែលយើងខ្ញុំធ្លាប់ធ្វើជាទាសករ។ ទ្រង់បានសំដែងការអស្ចារ្យធំៗ ឲ្យយើងខ្ញុំឃើញច្បាស់នឹងភ្នែក គឺទ្រង់បានរក្សាការពារយើងខ្ញុំតាមផ្លូវដែលយើងខ្ញុំធ្វើដំណើរឆ្លងកាត់ទឹកដីរបស់ជាតិសាសន៍នានា។ |
រីឯពួកយើងវិញ គឺព្រះយេហូវ៉ាជាព្រះនៃយើង យើងមិនបានបោះបង់ចោលព្រះអង្គទេ យើងមានពួកសង្ឃជាកូនចៅរបស់លោកអើរ៉ុន និងពួកលេវីដែលធ្វើការងារថ្វាយព្រះយេហូវ៉ា។
រួចនៅពេលខាងមុខ បើកូនអ្នករាល់គ្នាសួរថា "តើនេះមានន័យដូចម្ដេច?" ត្រូវឆ្លើយថា "ព្រះយេហូវ៉ាបាននាំពួកយើងចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ដោយព្រះហស្តដ៏ខ្លាំងពូកែ។
លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរនឹកចាំពីថ្ងៃនេះ ជាថ្ងៃដែលអ្នករាល់គ្នាបានចេញពីស្រុកអេស៊ីព្ទ ពីផ្ទះដែលអ្នកធ្វើជាទាសករ ព្រោះព្រះយេហូវ៉ាបាននាំអ្នករាល់គ្នាចេញមក ដោយព្រះហស្តដ៏ខ្លាំងពូកែ។ ដូច្នេះ មិនត្រូវបរិភោគនំបុ័ងមានដំបែទេ។
"អ្នករាល់គ្នាបានឃើញកិច្ចការទាំងប៉ុន្មានដែលយើងធ្វើដល់សាសន៍អេស៊ីព្ទ និងការដែលយើងបានទ្រអ្នករាល់គ្នាលើស្លាបឥន្ទ្រី នាំមកឯយើងហើយ។
ទោះបីជាអ្នកចាស់ជរា យើងនឹងបីអ្នកដរាបដល់អ្នកមានសក់ស គឺយើងបានបង្កើត ហើយយើងនឹងថែរក្សាអ្នក អើ យើងនឹងបី ហើយនឹងជួយអ្នកឲ្យរួច។
លោកម៉ូសេបានកោះហៅពួកអ៊ីស្រាអែលទាំងអស់មក ហើយប្រាប់គេថា៖ «អ្នករាល់គ្នាបានឃើញគ្រប់ទាំងការដែលព្រះយេហូវ៉ាបានធ្វើនៅស្រុកអេស៊ីព្ទដល់ផារ៉ោន ដល់ពួកមហាតលិក និងដល់ស្រុកទ្រង់ទាំងមូល នៅចំពោះមុខអ្នករាល់គ្នាហើយ
ដ្បិតកេរអាកររបស់ព្រះយេហូវ៉ា គឺប្រជារាស្ត្ររបស់ព្រះអង្គ ហើយលោកយ៉ាកុបជាចំណែកមត៌ករបស់ព្រះអង្គ។
គឺពីការល្បងលយ៉ាងធំដែលភ្នែកអ្នកបានឃើញ ពីទីសម្គាល់ និងការអស្ចារ្យ ពីព្រះហស្តដ៏ខ្លាំងពូកែ និងព្រះពាហុលើកសម្រេច ដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកបានប្រើ ដើម្បីនាំអ្នកចេញមក។ ដូច្នេះ ព្រះយេហូវ៉ាជាព្រះរបស់អ្នក ក៏នឹងប្រព្រឹត្តចំពោះជាតិសាសន៍ទាំងប៉ុន្មាន ដែលអ្នកខ្លាចយ៉ាងនោះដែរ។
ពេលនោះ ប្រជាជនឆ្លើយឡើងថា៖ «សូមឲ្យគំនិតដែលបោះបង់ចោលព្រះយេហូវ៉ា ទៅគោរពប្រតិបត្តិដល់ព្រះដទៃនោះ បាននៅឆ្ងាយពីយើងខ្ញុំទៅ។
ព្រះយេហូវ៉ាបានបណ្តេញសាសន៍ទាំងប៉ុន្មាន ចេញពីមុខយើងខ្ញុំ ព្រមទាំងសាសន៍អាម៉ូរីដែលរស់នៅក្នុងស្រុកនេះ។ ដូច្នេះ យើងខ្ញុំនឹងគោរពបម្រើព្រះយេហូវ៉ាដែរ ដ្បិតព្រះអង្គជាព្រះរបស់យើងខ្ញុំ»។