គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
យ៉ូស្វេ 23:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា កុំដំណាលពីឈ្មោះព្រះរបស់គេ កុំយកឈ្មោះព្រះទាំងនោះមកស្បថ កុំគោរពប្រតិបត្តិ ហើយកុំក្រាបថ្វាយបង្គំដល់ព្រះទាំងនោះឡើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍កុំឲ្យលាយឡំនឹងសាសន៍ទាំងនេះ ដែលសល់នៅក្នុងស្រុកឯង ហើយកុំឲ្យឯងដំណាលពីឈ្មោះព្រះរបស់គេ ឬឲ្យអ្នកណាស្បថដោយនូវឈ្មោះព្រះទាំងនោះ ហើយកុំឲ្យឯងរាល់គ្នាគោរពប្រតិបត្តិក្រាបថ្វាយបង្គំដល់ព្រះគេឡើយ អាល់គីតាប មិនត្រូវពាក់ព័ន្ធនឹងប្រជាជាតិដែលរស់នៅក្នុងចំណោមអ្នករាល់គ្នា មិនត្រូវអង្វររកព្រះរបស់គេ ឬយកឈ្មោះព្រះទាំងនោះមកស្បថឡើយ ហើយកុំគោរពបម្រើ និងថ្វាយបង្គំព្រះទាំងនោះជាដាច់ខាត។ |
គេគោរពប្រតិបត្តិតាមរូបព្រះដែលព្រះយេហូវ៉ាហាមថា អ្នករាល់គ្នាមិនត្រូវធ្វើយ៉ាងនោះឡើយ
ប៉ុន្តែ សូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំផង គឺកាលចៅហ្វាយរបស់ខ្ញុំបានយាងចូលទៅថ្វាយបង្គំក្នុងវិហារព្រះរីម៉ូន ហើយខ្ញុំក៏បានឱនខ្លួននៅក្នុងវិហារព្រះរីម៉ូន នោះសូមព្រះយេហូវ៉ាអត់ទោសដល់ខ្ញុំ ពីការដែលឱនខ្លួននៅក្នុងវិហារព្រះរីម៉ូននោះផង»។
ប៉ុន្តែ បើអ្នកងាកបែរចេញ ហើយបោះបង់ចោលបញ្ញត្តិ និងក្រឹត្យក្រមទាំងប៉ុន្មាន ដែលយើងបានដាក់សម្ញែងនៅមុខអ្នករាល់គ្នា ទៅគោរពប្រតិបត្តិថ្វាយបង្គំដល់ព្រះដទៃវិញ
រីឯអស់អ្នកដែលបែរទៅតាមព្រះដទៃ ទុក្ខលំបាករបស់គេកាន់តែកើនឡើង ទូលបង្គំមិនព្រមច្រួចឈាម ថ្វាយដល់ព្រះទាំងនោះឡើយ ក៏មិនព្រមទាំងចេញឈ្មោះរបស់ព្រះទាំងនោះ ដោយបបូរមាត់ទូលបង្គំដែរ។
មិនត្រូវក្រាបសំពះនៅមុខរបស់ទាំងនោះ ឬគោរពប្រតិបត្តិតាមឡើយ ដ្បិតយើង គឺព្រះយេហូវ៉ាជាព្រះរបស់អ្នក យើងជាព្រះប្រចណ្ឌ យើងទម្លាក់ការទុច្ចរិតរបស់ឪពុកទៅលើកូនចៅរហូតបីបួនតំណ ចំពោះអស់អ្នកដែលស្អប់យើង
ត្រូវប្រយ័ត្ននឹងប្រតិបត្តិតាមអស់ទាំងសេចក្ដីដែលយើងបានប្រាប់អ្នករាល់គ្នា ហើយមិនត្រូវចេញឈ្មោះរបស់ព្រះដទៃណាឡើយ ក៏មិនត្រូវឲ្យឈ្មោះរបស់ព្រះទាំងនោះឮចេញពីមាត់អ្នករាល់គ្នាផង។
មិនត្រូវឲ្យគេរស់នៅក្នុងស្រុករបស់អ្នកឡើយ ក្រែងគេនាំឲ្យអ្នកប្រព្រឹត្តអំពើបាបទាស់នឹងយើង ដ្បិតបើអ្នកគោរពប្រតិបត្តិព្រះរបស់គេ នោះអ្នកនឹងធ្លាក់ទៅក្នុងអន្ទាក់របស់គេជាមិនខាន»។
កុំឲ្យចូលក្នុងផ្លូវរបស់មនុស្សអាក្រក់ឡើយ ក៏កុំឲ្យដើរតាមផ្លូវរបស់មនុស្ស ដែលប្រព្រឹត្តអាក្រក់ដែរ។
យ៉ាងនោះបើគេនឹងខ្នះខ្នែងរៀនតាមផ្លូវរបស់ប្រជារាស្ត្រយើងឲ្យអស់ពីចិត្ត ហើយស្បថដោយនូវឈ្មោះយើងថា ដូចជាព្រះយេហូវ៉ាមានព្រះជន្មរស់នៅ បែបដូចជាគេបានបង្រៀនប្រជារាស្ត្រយើង ឲ្យស្បថដោយនូវព្រះបាលដែរ នោះគេនឹងបានស្អាងឡើង នៅកណ្ដាលប្រជារាស្ត្ររបស់យើងយ៉ាងពិតប្រាកដ។
ធ្វើដូចម្តេចឲ្យយើងអត់ទោសឲ្យអ្នកបាន? ពួកកូនចៅរបស់អ្នកបានបោះបង់ចោលយើងអស់ហើយ ក៏បានស្បថនឹងរបស់ដែលមិនមែនជាព្រះផង កាលយើងបានឲ្យគេស៊ីឆ្អែតជាបរិបូរ នោះគេក៏បែរជាផិតយើងវិញ ហើយប្រជុំគ្នាទាំងហ្វូងនៅឯផ្ទះស្រីពេស្យា។
ដ្បិតយើងនឹងដកឈ្មោះព្រះបាលទាំងនោះចេញពីមាត់នាង គឺគេនឹងលែងនឹកនាពីឈ្មោះទាំងនោះទៀត។
អស់អ្នកដែលឡើងទៅលើដំបូលផ្ទះ ដើម្បីថ្វាយបង្គំពលបរិវារនៅលើមេឃ អស់អ្នកដែលថ្វាយបង្គំ ហើយស្បថដល់ព្រះយេហូវ៉ា តែក៏ស្បថដោយព្រះម៉ូឡុកផង
នេបូរ បាល-មេយ៉ូន (ក្រុងទាំងនោះគេបានប្ដូរឈ្មោះ) និងស៊ីបម៉ា។ គេបានដាក់ឈ្មោះថ្មីឲ្យក្រុងទាំងប៉ុន្មានដែលគេបានសង់ឡើងវិញ។
ប៉ុន្ដែ បើអ្នករាល់គ្នាមិនបណ្តេញប្រជាជនដែលរស់នៅស្រុកនោះ ពីមុខអ្នករាល់គ្នាចេញទេ នោះអស់អ្នកដែលអ្នករាល់គ្នាទុកឲ្យនៅ នឹងប្រៀបដូចជាម្ជុលនៅក្នុងភ្នែករបស់អ្នករាល់គ្នា ហើយជាបន្លានៅក្នុងឆ្អឹងជំនីរបស់អ្នករាល់គ្នា គឺគេនឹងធ្វើទុក្ខអ្នករាល់គ្នានៅក្នុងស្រុកដែលអ្នករាល់គ្នារស់នៅនោះ
កុំចូលរួមក្នុងកិច្ចការឥតផលប្រយោជន៍របស់សេចក្តីងងឹតឡើយ ប៉ុន្តែ ត្រូវលាតត្រដាងការទាំងនោះវិញ។
«ត្រូវកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ត្រូវគោរពប្រតិបត្តិដល់ព្រះអង្គ នៅជាប់នឹងព្រះអង្គ ហើយអ្នកត្រូវស្បថក្នុងនាមព្រះអង្គ។
ត្រូវកោតខ្លាចព្រះយេហូវ៉ាជាព្រះរបស់អ្នក និងគោរពប្រតិបត្តិព្រះអង្គ ហើយត្រូវស្បថដោយព្រះនាមព្រះអង្គ ។
មិនត្រូវទៅតាមព្រះឯណាទៀត ក្នុងពួកព្រះរបស់សាសន៍ទាំងឡាយដែលនៅជុំវិញអ្នកឡើយ
ប៉ុន្ដែ បើអ្នករាល់គ្នាបែរចេញ ទៅភ្ជាប់ខ្លួនជាមួយសាសន៍ទាំងនេះដែលនៅសេសសល់ក្នុងចំណោមអ្នករាល់គ្នា ហើយរៀបការជាមួយគេ គឺអ្នករាល់គ្នាចូលទៅរកគេ ហើយគេចូលមករកអ្នករាល់គ្នា
គឺត្រូវនៅជាប់នឹងព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូចអ្នករាល់គ្នាបានប្រព្រឹត្តរហូតមកដល់ថ្ងៃនេះ។