ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។
យ៉ូស្វេ 21:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឲ្យពូជអំបូរកេហាត់ ក្នុងពួកលេវី ជាកូនចៅរបស់លោកអើរ៉ុន ដ្បិតឆ្នោតដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឲ្យកូនចៅលោកអើរ៉ុននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺសំរាប់ពួកគ្រួកេហាត់ជាកូនអើរ៉ុន ក្នុងពួកកូនចៅលេវី ដ្បិតគេចាប់ឆ្នោតបានលេខ១ អាល់គីតាប ឲ្យកូនចៅហារូននៃអំបូរលោកកេហាត់ ជាកូនរបស់លោកលេវី ដ្បិតការចាប់ឆ្នោតលើកដំបូងត្រូវចំលើពួកគេ។ |
ទីលំនៅរបស់ពួកកូនចៅលោកអើរ៉ុន តាមទីក្រុង តាមព្រំដែន នោះជាពួកកេហាត់ ដ្បិតពួកគេចាប់ឆ្នោតបានមុនគេ។
កូនរបស់កេហាត់ គឺអាំរ៉ាម យីតសារ ហេប្រុន និងអ៊ូស៊ាល ហើយកេហាត់មានអាយុរស់នៅបានមួយរយសាមសិបបីឆ្នាំ។
តំណតពីកេហាត់មក មានត្រកូលអាំរ៉ាម ត្រកូលយីតសារ ត្រកូលហេប្រុន និងត្រកូលអ៊ូស៊ាល។ នេះហើយជាពូជអំបូររបស់កេហាត់។
«ចូររាប់ចំនួនកូនចៅកេហាត់ ដោយឡែកពីកូនចៅលេវី តាមពូជអំបូរ តាមវង្សានុវង្សរបស់ឪពុកគេ
ពួកគេឲ្យក្រុងគារយ៉ាត់-អើបាដល់ពួកនោះ (ឯអើបា ជាឪពុករបស់អ័ណាក់) គឺក្រុងហេប្រុន ក្នុងស្រុកភ្នំរបស់យូដា ព្រមទាំងវាលស្មៅជុំវិញ។
គេចាប់ឆ្នោតត្រូវចំលើពូជអំបូរនៃពួកកូនចៅកេហាត់។ ដូច្នេះ ពួកលេវីដែលជាកូនចៅរបស់សង្ឃអើរ៉ុន ចាប់ឆ្នោតបានក្រុងចំនួនដប់បី ពីកុលសម្ព័ន្ធយូដា ស៊ីម្មាន និងបេនយ៉ាមីន។
ក្នុងកុលសម្ព័ន្ធនៃពួកកូនចៅយូដា និងកុលសម្ព័ន្ធនៃពួកកូនចៅស៊ីម្មាន គេបានចែកក្រុងដែលមានឈ្មោះដូចខាងក្រោម