Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 6:54 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

54 ទី​លំនៅ​របស់​ពួក​កូន​ចៅ​លោក​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ជា​ពួក​កេហាត់ ដ្បិត​ពួក​គេ​ចាប់​ឆ្នោត​បាន​មុន​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

54 រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ : អំបូរ​កេ‌ហាត់ ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ទទួល​ចំណែក​មុន​គេ ដោយ​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

54 ឯ​ទី​លំនៅ​របស់​ពួក​កូន​ចៅ​អើរ៉ុន តាម​ទី​ក្រុង តាម​ព្រំ‌ដែន នោះ​ខាង​ឯ​ពួក​គ្រួ​កេហាត់ (ដ្បិត​ពួក​គេ​បាន​ឆ្នោត​ទី​១)

សូមមើលជំពូក ចម្លង

អាល់គីតាប

54 រីឯ​កន្លែង និង​ទឹក​ដី ដែល​កូន​ចៅ​លេវី​រស់​នៅ​មាន​ដូច​ត​ទៅ: អំបូរ​កេ‌ហាត់​ជា​កូន​ចៅ​របស់​ណាពី​ហារូន ទទួល​ចំណែក​មុន​គេ​ដោយ​ការ​ចាប់​ឆ្នោត។

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 6:54
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នេះ​ហើយ​ដែល​ជា​កូន​ប្រុស​របស់​លោក​អ៊ីស‌ម៉ា‌អែល ព្រម​ទាំង​ឈ្មោះ តាម​ភូមិ តាម​ជំរំ​របស់​គេ គឺ​ជា​មេ​ដប់ពីរ​នាក់ តាម​កុល‌សម្ព័ន្ធ​របស់​គេ។


អ័ហ៊ី‌ទូប​បង្កើត​សាដុក សាដុក​បង្កើត​អ័ហ៊ីម៉ាស។


តំណ​ត​ពី​កេហាត់​មក មាន​ត្រកូល​អាំរ៉ាម ត្រកូល​យីតសារ ត្រកូល​ហេប្រុន និង​ត្រកូល​អ៊ូស៊ាល។ នេះ​ហើយ​ជា​ពូជ​អំបូរ​របស់​កេហាត់។


កូន​ចៅ​អ៊ីស្រា‌អែល​បាន​ដុត​អស់​ទាំង​ទី​ក្រុង ដែល​ជា​លំនៅ​របស់​សាសន៍​ម៉ាឌាន និង​អស់​ទាំង​ជំរំ​របស់​គេ ដោយ​ភ្លើង


ឲ្យ​ពូជ​អំបូរ​កេហាត់ ក្នុង​ពួក​លេវី ជា​កូន​ចៅ​របស់​លោក​អើរ៉ុន ដ្បិត​ឆ្នោត​ដំបូង​ត្រូវ​ចំ​លើ​ពួក​គេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម