ក្នុងចំណោមទីក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យ ត្រូវយកទីក្រុងប្រាំមួយធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា។
យ៉ូស្វេ 20:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះហើយជាទីក្រុងជម្រកដែលបានតាំងឡើងសម្រាប់ពួកកូនចៅអ៊ីស្រាអែល និងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់មនុស្សដោយអចេតនា អាចរត់ទៅជ្រកកោននៅទីនោះ កុំឲ្យគេស្លាប់ដោយដៃរបស់អ្នកដែលសងសឹកនឹងឈាម រហូតទាល់តែមានការជំនុំជម្រះនៅមុខក្រុមជំនុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រាអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេ អាចរត់ទៅជ្រកកោន នៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្ដាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះហើយជាទីក្រុងទាំងអំបាលម៉ាន ដែលបានតាំងឡើងសំរាប់ដល់ពួកកូនចៅអ៊ីស្រាអែល នឹងពួកអ្នកប្រទេសក្រៅដែលស្នាក់នៅជាមួយនឹងគេ ដើម្បីឲ្យអ្នកណាដែលសំឡាប់គេ មិនប្រកបដោយចិត្តប៉ង បានរត់ទៅជ្រកអាស្រ័យនៅទីនោះ ឥតស្លាប់ដោយដៃនៃអ្នកដែលសងសឹកនឹងឈាម ទាល់តែបានឈរនៅមុខពួកជំនុំឲ្យជំនុំជំរះហើយ។ អាល់គីតាប គេបានជ្រើសរើសក្រុងទាំងនោះ ដើម្បីឲ្យជនជាតិអ៊ីស្រអែលទាំងអស់ និងជនបរទេសដែលស្នាក់ជាមួយគេអាចរត់ទៅជ្រកកោននៅពេលបានសម្លាប់មនុស្សម្នាក់ដោយអចេតនា។ ធ្វើដូច្នេះ គេនឹងបានរួចផុតពីកណ្តាប់ដៃរបស់អ្នកដែលត្រូវសងសឹក គឺគេមិនត្រូវស្លាប់ ដោយសហគមន៍មិនបានជំនុំជម្រះជាមុន។ |
ក្នុងចំណោមទីក្រុងដែលអ្នករាល់គ្នាប្រគល់ឲ្យ ត្រូវយកទីក្រុងប្រាំមួយធ្វើជាទីក្រុងជម្រកសម្រាប់អ្នករាល់គ្នា។
ទីក្រុងទាំងប្រាំមួយនេះនឹងបានជាជម្រកដល់កូនចៅអ៊ីស្រាអែល សម្រាប់អ្នកប្រទេសក្រៅ និងសម្រាប់អ្នកណាម្នាក់ដែលស្នាក់នៅក្នុងចំណោមពួកគេ ដើម្បីឲ្យអ្នកណាដែលសម្លាប់គេដោយអចេតនាបានរត់ទៅជ្រកកោន។
អ្នកនោះត្រូវរត់ទៅទីក្រុងណាមួយក្នុងចំណោមទីក្រុងទាំងនោះ ហើយឈរនៅមាត់ទ្វារក្រុងប្រកាសប្រាប់ពីរឿងរ៉ាវរបស់ខ្លួនដល់ពួកចាស់ទុំនៅក្រុងនោះ រួចគេនឹងយកគាត់ចូលក្នុងក្រុង ហើយផ្ដល់កន្លែងមួយឲ្យស្នាក់នៅជាមួយពួកគេ។
គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់មានការជំនុំជម្រះនៅចំពោះមុខក្រុមជំនុំ និងរហូតដល់សម្ដេចសង្ឃនៅគ្រានោះស្លាប់ ទើបអ្នកដែលបានសម្លាប់គេអាចវិលត្រឡប់មកផ្ទះរបស់ខ្លួន គឺជាក្រុងដែលគាត់បានរត់ចេញមកនោះវិញបាន"»។
នៅត្រើយនាយទន្លេយ័រដាន់ ខាងកើតក្រុងយេរីខូរ គេជ្រើសរើសយកក្រុងបេស៊ើរ ក្នុងទីរហោស្ថាននៅលើតំបន់ខ្ពង់រាប ពីកុលសម្ព័ន្ធរូបេន ក្រុងរ៉ាម៉ូតនៅស្រុកកាឡាដ ពីកុលសម្ព័ន្ធកាដ និងក្រុងកូឡាននៅស្រុកបាសាន ពីកុលសម្ព័ន្ធម៉ាណាសេ។