Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 20:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 នេះ​ហើយ​ជា​ទី​ក្រុង​ទាំង​អំបាល‌ម៉ាន ដែល​បាន​តាំង​ឡើង​សំរាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​នឹង​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​គេ មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ ឥត​ស្លាប់​ដោយ​ដៃ​នៃ​អ្នក​ដែល​សង‌សឹក​នឹង​ឈាម ទាល់​តែ​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ហើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 នេះ​ហើយ​ជា​ទី​ក្រុង​ជម្រក​ដែល​បាន​តាំង​ឡើង​សម្រាប់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ​ដែល​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សម្លាប់​មនុស្ស​ដោយ​អចេតនា អាច​រត់​ទៅ​ជ្រកកោន​នៅ​ទី​នោះ កុំ​ឲ្យ​គេ​ស្លាប់​ដោយ​ដៃរបស់​អ្នក​ដែល​សង‌សឹក​នឹង​ឈាម រហូត​ទាល់​តែ​មាន​ការ​ជំនុំ​ជម្រះ​នៅ​មុខក្រុម​ជំនុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 គេ​បាន​ជ្រើស​រើស​ក្រុង​ទាំង​នោះ ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ អាច​រត់​ទៅ​ជ្រក​កោន នៅ​ពេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សង‌សឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជម្រះ​ជា​មុន។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 គេ​បាន​ជ្រើស​រើស​ក្រុង​ទាំង​នោះ ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ពេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សង​សឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជម្រះ​ជា​មុន។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 20:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា


គឺ​ត្រូវ​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល នឹង​ពួក​អ្នក​ប្រទេស​ក្រៅ ហើយ​ដល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​មនុស្ស​មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​បាន។


អ្នក​នោះ​ត្រូវ​រត់​ទៅ​ឯ​ទី​ក្រុង​ណា​មួយ​នោះ ហើយ​ឈរ​នៅ​មាត់​ទ្វារ​ក្រុង ប្រកាស​ប្រាប់​ពី​រឿង​ខ្លួន​ឲ្យ​ពួក​ចាស់‌ទុំ​ក្រុង​នោះ​ស្តាប់ រួច​គេ​នឹង​ទទួល​អ្នក​នោះ​មក​ក្នុង​ក្រុង ព្រម​ទាំង​ឲ្យ​មាន​កន្លែង​នៅ​ជា​មួយ​ផង


រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ខ្លួន គឺ​ដល់​សំដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សំឡាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។


ហើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ខាង​កើត​ក្រុង​យេរីខូរ គេ​ក៏​តាំង​ក្រុង​បេស៊ើរ ក្នុង​ទី​រហោ‌ស្ថាន នៅ​ស្រុក​វាល ខែត្រ​ពូជ​អំបូរ​រូបេន​១ នឹង​ក្រុង​រ៉ាម៉ូត​នៅ​ស្រុក​កាឡាត ក្នុង​ខែត្រ​ពូជ​អំបូរ​កាឌ់​១ ហើយ​នឹង​ក្រុង​កូឡាន នៅ​ស្រុក​បាសាន ក្នុង​ខែត្រ​នៃ​ពូជ​អំបូរ​ម៉ាន៉ាសេ​១


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម