Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 20:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 គាត់​ត្រូវស្នាក់​នៅ​ក្នុង​ក្រុង​នោះ រហូត​ដល់​មាន​ការ​ជំនុំ​ជម្រះ​នៅ​ចំពោះ​មុខ​ក្រុម​ជំនុំ និង​រហូត​ដល់​សម្ដេច​សង្ឃ​នៅ​គ្រា​នោះ​ស្លាប់ ទើប​អ្នក​ដែល​បាន​សម្លាប់​គេអាច​វិល​ត្រឡប់​មក​ផ្ទះ​របស់​ខ្លួន គឺ​ជា​ក្រុង​ដែល​គាត់​បាន​រត់​ចេញ​មក​នោះ​វិញ​បាន"»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជម្រះ ហើយ​រហូត​ដល់​លោក​មហា‌បូជា‌ចារ្យ*​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ទទួល​មរណ‌ភាព​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ​អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 រួច​អ្នក​នោះ​នឹង​នៅ​ក្នុង​ក្រុង​ពំនាក់ ដរាប​ដល់​បាន​ឈរ​នៅ​មុខ​ពួក​ជំនុំ​ឲ្យ​ជំនុំ‌ជំរះ​ខ្លួន គឺ​ដល់​សំដេច​សង្ឃ​ដែល​មាន​នៅ​គ្រា​នោះ​បាន​សុគត​ទៅ នោះ​ទើប​អ្នក​ដែល​បាន​សំឡាប់​គេ​នឹង​ត្រឡប់​មក​នៅ​ក្នុង​ផ្ទះ​ក្នុង​ស្រុក​របស់​ខ្លួន គឺ​ជា​កន្លែង​ដែល​បាន​រត់​ចោល​នោះ​វិញ​បាន។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 គាត់​ត្រូវ​ស្នាក់​នៅ​ក្រុង​នោះ​រហូត​ដល់​សហគមន៍​ជំនុំ​ជម្រះ ហើយ​រហូត​ដល់​មូស្ទី​ដែល​កាន់​មុខ​តំណែង​នៅ​ពេល​នោះ ស្លាប់​ផុត​ទៅ។ ក្រោយ​មក ទើប​អ្នក​ដែល​បាន​សម្លាប់​គេ​នោះ អាច​វិល​ត្រឡប់​ទៅ​នៅ​ស្រុក​ភូមិ​របស់​ខ្លួន គឺ​កន្លែង​ដែល​គាត់​រត់​ចេញ​មក»។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 20:6
3 ការដាក់ឲ្យឆ្លើយតបគ្នា  

ទី​ក្រុង​ទាំង​នោះ​នឹង​បាន​ជា​ជម្រក​ការពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​សង‌សឹក ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ត្រូវ​ស្លាប់ មុន​ពេល​ជំនុំ‌ជម្រះ​នៅ​មុខ​ក្រុម​ជំនុំ។


ដ្បិត​បើ​ដូច្នោះ​មែន ព្រះ‌អង្គ​មុខ​ជា​ត្រូវ​រង​ទុក្ខ​ជា​ច្រើន​ដង តាំង​ពី​កំណើត​ពិភព‌លោក​មក​ម្ល៉េះ។ ប៉ុន្ដែ ឥឡូវ​នេះ ដែល​ជា​ចុង​បំផុត​អស់​ទាំង​កល្ប ព្រះ‌អង្គ​បាន​លេច​មក​ម្ដង​ជា​ការ​ស្រេច ដើម្បី​ដកយក​អំពើ​បាប​ចោល ដោយ​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ទុក​ជា​យញ្ញ‌បូជា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម