ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូស្វេ 18:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ បុរស​ទាំង​នោះ​ក៏​រៀបចំ​ខ្លួន​ចេញ​ដំណើរ ហើយ​លោក​យ៉ូស្វេ​ផ្ដាំ​អស់​អ្នក​ដែល​ទៅ​នោះ​ឲ្យ​សរសេរ​អំពីស្ថាន​ភាព​ស្រុក​នោះ ដោយ​បង្គាប់​ថា៖ «ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​អំពី​ស្ថាន​ភាព​ស្រុក​នោះ រួច​ត្រឡប់​មក​ជួប​ខ្ញុំ​វិញ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ឲ្យ​អ្នក​រាល់​គ្នា​នៅ​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បុរស​ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀបចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ លោក​យ៉ូស្វេ​បាន​ផ្ដែ‌ផ្ដាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ្នក​នោះ​ក៏​រៀបចំ​ចេញ​ទៅ ដោយ​ទទួល​បង្គាប់​យ៉ូស្វេ ដើម្បី​ទៅ​សរសេរ​កំណត់​ស្រុក គឺ​លោក​បង្គាប់​ថា ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក ហើយ​សរសេរ​កំណត់​សំគាល់ រួច​ត្រឡប់​មក​ឯ​អញ​វិញ នោះ​អញ​នឹង​បោះ​ឆ្នោត​ឲ្យ​ឯង​រាល់​គ្នា​ចាប់ ត្រង់​ស៊ីឡូរ​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា

សូមមើលជំពូក

អាល់គីតាប

បុរស​ដែល​យ៉ូស្វេ​ចាត់​ឲ្យ​ទៅ​ស៊ើប‌ការណ៍ នាំ​គ្នា​រៀប‌ចំ​ខ្លួន​ចេញ​ដំណើរ​ទៅ ប៉ុន្តែ មុន​នឹង​ចេញ​ទៅ​យ៉ូស្វេ​បាន​ផ្តែផ្តាំ​ថា៖ «ចូរ​ចេញ​ទៅ​ពិនិត្យ​មើល​ទឹក​ដី ហើយ​វិល​ត្រឡប់​មក​វិញ ធ្វើ​របាយ‌ការណ៍​ឲ្យ​ខ្ញុំ​ដឹង។ នៅ​ស៊ីឡូ​នេះ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​ទឹក​ដី​ឲ្យ​អ្នក​រាល់​គ្នា នៅ​ចំពោះអុលឡោះ‌តាអាឡា»។

សូមមើលជំពូក



យ៉ូស្វេ 18:8
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​ក្រោក​ឡើង ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​នេះ តាម​បណ្តោយ និង​ទទឹង​ចុះ ដ្បិត​យើង​ប្រគល់​ឲ្យ​អ្នក​ហើយ»។


ព្រះ‌អង្គ​បាន​បោះ​ឆ្នោត​ឲ្យ​ពួក​សត្វ​ទាំង​នោះ ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​បាន​វាស់​ចែក​ស្រុក​ឲ្យ គេ​រាល់​គ្នា​នឹង​បាន​ស្រុក​នោះ ជា​រៀង‌រាប​ដរាប ហើយ​នឹង​អាស្រ័យ​នៅ ដរាប​ដល់​អស់​ទាំង​តំណ​មនុស្ស​ត​រៀង​ទៅ។


ហេតុ​ដូច្នេះ យើង​ត្រូវ​ដេញ​តាម​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ​សាន្ត និង​អ្វី​ដែល​ស្អាង​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។


ដូច្នេះ ចូរ​បែង​ចែក​ស្រុក​នេះ​ដល់​កុល‌សម្ព័ន្ធ​ទាំងប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​មួយ​ចំហៀង ទុក​ជា​មត៌កទៅ»។


ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា តាម​ពូជ​អំបូរ​របស់​គេ គឺ​ខាង​ត្បូង​ទល់​នឹង​ព្រំ​ប្រទល់​ស្រុក​អេដុម ត្រង់​ទី​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។


បន្ទាប់​មក ក្រុម​ជំនុំ​នៃ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប​ប្រជុំ​គ្នា​នៅ​ស៊ីឡូ ហើយ​ដំឡើង​ត្រសាល​ជំនុំ​នៅ​ទី​នោះ។ ស្រុក​នោះ​ទាំង​មូល​ក្រាប​ចុះ​ចូល​នៅ​ចំពោះ​ពួក​គេ។


លោក​យ៉ូស្វេ​ក៏ចាប់​ឆ្នោត​ឲ្យ​ពួក​គេនៅ​ស៊ីឡូរ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​នៅ​ទី​នោះ លោក​យ៉ូស្វេ​ចែក​ទឹក​ដី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​កុល​សម្ព័ន្ធ​នីមួយៗ តាម​ចំណែក​រៀងៗ​ខ្លួន។


ត្រូវ​សរសេរ​អំពី​ស្ថាន​ភាពស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​យក​របាយ​ការណ៍​នោះ​មក​ឲ្យ​ខ្ញុំនៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​អ្នក​រាល់​គ្នានៅ​ទី​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។


ដូច្នេះ បុរស​ទាំង​នោះ​ក៏​ចេញ​ទៅ ហើយ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក រួចកត់​ត្រា​ក្នុង​សៀវ​ភៅ​មួយ​អំពី​ស្ថាន​ភាព​ក្រុង​នានា​ក្នុង​ស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​ត្រឡប់​មក​ជួប​លោក​យ៉ូស្វេ​នៅជំរំ​ត្រង់​ស៊ីឡូរ​វិញ


ដូច្នេះ ស្ដេច​សូល​ក៏​ទូល​ថា៖ «ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ [ហេតុអ្វី​បាន​ជា​ព្រះ‌អង្គ​មិន​ឆ្លើយ​មក​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​នៅ​ថ្ងៃ​នេះ? ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ទូលបង្គំ ឬ​កំហុស​របស់​យ៉ូណាថាន​កូន​ទូល​បង្គំ ឱព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​អើយ] សូម​ព្រះ‌អង្គ​បង្ហាញ​តាម​អ៊ូរីម ចុះ។ ប៉ុន្តែ ប្រសិន‌បើ​នេះ​ជា​កំហុស​របស់​ប្រជា​ជន​អ៊ីស្រា‌អែល សូម​បង្ហាញ​តាម​ធូមីម »។ ពេល​នោះ ឆ្នោត​បង្ហាញ​ចំ​លើ​យ៉ូណា‌ថាន និង​ស្ដេច​សូល តែ​ប្រជា​ជន​រួច​ខ្លួន។