យ៉ូស្វេ 18:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក ព្រំប្រទល់បត់ចេញពីទីនោះ ទៅខាងត្បូង ក្បែរក្រុងលូស (គឺជាក្រុងបេត-អែល) រួចចុះទៅដល់អាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះតម្រង់ទៅទីក្រុងលូស ដោយកាត់តាមជម្រាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីទីនោះក៏បត់ទៅខាងត្បូង ក្បែរក្រុងលូស គឺជាក្រុងបេត-អែល រួចចុះទៅដល់អាថារ៉ូត-អាដើរ ជិតភ្នំដែលនៅខាងត្បូងបេត-ហូរ៉ុនក្រោម អាល់គីតាប បន្ទាប់មក ព្រំប្រទល់ចេញពីទីនោះ តម្រង់ទៅទីក្រុងលូស ដោយកាត់តាមជំរាលខាងត្បូងក្រុងនោះ (គឺបេតអែល) រួចចុះទៅអាថារ៉ូត-អាដើរ កាត់តាមភ្នំដែលនៅខាងត្បូងបេតហូរ៉ូនក្រោម។ |
កូនចៅបេនយ៉ាមីនក៏បានរស់នៅ ចាប់តាំងពីកេបារៀងទៅ គឺនៅមីកម៉ាស អៃយ បេត-អែល និងភូមិនានាដែលនៅជុំវិញ
ពេលពួកគេរត់ពីមុខសាសន៍អ៊ីស្រាអែល នៅត្រង់ផ្លូវដែលចុះពីបេត-ហូរ៉ុនទៅ ព្រះយេហូវ៉ាក៏ទម្លាក់គ្រាប់ព្រឹលធំៗពីលើមេឃមកលើគេ រហូតដល់អាសេកា ឲ្យគេត្រូវស្លាប់។ ពួកអ្នកដែលស្លាប់ដោយសារគ្រាប់ព្រឹល មានចំនួនច្រើនជាងអស់អ្នកដែលពួកកូនចៅអ៊ីស្រាអែលបានសម្លាប់ដោយដាវទៅទៀត។
ព្រំប្រទល់ទឹកដីរបស់ពួកកូនចៅអេប្រាអិម តាមពូជអំបូររបស់គេ មានដូចតទៅ៖ ខាងកើត គឺក្រុងអាថារ៉ូត-អាដើរ ទៅដល់បេត-ហូរ៉ុនខាងលើ
ព្រំប្រទល់ខាងលិចបន្តតម្រង់ទៅមុខទៀត រួចបត់ទៅខាងត្បូង ត្រង់ភ្នំដែលទល់មុខនឹងបេត-ហូរ៉ុន ទៅផុតត្រឹមគារយ៉ាត់-បាល (គឺគារយ៉ាត់-យារីម) ជាក្រុងរបស់ពួកកូនចៅយូដា។ នេះហើយជាព្រំប្រទល់ខាងលិច។
ក្រុងគីបសែម និងវាលស្មៅជុំវិញ ក្រុងបេត-ហូរ៉ុន និងវាលស្មៅជុំវិញ ទាំងអស់មានបួនក្រុង។
មួយពួកទៀតចេញតាមផ្លូវបេត-ហូរ៉ុន ហើយមួយពួកទៀតចេញតាមផ្លូវព្រំប្រទល់ ដែលមើលទៅឃើញជ្រលងភ្នំសេបោម ឆ្ពោះទៅទីរហោស្ថាន។