មូលហេតុដែលព្រះបាទសាឡូម៉ូនកេណ្ឌកំណែន គឺដើម្បីនឹងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង ប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ក្រុងហាសោរ ក្រុងមេគីដោ ក្រុងកេស៊ើរ
យ៉ូស្វេ 16:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក៏ប៉ុន្ដែ ពួកគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ដូច្នេះ សាសន៍កាណានរស់នៅក្នុងចំណោមពួកអេប្រាអិម រហូតដល់សព្វថ្ងៃ តែពួកគេត្រូវធ្វើការធ្ងន់ៗ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែគេមិនបានបណ្តេញពួកសាសន៍កាណាន ដែលនៅក្រុងកេស៊ើរចេញទេ ពួកសាសន៍នោះគេនៅជាមួយនឹងពួកអេប្រាអិម ដរាបដល់សព្វថ្ងៃនេះ ហើយក៏ត្រឡប់ជាអ្នកបំរើដល់ពួកអេប្រាអិមទាំងបង្ខំ។ អាល់គីតាប កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីម មកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។ |
មូលហេតុដែលព្រះបាទសាឡូម៉ូនកេណ្ឌកំណែន គឺដើម្បីនឹងស្អាងព្រះវិហាររបស់ព្រះយេហូវ៉ា ព្រះរាជវាំង ប៉មមីឡូរ កំផែងក្រុងយេរូសាឡិម ក្រុងហាសោរ ក្រុងមេគីដោ ក្រុងកេស៊ើរ
(ដ្បិតមុនដែលផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទបានឡើងមកចាប់យកក្រុងកេស៊ើរនោះ ទាំងដុត ហើយសម្លាប់ពួកសាសន៍កាណានដែលនៅក្រុងដែរ រួចបានប្រទានទីក្រុងនោះទៅព្រះរាជបុត្រីទ្រង់ ដែលជាភរិយាព្រះបាទសាឡូម៉ូន ទុកជាចំណងដៃ។
គឺជាកូនចៅរបស់សាសន៍ទាំងប៉ុន្មានដែលនៅសល់ក្នុងស្រុក ជាអ្នកដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញអស់រលីងទេ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌគេ មកធ្វើជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ព្រមទាំងពួកកូនចៅគេដែលសល់នៅក្នុងស្រុក ដែលពួកកូនចៅអ៊ីស្រាអែលមិនបានបំផ្លាញ នោះព្រះបាទសាឡូម៉ូនបានកេណ្ឌទុកជាបាវបម្រើ ដរាបដល់សព្វថ្ងៃនេះ។
ពេលនោះ ព្រះបាទហោរាមជាស្តេចក្រុងកេស៊ើរ ក៏ឡើងមកជួយក្រុងឡាគីស តែលោកយ៉ូស្វេលោកវាយប្រហារស្តេចនោះ និងប្រជារាស្ត្ររបស់ស្ដេច រហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
ប៉ុន្ដែ ពួកកូនចៅយូដាពុំអាចបណ្តេញសាសន៍យេប៊ូស ដែលនៅក្រុងយេរូសាឡិមបានទេ ដូច្នេះ សាសន៍យេប៊ូសរស់នៅជាមួយពួកកូនចៅយូដា នៅក្រុងយេរូសាឡិម រហូតដល់សព្វថ្ងៃ។
រាប់ទាំងក្រុង ព្រមទាំងភូមិនានា នៅក្នុងមត៌ករបស់ពួកកូនចៅម៉ាណាសេ ដែលញែកសម្រាប់ពួកកូនចៅអេប្រាអិម។
ប៉ុន្តែ ពួកកូនចៅម៉ាណាសេពុំអាចបណ្តេញពួកសាសន៍កាណាន ដែលនៅទីក្រុងទាំងនោះចេញបានទេ គឺគេប្ដេជ្ញាចិត្តរស់នៅក្នុងស្រុកនោះដដែល។
ប៉ុន្ដែ កាលប្រជាជនអ៊ីស្រាអែលមានកម្លាំងកាន់តែខ្លាំង គេបង្ខំឲ្យពួកសាសន៍កាណានធ្វើការជាទម្ងន់ តែមិនបានបណ្តេញគេឲ្យចេញអស់ទាំងស្រុងទេ។
ឯពួកអេប្រាអិមក៏មិនបានបណ្តេញពួកសាសន៍កាណានដែលនៅក្រុងកេស៊ើរចេញដែរ គឺពួកកាណានបានរស់នៅក្រុងកេស៊ើរ ក្នុងចំណោមពួកគេតទៅទៀត។