Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 8:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រម​ទាំង​ពួក​កូន​ចៅ​គេ​ដែល​សល់​នៅ​ក្នុង​ស្រុក ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​ទុក​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពូជ​ឡើយ។ ព្រះ‌បាទ​សាឡូម៉ូន​បាន​កេណ្ឌ​ពួក​នោះ​ឲ្យ​ធ្វើ​ជា​កំណែន រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ព្រម​ទាំង​ពួក​កូន​ចៅ​គេ ដែល​សល់​នៅ​ក្នុង​ស្រុក គឺ​ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​មិន​បាន​បំផ្លាញ​បង់ នោះ​សាឡូម៉ូន​ទ្រង់​បាន​កេណ្ឌ​ទុក​ជា​បាវ​បំរើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 កូន​ចៅ​របស់​ជាតិ​សាសន៍​ទាំង​នោះ​នៅ​សេស‌សល់​ក្នុង​ស្រុក ព្រោះ​ជន‌ជាតិ​អ៊ីស្រ‌អែល​ពុំ​បាន​បំផ្លាញ​ពួក​គេ​ឲ្យ​ផុត​ពូជ​ឡើយ។ ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​កេណ្ឌ​ពួក​នោះ ឲ្យ​ធ្វើ​ជា​កំណែន​រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 8:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

អ័ហ៊ីសា ជា​ឧកញ៉ា​វាំង អ័ដូ‌នីរ៉ាម កូន​អាប់ដា ជា​មេ​កំណែន។


លុះ​ផុត​ម្ភៃ​ឆ្នាំ​ដែល​ព្រះបាទ​សាឡូម៉ូន​ស្អាង​ទាំង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា និង​ព្រះ‌រាជ‌វាំង​ទាំង​ពីរ​រួច​ជា​ស្រេច​ហើយ


គឺ​ជា​កូន​ចៅ​របស់​សាសន៍​ទាំង​ប៉ុន្មាន​ដែល​នៅ​សល់​ក្នុង​ស្រុក ជា​អ្នក​ដែល​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​មិន​បាន​បំផ្លាញ​អស់​រលីង​ទេ នោះ​ព្រះបាទ​សាឡូម៉ូន​បាន​កេណ្ឌ​គេ មក​ធ្វើ​ជា​បាវ​បម្រើ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ។


ពួក​ទូល‌បង្គំ​នឹង​កាប់​ឈើ​នៅ​ព្រៃ​ល្បាណូន តាម​ដែល​ទ្រង់​ត្រូវ​ការ បញ្ជូន​មក ដោយ​ក្បូន​តាម​សមុទ្រ ដល់​ក្រុង​យ៉ុប‌ប៉េ ថ្វាយ​ដល់​ទ្រង់ ឲ្យ​ទ្រង់​នាំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម​ចុះ»។


ប៉ុន្តែ ព្រះបាទ​សាឡូម៉ូន​មិន​បាន​យក​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​សម្រាប់​ការងារ​របស់​ព្រះ‌អង្គ​ទេ គេ​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង និង​ជា​មេ​លើ​ពួក​មេ‌ទ័ព ជា​នាយ​ត្រួត​លើ​រទេះ​ចម្បាំង និង​ពួក​ពល​សេះ​របស់​ព្រះ‌អង្គ​វិញ។


៙ គេ​មិន​បាន​បំផ្លាញ​ប្រជាជន​ទាំង​ប៉ុន្មាន ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ទេ


ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


ប៉ុន្ដែ កាល​ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​កម្លាំងកាន់​តែ​ខ្លាំង គេ​បង្ខំ​ឲ្យ​ពួក​សាសន៍​កាណាន​ធ្វើ​ការ​ជា​ទម្ងន់ តែ​មិន​បាន​បណ្តេញ​គេឲ្យចេញ​អស់​ទាំង​ស្រុង​ទេ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម