Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 1:29 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

29 ឯ​ពួក​អេប្រាអិម​ក៏​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ដែរ គឺ​ពួក​កាណាន​បាន​រស់​នៅ​ក្រុង​កេស៊ើរ ក្នុង​ចំណោម​ពួក​គេ​តទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

29 កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ក៏​មិន​បាន​បណ្ដេញ​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

29 ឯ​ពួក​អេប្រា‌អិម គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​កេស៊ើរ​ដែរ គឺ​ពួក​កាណាន​នោះ​បាន​នៅ​កេស៊ើរ ជា​កណ្តាល​ពួក​គេ​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

29 កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម​ក៏​មិន​បាន​បណ្តេញ​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​ក្រុង​កេ‌ស៊ើរ​ដែរ ដូច្នេះ​ពួក​នេះ​ក៏​រស់​នៅ​ក្នុង​ចំណោម​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម នៅ​ក្រុង​កេស៊ើរ​ត​ទៅ​ទៀត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 1:29
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មូល​ហេតុ​ដែល​ព្រះបាទ​សាឡូម៉ូន​កេណ្ឌ​កំណែន គឺ​ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា ព្រះ‌រាជ‌វាំង ប៉ម​មីឡូរ កំផែង​ក្រុង​យេរូ‌សាឡិម ក្រុង​ហាសោរ ក្រុង​មេគី‌ដោ ក្រុង​កេស៊ើរ


(ដ្បិត​មុន​ដែល​ផារ៉ោន ជា​ស្តេច​ស្រុក​អេស៊ីព្ទ​បាន​ឡើង​មក​ចាប់​យក​ក្រុង​កេស៊ើរ​នោះ ទាំង​ដុត ហើយ​សម្លាប់​ពួក​សាសន៍​កាណាន​ដែល​នៅ​ក្រុង​ដែរ រួច​បាន​ប្រទាន​ទី​ក្រុង​នោះ​ទៅ​ព្រះ‌រាជ‌បុត្រី​ទ្រង់ ដែល​ជា​ភរិយា​ព្រះ‌បាទ​សាឡូម៉ូន ទុក​ជា​ចំណង​ដៃ។


ពេល​នោះ ព្រះ​បាទ​ហោរាម​ជា​ស្តេច​ក្រុង​កេស៊ើរ ក៏​ឡើង​មក​ជួយ​ក្រុង​ឡាគីស តែ​លោក​យ៉ូស្វេ​លោក​វាយ​ប្រហារ​ស្តេច​នោះ និង​ប្រជា‌រាស្ត្ររបស់​ស្ដេច រហូត​ទាល់​តែ​គ្មាន​សល់​អ្នក​ណា​ម្នាក់​ឡើយ។


ក៏​ប៉ុន្ដែ ពួក​គេ​មិន​បាន​បណ្តេញ​ពួក​សាសន៍​កាណាន ដែល​នៅ​ក្រុង​កេស៊ើរ​ចេញ​ទេ ដូច្នេះ សាសន៍កាណានរស់​នៅ​ក្នុង​ចំណោម​ពួក​អេប្រាអិម រហូត​ដល់​សព្វ​ថ្ងៃ តែ​ពួក​គេ​ត្រូវ​ធ្វើ​ការ​ធ្ងន់ៗ។


កាល​សាសន៍​អ៊ីស្រា‌អែល​មាន​កម្លាំង​ឡើង គេ​បង្ខំ​ពួក​សាសន៍​កាណាន​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់ តែ​មិន​បាន​បណ្តេញ​ពួក​នោះ​ចេញ​ទាំង​អស់​ទេ។


ពួក​សាប់‌យូឡូន​ក៏​មិន​បាន​បណ្តេញ​ពួក​អ្នក​ក្រុង​គីត្រុន ឬ​ពួក​អ្នក​ក្រុង​ណាហា‌ឡាល​ចេញ​ដែរ គឺ​ពួក​សាសន៍​កាណាន​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ ហើយ​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​ការ​ជា​ទម្ងន់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម