ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 9:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នាយ​ព្រាន ហើយ​ផ្កាយ​កូន​មាន់ ព្រម​ទាំង​ប្រឡោះ​នៃ​មេឃ​ខាង​ត្បូង

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​បង្កើត​ផ្កាយ​ក្រពើ ផ្កាយ​នង្គ័ល និង​ផ្កាយ​កូន​មាន់ ព្រម​ទាំង​កញ្ចុំ​ផ្កាយ​នៅ​ទិស​ខាង​ត្បូង។

សូមមើលជំពូក



យ៉ូប 9:9
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ​បាន​បង្កើត​តួ​ពន្លឺ​ធំៗ​ពីរ មួយ​ដែល​ធំ​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​ថ្ងៃ និង​មួយ​ដែល​តូច​ជាង សម្រាប់​បំភ្លឺ​នៅ​ពេល​យប់ ហើយ​ព្រះ‌អង្គ​ក៏​បង្កើត​ផ្កាយ​ទាំង​ឡាយ​ដែរ។


ខ្យល់​ព្យុះ​ផាត់​មក​ពី​ទិស​ខាង​ត្បូង ហើយ​រងា​ក៏​មក​ពី​ខាង​ជើង។


ព្រះ‌អង្គ​ស្រោច​ស្រព​ភ្នំ​ទាំង​ឡាយ​ពី​ស្ថាន​ដ៏​ខ្ពស់ ហើយ​ផែនដី​ស្កប់‌ស្កល់​ដោយ​ផល នៃ​ស្នាព្រះ‌ហស្ត​ព្រះ‌អង្គ។


ព្រះ‌អង្គ​ចាក់ធ្នឹម​ព្រះ​ដំណាក់​របស់​ព្រះ‌អង្គ លើ​ជលសា ព្រះ‌អង្គ​យក​ពពក​ធ្វើ​ជា​រាជ​រថ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​យាង​លើ​ស្លាប​នៃ​ខ្យល់


ព្រះ‌អង្គកំណត់​ចំនួន​ផ្កាយ ហើយ​ព្រះ‌អង្គ​ដាក់​ឈ្មោះ​ឲ្យ​ផ្កាយ​ទាំង​នោះ។


ព្រះ‌អង្គ​ដែល​បាន​បង្កើត​ផ្កាយ​កូន​មាន់ និង​ផ្កាយ​នាយ​ព្រាន ក៏​ធ្វើ​ឲ្យ​ភាព​អន្ធ‌ការ​ប្រែ​ទៅ​ជា​ព្រលឹម​ស្រាង ហើយ​ធ្វើ​ឲ្យ​ថ្ងៃ​ត្រឡប់​ទៅ​ជា​យប់ ព្រម​ទាំង​ហៅ​ទឹក​សមុទ្រ​មក​ចាក់​ស្រោច​លើ​ផែនដី ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​ព្រះ‌យេហូវ៉ា


បន្ទាប់​មក យើង​ចេញ​ពី​ទី​នោះ វាង​ទៅ​ដល់​ក្រុង​រេ‌គាម។ មួយ​ថ្ងៃ​ក្រោយ​មក មាន​ខ្យល់​បក់​ពី​ទិស​ខាង​ត្បូង ហើយ​នៅ​ថ្ងៃ​ទី​ពីរ យើង​មក​ដល់​ក្រុង​ពូទី‌យ៉ូលី។