គឺថា បើទូលបង្គំធ្វើបាប ព្រះអង្គចំណាំទូលបង្គំទុក ហើយព្រះអង្គមិនលែងឲ្យទូលបង្គំ បានរួចពីទោសឡើយ
យ៉ូប 9:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះខ្ញុំខ្លាចអស់ទាំងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ព្រះអង្គមិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំខ្លាចអស់ទាំងសេចក្ដីទុក្ខព្រួយរបស់ខ្ញុំ ហើយដឹងថា អ្នកមិនរាប់ខ្ញុំជាឥតទោសទេ អាល់គីតាប នោះការឈឺចាប់ទាំងប៉ុន្មានរបស់ខ្ញុំ ធ្វើឲ្យខ្ញុំតក់ស្លុត ដ្បិតខ្ញុំដឹងថា ទ្រង់មិនចាត់ទុកខ្ញុំជា មនុស្សគ្មានទោសឡើយ។ |
គឺថា បើទូលបង្គំធ្វើបាប ព្រះអង្គចំណាំទូលបង្គំទុក ហើយព្រះអង្គមិនលែងឲ្យទូលបង្គំ បានរួចពីទោសឡើយ
ដ្បិតយ៉ាងនោះ ព្រះអង្គនឹងមិនរាប់ អស់ទាំងជំហានរបស់ទូលបង្គំទេ ហើយក៏មិនត្រួតមើលអស់ទាំងអំពើបាប របស់ទូលបង្គំដែរ។
តែឥឡូវនេះ ទោះបើខ្ញុំនិយាយ ក៏សេចក្ដីទុក្ខព្រួយរបស់ខ្ញុំមិនថយចេញពីខ្ញុំដែរ ហើយបើនៅស្ងៀម តើវាចេញពីខ្ញុំយ៉ាងណាទៅ?
កាលណាខ្ញុំនឹកពីសេចក្ដីទាំងនេះ ខ្ញុំតក់ស្លុតណាស់ ហើយសេចក្ដីភ័យខ្លាចក៏ធ្វើឲ្យខ្ញុំព្រឺ។
ដ្បិតសេចក្ដីដែលខ្ញុំខ្លាច នោះបានកើតដល់ខ្ញុំ សេចក្ដីដែលនាំឲ្យខ្ញុំភ័យ នោះក៏មកដល់ខ្ញុំហើយ។
មើល៍! ព្រះរកហេតុទាស់នឹងខ្ញុំ ព្រះអង្គរាប់ខ្ញុំដូចជាខ្មាំងសត្រូវរបស់ព្រះអង្គ
ហេតុអ្វីបានជាព្រះអង្គមិនអត់ទោស ចំពោះអំពើរំលងរបស់ទូលបង្គំ ហើយដោះអំពើទុច្ចរិតរបស់ទូលបង្គំចេញ? ដ្បិតបន្តិចទៀតទូលបង្គំនឹងដេកនៅក្នុងដី ព្រះអង្គនឹងស្វែងរកទូលបង្គំ តែមិនមានទូលបង្គំទៀតទេ»។
«ខ្ញុំដឹងប្រាកដថាយ៉ាងនោះហើយ ប៉ុន្តែ ធ្វើដូចម្តេចឲ្យមនុស្សបានសុចរិត នៅចំពោះព្រះបាន?
រូបសាច់ទូលបង្គំញ័រញាក់ ដោយកោតខ្លាចព្រះអង្គ ហើយទូលបង្គំភ័យខ្លាចការជំនុំជម្រះ របស់ព្រះអង្គ។
ឱព្រះយេហូវ៉ា អើយ ប្រសិនបើព្រះអង្គកត់ចំណាំអំពើទុច្ចរិត ឱព្រះអម្ចាស់អើយ តើអ្នកណាអាចធន់នៅបាន?
មិនត្រូវចេញព្រះនាមព្រះយេហូវ៉ាជាព្រះរបស់អ្នក ជាអសារឥតការឡើយ ដ្បិតព្រះយេហូវ៉ានឹងមិនរាប់ជាឥតទោសដល់អ្នកណា ដែលចេញព្រះនាមរបស់ព្រះអង្គ ជាអសារឥតការនោះឡើយ។