យ៉ូប 6:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តាមពិត ក្នុងខ្លួនខ្ញុំ គ្មានទីពឹងទៀតទេ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះតើមិនមែនដោយព្រោះគ្មានទីពឹងក្នុងខ្លួនខ្ញុំទេឬ ហើយប្រាជ្ញាក៏បានត្រូវបណ្តេញឆ្ងាយពីខ្ញុំដែរឬ។ អាល់គីតាប ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។ |
ប្រាកដមែន ព្រះបានធ្វើឲ្យខ្ញុំល្វើយទៅ ព្រះអង្គបានធ្វើឲ្យក្រុមគ្រួសាររបស់ខ្ញុំ វិនាសអស់ហើយ។
ដូច្នេះ បើអ្នករាល់គ្នាពោលថា "ចាំមើលយើងនឹងធ្វើទុក្ខវាយ៉ាងណា" ហើយឃើញថា ដើមហេតុនោះគឺមកពីខ្ញុំ
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
ចូរឲ្យម្នាក់ៗពិសោធមើលកិច្ចការដែលខ្លួនប្រព្រឹត្ត ហើយបើឃើញថាល្អ នោះនឹងមានហេតុអួតខ្លួនចំពោះខ្លួនឯងផ្ទាល់ មិនមែនប្រៀបធៀបជាមួយអ្នកដទៃឡើយ។