ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។
យ៉ូប 42:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា និងសូផារ សាសន៍ណាអាម៉ា ក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយព្រះអង្គក៏ទទួលព្រមតាមយ៉ូប។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បានបង្គាប់។ ពេលនោះ ព្រះអម្ចាស់ក៏អធ្យាស្រ័យដល់លោកយ៉ូប។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ អេលីផាស សាសន៍ថេម៉ាន ប៊ីលដាឌ សាសន៍ស៊ូអា នឹងសូផារ សាសន៍ន៉ាអាម៉ា គេក៏ទៅធ្វើតាមបង្គាប់ព្រះយេហូវ៉ា ហើយទ្រង់ក៏ទទួលព្រមតាមយ៉ូប។ អាល់គីតាប លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលអុលឡោះតាអាឡាបានបង្គាប់។ ពេលនោះ អុលឡោះតាអាឡាក៏អធ្យាស្រ័យដល់អៃយ៉ូប។ |
ពេលនោះ លោកអ័ប្រាហាំអធិស្ឋានដល់ព្រះ ហើយព្រះទ្រង់ក៏ប្រោសព្រះបាទអ័ប៊ីម៉្មាឡិចឲ្យបានជា ព្រមទាំងភរិយា និងពួកអ្នកម្នាងរបស់ព្រះអង្គ ដើម្បីឲ្យពួកនាងមានកូនតទៅទៀត។
ពេលមិត្តភក្ដិបីនាក់របស់លោកយ៉ូប បានឮនិយាយពីសេចក្ដីអាក្រក់ ដែលកើតដល់លោកនោះ គេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន ប៊ីលដាឌ ជាសាសន៍ស៊ូអា និងសូផារ ជាសាសន៍ណាអាម៉ា គេសន្មតគ្នាមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ។
អ្នកនឹងអធិស្ឋានដល់ព្រះអង្គ ហើយព្រះអង្គនឹងទទួល យ៉ាងនោះឯងនឹងបានលាបំណន់របស់អ្នក។
ព្រះអង្គនឹងជួយទាំងមនុស្ស ដែលមិនមែនឥតទោសឲ្យរួចផង អ្នកនោះនឹងបានរួច ដោយសារសេចក្ដីបរិសុទ្ធរបស់ដៃអ្នក»។
កាលលោកយ៉ូបបានអធិស្ឋានឲ្យពួកមិត្តសម្លាញ់រួចហើយ នោះព្រះយេហូវ៉ាប្រោសឲ្យលោករួចពីចំណង ហើយព្រះអង្គប្រទានឲ្យមានលើសជាងដើមមួយជាពីរផង។
ដូច្នេះ ចូរអ្នករាល់គ្នាយកគោឈ្មោលប្រាំពីរ និងពពែឈ្មោលប្រាំពីរទៅជួបយ៉ូប ជាអ្នកបម្រើរបស់យើងឥឡូវ រួចថ្វាយតង្វាយដុតសម្រាប់ខ្លួន។ ពេលនោះ យ៉ូបជាអ្នកបម្រើយើងនឹងអធិស្ឋានសម្រាប់អ្នករាល់គ្នា ដ្បិតយើងនឹងទទួល ក្រែងយើងប្រព្រឹត្តនឹងអ្នករាល់គ្នាតាមអំពើចម្កួតរបស់អ្នក ព្រោះអ្នករាល់គ្នាមិនបាននិយាយសេចក្ដីដែលត្រឹមត្រូវពីយើង ដូចជាយ៉ូបជាអ្នកបម្រើយើងឡើយ»។
ដូច្នេះ ចូរទៅចុះ បរិភោគអាហាររបស់ឯងដោយអំណរ ហើយផឹកស្រាទំពាំងបាយជូររបស់ឯងដោយចិត្តរីករាយផង ដ្បិតព្រះគាប់ព្រះហឫទ័យចំពោះកិច្ចការដែលឯងធ្វើហើយ។
ពួកកូនចៅរបស់អ្នកដែលបានសង្កត់សង្កិនអ្នក គេនឹងមកឱនក្រាបនៅចំពោះអ្នក ហើយអ្នកណាដែលធ្លាប់មើលងាយអ្នក គេនឹងក្រាបចុះនៅទៀបបាទជើងអ្នក គេនឹងហៅអ្នកថា ជាទីក្រុងរបស់ព្រះយេហូវ៉ា គឺជាក្រុងស៊ីយ៉ូនរបស់ព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។
នោះព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា ទោះបើមនុស្សទាំងបីនាក់នេះ គឺណូអេ ដានីយ៉ែល និងយ៉ូប បាននៅក្នុងស្រុកនោះ គង់តែសេចក្ដីសុចរិតរបស់អ្នកទាំងនោះនឹងជួយបានតែព្រលឹងខ្លួនឲ្យរួចប៉ុណ្ណោះទេ
«ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម នោះប្រៀបបាននឹងមនុស្សមានប្រាជ្ញា ដែលសង់ផ្ទះរបស់ខ្លួននៅលើថ្ម
ដូច្នេះ ខ្ញុំក៏បានចាត់គេឲ្យទៅរកលោកភ្លាម ហើយលោកក៏អញ្ជើញមកយ៉ាងប្រពៃ។ ឥឡូវនេះ យើងខ្ញុំទាំងអស់គ្នានៅទីនេះនៅចំពោះព្រះ រង់ចាំស្តាប់គ្រប់ទាំងសេចក្តីដែលព្រះបានបង្គាប់មកលោក»។
ចូរក្រោកឡើង ហើយចូលទៅក្នុងទីក្រុងទៅ នៅទីនោះនឹងមានគេប្រាប់អ្នកពីកិច្ចការដែលអ្នកត្រូវធ្វើ»។
ដោយសារជំនឿ លោកអ័ប្រាហាំបានស្តាប់បង្គាប់ កាលព្រះបានត្រាស់ហៅលោកឲ្យបានចេញទៅកន្លែងមួយ ដែលលោកត្រូវទទួលជាមត៌ក។ លោកបានចេញទៅ ដោយមិនដឹងថាត្រូវទៅទីណាទេ។