យ៉ូប 40:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើមឈើបាំងម្លប់គ្របលើវា ហើយដើមចាកតាមមាត់ទឹកក៏ព័ទ្ធវាជុំវិញ អាល់គីតាប ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។ |
មើល៍! បើកាលណាទន្លេជន់ឡើង វាមិនភ័យទេ។ ទោះបើទន្លេដូចយ៉ាងទន្លេយ័រដាន់ ឡើងលិចមាត់ច្រាំងក៏ដោយ គង់តែវាមានចិត្តរឹងត្អឹងដែរ។
ដូច្នេះ គេនឹងប្រមូលរបស់ទ្រព្យ ដែលគេបានទាំងប៉ុន្មាន ហើយដែលគេបានសន្សំទុក ឆ្លងជ្រោះដើមចាកទៅ។
វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក
នៅថ្ងៃដំបូង អ្នករាល់គ្នាត្រូវយកមែក ពីដើមឈើយ៉ាងល្អ ហើយកាត់ធាងលម៉ើ និងមែកឈើញឹកស្និទ្ធ ព្រមទាំងធាងចាកពីមាត់ស្ទឹង រួចត្រូវអរសប្បាយអស់ប្រាំពីរថ្ងៃនៅចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នក។