ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។
យ៉ូប 38:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រយោជន៍នឹងចម្អែតដីចោលទទេ ហើយហួតហែង និងធ្វើឲ្យ ស្មៅពន្លកដុះឡើងនោះ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រយោជន៍តែនឹងចំអែតដីចោលទទេ ហើយហួតហែង នឹងធ្វើឲ្យស្មៅពន្លកដុះឡើងនោះ អាល់គីតាប ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង និងធ្វើឲ្យមានតិណជាតិដុះឡើង? |
ព្រះអង្គធ្វើឲ្យកើតយ៉ាងដូច្នេះ ដើម្បីជាការផ្ចាញ់ផ្ចាល ឬសម្រាប់ស្រោចដីគេ ដោយសេចក្ដីសប្បុរសរបស់ព្រះអង្គ។
ព្រះអង្គស្រោចស្រពភ្នំទាំងឡាយពីស្ថានដ៏ខ្ពស់ ហើយផែនដីស្កប់ស្កល់ដោយផល នៃស្នាព្រះហស្តព្រះអង្គ។
៙ ព្រះអង្គធ្វើឲ្យស្មៅដុះឡើងសម្រាប់សត្វ ហើយរុក្ខជាតិសម្រាប់មនុស្សដាំដុះ ដើម្បីឲ្យគេមានអាហារចេញពីផែនដី
ព្រះអង្គបិទបាំងផ្ទៃមេឃដោយពពក ព្រះអង្គរៀបចំឲ្យមានភ្លៀងសម្រាប់ផែនដី ព្រះអង្គធ្វើឲ្យមានស្មៅដុះនៅលើភ្នំ។