ជាមួយសត្វមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងគ្រប់ទាំងសត្វព្រៃនៅផែនដីជាមួយអ្នករាល់គ្នា គឺសត្វទាំងប៉ុន្មានដែលបានចេញពីទូកធំ ។
យ៉ូប 38:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលពីក្នុងខ្យល់កួច តបនឹងលោកយ៉ូបថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខណនោះ ព្រះយេហូវ៉ាទ្រង់មានបន្ទូលពីក្នុងខ្យល់កួចតបនឹងយ៉ូបថា អាល់គីតាប អុលឡោះតាអាឡា មានបន្ទូលមកកាន់ អៃយ៉ូបពីក្នុងខ្យល់ព្យុះ ដូចតទៅ៖ |
ជាមួយសត្វមានជីវិតទាំងឡាយដែលនៅជាមួយអ្នករាល់គ្នា ទាំងសត្វស្លាប សត្វស្រុក និងគ្រប់ទាំងសត្វព្រៃនៅផែនដីជាមួយអ្នករាល់គ្នា គឺសត្វទាំងប៉ុន្មានដែលបានចេញពីទូកធំ ។
ព្រះអង្គមានព្រះបន្ទូលថា៖ «ចូរឯងចេញទៅឈរលើភ្នំនៅចំពោះព្រះយេហូវ៉ាចុះ»។ ព្រះយេហូវ៉ាយាងទៅតាមទីនោះ ហើយមានខ្យល់ព្យុះបក់គំហុកយ៉ាងខ្លាំង បក់មកប៉ះភ្នំបំបែកថ្មខ្ទេចខ្ទីនៅចំពោះព្រះយេហូវ៉ា តែព្រះយេហូវ៉ាមិនគង់នៅក្នុងខ្យល់នោះទេ ក្រោយខ្យល់នោះមក មានកក្រើកដី តែព្រះយេហូវ៉ាមិនគង់នៅក្នុងការកក្រើកដីនោះទេ។
នៅគ្រាដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យលើកលោកអេលីយ៉ាឡើងទៅស្ថានសួគ៌ដោយខ្យល់កួចនោះ លោកអេលីយ៉ា និងអេលីសេបានចេញពីក្រុងគីលកាលទៅជាមួយគ្នា។
ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។
ឱលោកយ៉ូបអើយ សូមស្តាប់សេចក្ដីនេះចុះ សូមឈរឲ្យនឹង ហើយពិចារណា អស់ទាំងការអស្ចារ្យរបស់ព្រះសិន។
ខ្ញុំក្រឡេកមើលទៅ ឃើញមានខ្យល់ព្យុះចេញពីទិសខាងជើង មានដុំពពកយ៉ាងធំ និងមានពន្លឺភ្លឺនៅជុំវិញ ហើយនៅកណ្ដាលពពកនោះ មានចេញពន្លឺពណ៌លង្ហិន
ព្រះយេហូវ៉ាយឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងខ្លាំង ព្រះអង្គមិនលើកលែងទោសដល់មនុស្សឡើយ។ ផ្លូវរបស់ព្រះយេហូវ៉ា នៅក្នុងខ្យល់កួច ហើយក្នុងព្យុះសង្ឃរា ពពកទាំងឡាយជាធូលីហុយពីព្រះបាទរបស់ព្រះអង្គ។