បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។
យ៉ូប 36:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! ព្រះអង្គជះពន្លឺរស្មីព័ទ្ធជុំវិញព្រះអង្គ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ តែព្រះអង្គធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទ្រង់បំព្រាចពន្លឺរស្មីព័ទ្ធជុំវិញទ្រង់ ហើយក៏គ្របបាំងទាំងបាតសមុទ្រផង អាល់គីតាប ទ្រង់ជះពន្លឺរស្មីនៅជុំវិញទ្រង់ តែទ្រង់ធ្វើឲ្យមានភាពងងឹត នៅបាតសមុទ្រ។ |
បន្ទាប់មក ព្រះមានព្រះបន្ទូលថា៖ «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង» នោះក៏កើតមានដូច្នោះមែន។
ដ្បិតគឺដោយសារការទាំងនោះ ដែលព្រះអង្គពិចារណាមើលអស់ទាំងសាសន៍ ព្រះអង្គប្រោសប្រទានអាហារឲ្យជាបរិបូរ។
ក៏គ្របដណ្ដប់ព្រះអង្គដោយពន្លឺ ដូចជាទ្រង់ព្រះភូសា ព្រះអង្គលាតផ្ទៃមេឃ ដូចជាលាតបារាំ
កូនចៅអ៊ីស្រាអែលនាំគ្នាចូលទៅកណ្ដាលសមុទ្រ តាមដីគោក ដោយមានទឹកជាកំផែងនៅខាងស្តាំ និងខាងឆ្វេងពួកគេ។
ទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយកងទ័ពរបស់ផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រពីក្រោយកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាម្នាក់ឡើយ។
ដ្បិតនៅថ្ងៃកូនមនុស្សនឹងយាងមក ប្រៀបដូចជាផ្លេកបន្ទោរ ដែលភ្លឺផ្លេកៗ ពីជើងមេឃម្ខាង ដល់ជើងមេឃម្ខាង។