ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 34:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទោះ​បើ​ខ្ញុំ​សុចរិត នៅ​តែ​រាប់​ជា​អ្នកកុហក របួស​របស់​ខ្ញុំ​មើល​មិន​ជា​ទេ ទោះ​បើ​ខ្ញុំ​គ្មាន​ទោស​ក៏​ដោយ"។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ព្រះអង្គ​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​លោក​សុចរិត គង់​តែ​បាន​រាប់​ជា​អ្នក​កំភូត​វិញ របួស​របស់​លោក​មើល​មិន​ជា​ទេ ទោះ​បើ​លោក​ឥត​ទោស​ក៏​ដោយ

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ទ្រង់​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។

សូមមើលជំពូក



យ៉ូប 34:6
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​ពល​ធ្នូ​របស់​ព្រះ‌អង្គ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រះ‌អង្គ​ពុះ​ចិត្ត​ថ្លើម​ខ្ញុំ​ជា​ពីរ​ឥត​ត្រា‌ប្រណី​ឡើយ ទាំង​ចាក់​ទឹក​ប្រមាត់​ខ្ញុំ​ចុះ​ដល់​ដី។


"ខ្ញុំ​ស្អាត ឥត​មាន​មន្ទិល​ឡើយ ខ្ញុំ​គ្មាន​ទោស ក៏​គ្មាន​អំពើ​ទុច្ចរិត​ណា​នៅ​ក្នុង​ខ្លួន​ខ្ញុំ​ដែរ។


ព្រោះ​ព្រួញ​របស់​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា នៅ​ជាប់​ក្នុង​ខ្លួន​ខ្ញុំ វិញ្ញាណ​ខ្ញុំ​ក៏​អក​ផឹក​ថ្នាំ​ពិស​នៃ​ព្រួញ​ទាំង​នោះ អស់​ទាំង​សេចក្ដី​ស្ញែង​ខ្លាច​របស់​ព្រះ បាន​តម្រៀប​គ្នា​ទាស់​នឹង​ខ្ញុំ​ហើយ។


ហេតុ​អ្វី​បាន​ជា​ទូល‌បង្គំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​ជា‌និច្ច ហើយ​របួស​ទូល‌បង្គំ​មើល​មិន​ព្រម​សះ​សោះ​ដូច្នេះ? កាពិត​ព្រះ​អង្គ​ដូច​ជា​បព្ឆោត​ដល់​ទូល‌បង្គំ គឺ​ដូច​ជា​ទឹក​ដែល​ហូរ​មិន​ទៀង​ទាត់។