យ៉ូប 33:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ខ្ញុំបានបើកមាត់ហើយ អណ្ដាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំរៀបចំពាក្យសម្ដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ខ្ញុំបានបើកមាត់ហើយ អណ្តាតក៏បានរលាស់និយាយនៅក្នុងមាត់ខ្ញុំ អាល់គីតាប ខ្ញុំរៀបចំពាក្យសំដី ហើយត្រៀមខ្លួនជាស្រេចប្រុងនឹងនិយាយ។ |
(ប៉ុន្តែ គ្មានទេ គឺខ្ញុំមិនបានឲ្យមាត់ធ្វើបាប ដោយដាក់បណ្ដាសា ដល់ជីវិតគេឡើយ)។
ដូច្នេះ ឱយ៉ូបអើយ ខ្ញុំសូមលោកស្តាប់ សេចក្ដីអធិប្បាយរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកចំពោះពាក្យរបស់ខ្ញុំចុះ។
ពាក្យសម្ដីខ្ញុំនឹងសម្ដែងចេញ ជាសេចក្ដីទៀងត្រង់ពីចិត្តខ្ញុំ ហើយបបូរមាត់ខ្ញុំនឹងនិយាយយ៉ាងច្បាស់ ពីសេចក្ដីដែលខ្ញុំដឹង។
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ