ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 32:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន បង្រៀន​ពី​ប្រាជ្ញា

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ខ្ញុំ​បាន​នឹក​ថា គប្បី​ឲ្យ​ចាស់ៗ​និយាយ ហើយ​គួរ​ឲ្យ​អ្នក​ដែល​មាន​អាយុ​ច្រើន​បង្រៀន​ពី​ប្រាជ្ញា

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​តែង​គិត​ថា មនុស្ស​មាន​អាយុ​វែង រមែង​ប្រសប់​និយាយ អ្នក​រស់​បាន​ច្រើន​ឆ្នាំ​ប្រសប់​ផ្ដល់​យោបល់។

សូមមើលជំពូក



យ៉ូប 32:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក ស្តេច​រេហូ‌បោម​បាន​ប្រឹក្សា​នឹង​ពួក​ចាស់ៗ ជា​ពួក​ជំនិត​របស់​ព្រះបាទ​សាឡូម៉ូន ជា​បិតា ក្នុង​គ្រា​ដែល​ស្ដេច​នៅ​មាន​ព្រះ‌ជន្ម​នៅ​ឡើយ ដោយ​និយាយ​ថា៖ «តាម​គំនិត​របស់​អ្នក​រាល់​គ្នា តើ​ត្រូវ​ឆ្លើយ​នឹង​ពួក​ប្រជា‌រាស្ត្រ​នេះ​យ៉ាង​ដូច​ម្តេច?»


មនុស្ស​ចាស់ៗ​តែង​មាន​ប្រាជ្ញា ហើយ​មនុស្ស​មាន​អាយុ​យឺនយូ ទើប​មាន​យោបល់។


ខាង​យើង​មាន​ទាំង​មនុស្ស​ក្បាល​សក់​ស្កូវ និង​មនុស្ស​អាយុ​ច្រើន ដែល​ចាស់​ជាង​ឪពុក​អ្នក​ទៅ​ទៀត។


មិន​មែន​មនុស្ស​ចាស់ៗ សុទ្ធ​តែ​មាន​ប្រាជ្ញា ឬ​មនុស្ស​អាយុ​ច្រើន​សុទ្ធ​តែ​យល់ សេចក្ដី​ដែល​ត្រឹម​ត្រូវ​នោះ​ឡើយ


ទូល‌បង្គំ​យល់​ដឹង​ជាង​មនុស្ស​ចាស់ ដ្បិត​ទូល‌បង្គំ​ប្រតិ‌បត្តិ​តាម ព្រះ‌ឱវាទ​របស់​ព្រះ‌អង្គ។


ឯ​សក់​ស្កូវ បើ​ឃើញ​នៅ​ក្នុង​ផ្លូវ​សុចរិត នោះ​ជា​មកុដ​នៃ​កិត្តិ‌សព្ទ។


ដ្បិត រហូត​មក​ដល់​ពេល​នេះ អ្នក​រាល់​គ្នា​គួរ​តែ​បាន​ធ្វើ​ជា​គ្រូ​បង្រៀន​គេ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ត្រូវ​ការ​ឲ្យ​គេ​បង្រៀន ពី​សេចក្ដី​ខាង​ឯ​បឋម​សិក្សា​នៃ​ព្រះ‌បន្ទូល​របស់​ព្រះ​ឡើង​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ការ​អាហារ​រឹង​សោះ តែ​បែរ​ជា​ត្រូវ​ការ​ទឹក​ដោះ​ទៅ​វិញ