សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ ក៏ពោលដោយខ្សឹបគ្នា អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
យ៉ូប 29:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំពោលចប់ហើយ នោះគេឥតថាអ្វីទៀត ពាក្យខ្ញុំបានស្រក់ជោកទៅលើគេ អាល់គីតាប អ្វីៗដែលខ្ញុំនិយាយផុតទៅហើយនោះ គ្មាននរណាប្រកែកតវ៉ាទេ តែពួកគេទទួលយកទាំងអស់គ្នា។ |
សំឡេងនៃពួកអ្នកមានត្រកូលខ្ពស់ ក៏ពោលដោយខ្សឹបគ្នា អណ្ដាតគេបានជាប់នៅនឹងក្រអូមមាត់។
គេបានរង់ចាំខ្ញុំដូចជាចាំភ្លៀង ព្រមទាំងហាមាត់យ៉ាងធំ បែបដូចជាទន្ទឹងចាំទទួលភ្លៀងចុងរដូវ។
ឱប្រពន្ធអើយ បបូរមាត់ឯងស្រក់មកជាទឹកឃ្មុំ មានទឹកឃ្មុំ និងទឹកដោះគោនៅក្រោមអណ្ដាតឯង ហើយក្លិនសម្លៀកបំពាក់របស់ឯង ដូចជាក្លិនក្រអូបនៃព្រៃល្បាណូន
ព្រះអង្គនឹងធ្វើឲ្យសាសន៍ជាច្រើនតក់ស្លុតយ៉ាងនោះដែរ ពួកមហាក្សត្រនឹងបិទមាត់នៅចំពោះព្រះអង្គ ដ្បិតគេនឹងឃើញការដែលឥតមានអ្នកណាប្រាប់ដល់គេ ហើយគេនឹងបានឮសេចក្ដី ដែលគេមិនធ្លាប់ឮពីមុន។
«កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសទាស់នឹងស្រុកខាងត្បូងនោះ ត្រូវថ្លែងទំនាយទាស់នឹងស្រុកព្រៃក្នុងតំបន់ណេកិបចុះ។
«កូនមនុស្សអើយ ចូរតម្រង់មុខអ្នកទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យថ្លែងទំនាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
ពីដើមកាលអេប្រាអិមនិយាយ មនុស្សរន្ធត់ញាប់ញ័រ គេបានថ្កើងឡើងក្នុងពួកអ៊ីស្រាអែល តែគេមានទោសពីដំណើរព្រះបាល ហើយក៏ស្លាប់ទៅ។
ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។ លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។
គេថា «កុំថ្លែងទំនាយឲ្យសោះ ពួកហោរានឹងលែងថ្លែងទំនាយដល់ពួកយ៉ាងនេះហើយ តែដំណៀលនឹងមិនផុតឡើយ»។
ពួកនោះនឹងឃ្វាលស្រុកអាសស៊ើរដោយដាវ និងស្រុកនីមរ៉ូឌត្រង់ទ្វារស្រុកគេ អ្នកនោះនឹងដោះឲ្យយើងរួចពីពួកសាសន៍អាសស៊ើរ ក្នុងកាលដែលគេទន្ទ្រានចូលក្នុងស្រុកយើង ឬបើកាលណាគេដាក់ជើងជាន់ ក្នុងព្រំប្រទល់ស្រុករបស់យើង។
គ្មានអ្នកណាអាចឆ្លើយតបមួយម៉ាត់ ចំពោះព្រះអង្គបានទេ ហើយតាំងពីថ្ងៃនោះមក គ្មានអ្នកណាហ៊ានទូលសួរព្រះអង្គទៀតឡើយ។
សូមឲ្យដំបូន្មានរបស់ខ្ញុំធ្លាក់មកដូចទឹកភ្លៀង ឲ្យពាក្យសម្ដីខ្ញុំស្រក់ដូចសន្សើម គឺដូចជាភ្លៀងរលឹម មកលើស្មៅល្បាស់ខ្ចី ហើយដូចជាភ្លៀងមួយមេមកលើតិណជាតិ។