នោះខ្ញុំបាននឹកថា "ខ្ញុំនឹងស្លាប់ក្នុងសម្បុកខ្ញុំ ហើយនឹងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
យ៉ូប 29:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ខ្ញុំបានបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ព្រមទាំងកន្ត្រាក់យករំពាពីធ្មេញរបស់គេចេញ អាល់គីតាប ខ្ញុំបំបាក់ថ្គាមរបស់មនុស្សទុច្ចរិត ដណ្ដើមយកជនរងគ្រោះពីចង្កូមរបស់គេ។ |
នោះខ្ញុំបាននឹកថា "ខ្ញុំនឹងស្លាប់ក្នុងសម្បុកខ្ញុំ ហើយនឹងចម្រើនថ្ងៃអាយុខ្ញុំដូចជាខ្សាច់
ប៉ុន្តែ ព្រះអង្គជួយឲ្យរួចពីដាវនៃមាត់គេ គឺជាមនុស្សកម្សត់ទុគ៌ត ឲ្យរួចពីកណ្ដាប់ដៃនៃមនុស្សខ្លាំងពូកែ។
សូមឲ្យព្រះយេហូវ៉ាបានប្រកបដោយព្រះពរ ដែលព្រះអង្គមិនបានប្រគល់យើងជារំពា ទៅឲ្យធ្មេញរបស់គេ។
ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង! ឱព្រះនៃទូលបង្គំអើយ សូមសង្គ្រោះទូលបង្គំផង! ដ្បិតព្រះអង្គទះកំផ្លៀងអស់ទាំងខ្មាំងសត្រូវ របស់ទូលបង្គំ ព្រះអង្គបំបាក់ធ្មេញរបស់មនុស្សអាក្រក់។
សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។
មានសម័យមួយដែលមនុស្ស មានធ្មេញដូចជាដាវ ហើយមានថ្គាមដូចជាកាំបិត ដើម្បីខាំស៊ីមនុស្សទាល់ក្រ ឲ្យបាត់ចេញពីលើផែនដីទៅ ព្រមទាំងពួកកម្សត់ទុគ៌ត ពីកណ្ដាលចំណោមមនុស្សលោកផង។
ទូលបង្គំក៏ដេញតាមប្រហារវា ដោះចៀមនោះឲ្យរួចចេញពីមាត់វាមក បើកាលណាវាស្ទុះមកលើទូលបង្គំ នោះទូលបង្គំបានចាប់វាត្រង់ពុកចង្កាវាយសម្លាប់ទៅ