ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូប 27:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ បាន​រាប់​ជា​ទុច្ចរិត​ផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​អាក្រក់ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​សត្រូវ​ខ្ញុំ​បាន​រាប់​ជា​មនុស្ស​អាក្រក់​ចុះ ហើយ​ឲ្យ​អ្នក​ដែល​ទាស់​នឹង​ខ្ញុំ​បាន​រាប់​ជា​ទុច្ចរិត​ផង

សូមមើលជំពូក

អាល់គីតាប

សូម​ឲ្យ​ខ្មាំង​សត្រូវ​របស់​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​អាក្រក់ សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​នឹង​ខ្ញុំ ទទួល​ទោស​ដូច​មនុស្ស​ទុច្ចរិត។

សូមមើលជំពូក



យ៉ូប 27:7
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​មាន​រាជ‌ឱង្ការ​សួរ​គូស៊ី​ថា៖ «តើ​អាប់សា‌ឡុម​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ គូស៊ី​ទូល​ឆ្លើយ​ថា៖ «សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ»។


ខ្ញុំ​នឹង​ប្រកាន់​សេចក្ដី​សុចរិត​របស់​ខ្ញុំ ឲ្យ​ជាប់​លាប់​ឥត​លែង​ត​ទៅ ក្នុង​កាល​ដែល​ខ្ញុំ​រស់​នៅ​ឡើយ នោះ​ចិត្ត​មិន​ប្រកាន់​ទោស​ខ្ញុំ​ជា​ដរាប។


ដ្បិត​ទោះ​បើ​មនុស្ស​ទមិឡ​ល្មើស​បាន​កម្រៃ​ក៏​ដោយ តើ​មាន​សេចក្ដី​សង្ឃឹម​អ្វី ក្នុង​កាល​ដែល​ព្រះ ដក​យក​ព្រលឹង​គេ​ទៅ?


ឱ​បើ​មាន​អ្នក​ណា​មួយ​ស្ដាប់​ខ្ញុំ មើល៍ ខ្ញុំ​ចុះ​ឈ្មោះ​ហើយ សូម​ឲ្យ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ឆ្លើយ​មក​ខ្ញុំ​ចុះ ឱ​បើ​អ្នក​ដែល​ត​តាំង​នឹង​ខ្ញុំ បាន​ធ្វើ​ពាក្យ​ថ្លែង​ការទៅ។


ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ!


ដូច្នេះ លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណា‌បាល​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ។