Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:32 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

32 ស្តេច​មាន​រាជ‌ឱង្ការ​សួរ​គូស៊ី​ថា៖ «តើ​អាប់សា‌ឡុម​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ គូស៊ី​ទូល​ឆ្លើយ​ថា៖ «សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា​ជា​អម្ចាស់​នៃ​ទូល‌បង្គំ និង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

32 ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន‌ជាតិ​អេត្យូ‌ពី ទូល​ថា៖ «បពិត្រ​ព្រះ‌ករុណា! សូម​ឲ្យ​ខ្មាំង​សត្រូវ និង​ពួក​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ករុណា ត្រូវ​វិនាស​ដូច​យុវជន​នោះ​ចុះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

32 ស្តេច​ទ្រង់​មាន​បន្ទូល​សួរ​គូស៊ី​ថា តើ​អាប់‌សា‌ឡំម​កូន​ប្រុស​យើង​សុខ​សប្បាយ​ទេ​ឬ គូស៊ី​ទូល​ឆ្លើយ​ថា សូម​ឲ្យ​ពួក​ខ្មាំង​សត្រូវ​នៃ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ នឹង​អស់​អ្នក​ដែល​លើក​គ្នា​ក្បត់​ចំពោះ​ទ្រង់ បាន​ដូច​ជា​បុត្រា​ទ្រង់​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

32 ទត​សួរ​ថា៖ «ចុះ​អាប់‌សា‌ឡុម​សុខ​សប្បាយ​ឬ​ទេ?»។ ជន‌ជាតិ​អេត្យូ‌ពី​និយាយ​ថា៖ «សូម​ជម្រាប​ស្តេច! សូម​ឲ្យ​ខ្មាំង​សត្រូវ និង​ពួក​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ត្រូវ​វិនាស ដូច​យុវជន​នោះ​ចុះ!»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​យ៉ូអាប់​ក៏​ប្រាប់​គូស៊ី​ថា៖ «ចូរ​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ចុះ»។ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។


ស្ដេច​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​អាប់សា‌ឡុម​ជា​កូន​ប្រុស​យើង​សុខ​សប្បាយ​ឬ​ទេ?»។ អ័ហ៊ីម៉ាស​ទូល​ឆ្លើយ​ថា៖ «កាល​យ៉ូអាប់​បាន​ចាត់​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា មក នោះ​ទូល‌បង្គំ​ឃើញ​ថា មាន​ជ្រួល‌ជ្រើម​ជា​ខ្លាំង តែ​មិន​ដឹង​ជា​មាន​ហេតុ​អ្វី​ទេ»។


៙ សូម​ឲ្យ​ការ​នេះ​បាន​ជា​រង្វាន់​ពី​ព្រះ‌យេហូវ៉ា ដល់​ពួក​អ្នក​ដែល​ចោទ​ប្រកាន់​ទូល‌បង្គំ គឺ​អស់​អ្នក​ដែល​និយាយ​មូល​បង្កាច់ ដល់​ជីវិត​ទូល‌បង្គំ!


ត្រូវ​ឲ្យ​គំនិត​វា​ផ្លាស់​ប្រែ​លែង​មាន​គំនិត​ជា​មនុស្ស ហើយ​ឲ្យ​វា​មាន​គំនិត​ជា​សត្វ​វិញ ត្រូវ​ឲ្យ​វា​នៅ​យ៉ាង​នោះ ដរាប​ដល់​កន្លង​ទៅ​អស់​ប្រាំពីរ​ខួប។


ពេល​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ ក៏​មាន​ចិត្ត​តក់​ស្លុត​មួយ​សម្ទុះ។ គំនិត​របស់​លោក​ធ្វើ​ឲ្យ​លោក​ភ័យរន្ធត់ តែ​ស្ដេច​មាន​រាជ​ឱង្ការ​ថា៖ «បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​កាត់​ស្រាយ​នាំ​ឲ្យ​អ្នក​ភ័យ​រន្ធត់​ឡើយ»។ បេល‌ថិស្សា‌សារ​ទូល​តប​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​ធ្លាក់​ទៅ​លើ​អស់​អ្នក​ដែល​ស្អប់​ព្រះ​កុរណា ហើយ​សេចក្ដី​កាត់​ស្រាយ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​ព្រះ‌ករុណា​វិញ!


ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ឲ្យ​អស់​ទាំង​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ​វិនាស​ទៅ​ដូច្នោះ​ដែរ! តែ​សូម​ឲ្យ​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ បាន​ភ្លឺ​ដូច​ព្រះ​អាទិត្យ ដែល​រះ​ឡើង​ពេញ​កម្លាំង»។ ស្រុក​ទេស​ក៏​បាន​សុខ‌សាន្ត‌ត្រាណ​អស់​សែសិប​ឆ្នាំ។


ដូច្នេះ លោក​ម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​ដោយ​នូវ​ព្រលឹង​លោក​ដែរ​ថា ពួក​ខ្មាំង​សត្រូវ​របស់​លោក​ម្ចាស់​នៃ​ខ្ញុំ ព្រម​ទាំង​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​ដល់​លោក នឹង​បាន​ដូច​ជា​ណា‌បាល​នោះ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ឃាត់​លោក​មិន​ឲ្យ​កម្ចាយ​ឈាម ហើយ​មិន​ឲ្យ​សង‌សឹក​ដោយ​ដៃ​លោក​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម