ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។
យ៉ូប 24:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងមនុស្ស ដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែ ព្រះមិនយកព្រះហឫទ័យទុកដាក់ នឹងការអាក្រក់នោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរព្រះជាម្ចាស់ពីទីក្រុង ប៉ុន្តែ ព្រះអង្គធ្វើព្រងើយ មិនដាក់ទោសអ្នក ដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានឮមនុស្សថ្ងូរពីក្នុងទីក្រុង ហើយព្រលឹងនៃមនុស្សដែលត្រូវរបួសក៏ស្រែកឡើង ប៉ុន្តែព្រះទ្រង់មិនយកព្រះហឫទ័យទុកដាក់នឹងការអាក្រក់នោះឡើយ។ អាល់គីតាប អ្នករបួស និងអ្នកជិតស្លាប់នាំគ្នាថ្ងូរ ស្រែកអង្វរអុលឡោះពីទីក្រុង ប៉ុន្តែ ទ្រង់ធ្វើព្រងើយ មិនដាក់ទោសអ្នកដែលប្រព្រឹត្តអំពើដ៏អាក្រក់ទាំងនេះឡើយ។ |
ពេលនោះ ព្រះអង្គមានព្រះបន្ទូលសួរថា៖ «តើអ្នកបានប្រព្រឹត្តអ្វីដូច្នេះ? សូរសម្រែកឈាមប្អូនរបស់អ្នកបានលាន់ឮពីដី ឡើងមកដល់យើង។
គេត្រូវចម្រាញ់ធ្វើប្រេងនៅខាងក្នុងរបង របស់មនុស្សទាំងនោះ គេជាន់ធុងទំពាំងបាយជូរ ប៉ុន្តែ កំពុងតែស្រែកឃ្លានទឹក។
ពួកនេះជាពួកអ្នកដែលមិនព្រមទទួលពន្លឺ គេមិនស្គាល់អស់ទាំងផ្លូវនោះ ឬកាន់ខ្ជាប់តាមផ្លូវច្រកនៃពន្លឺនោះឡើយ។
ប្រសិនបើសេចក្ដីវេទនាណានាំឲ្យស្លាប់ភ្លាម ព្រះអង្គនឹងសើចឡក ដល់សេចក្ដីល្បងល របស់មនុស្សឥតទោស។
ផែនដីនេះបានប្រគល់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់ហើយ ព្រះអង្គក៏បាំងមុខពួកចៅក្រមនៃផែនដី បើមិនមែនជាព្រះអង្គទេ នោះតើជាអ្នកណាវិញ?
ហេតុអ្វីបានជាមនុស្សអាក្រក់មើលងាយព្រះ ហើយគិតក្នុងចិត្តថា «ព្រះអង្គមិនរករឿងអញទេ» ដូច្នេះ?
ដ្បិតទូលបង្គំជាមនុស្សក្រីក្រ ហើយទុគ៌ត ឯចិត្តនៅក្នុងខ្លួនទូលបង្គំក៏មានរបួសដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងនឹងក្រោកឡើងឥឡូវ ព្រោះមានគេសង្កត់សង្កិនមនុស្សក្រីក្រ ហើយព្រោះតែសម្រែករបស់មនុស្សកម្សត់ទុគ៌ត យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេដង្ហក់រកនោះ»។
អ្នកបានប្រព្រឹត្តអំពើទាំងនេះ តែយើងបាននៅស្ញៀម អ្នកស្មានថា យើងក៏ដូចតែអ្នកដែរ តែឥឡូវនេះ យើងបន្ទោសអ្នក ហើយយករឿងនេះមកដាក់នៅចំពោះមុខអ្នក។
ដ្បិតគេធ្វើទុក្ខបៀតបៀនអ្នក ដែលព្រះអង្គបានវាយ ហើយគេតំណាលពីការឈឺចាប់របស់អស់អ្នក ដែលព្រះអង្គបានវាយឲ្យរបួស។
ដ្បិតវាអាចជាអាវធំតែមួយរបស់អ្នកនោះសម្រាប់នឹងដណ្ដប់ខ្លួន តើគេនឹងបានអ្វីដណ្តប់នៅពេលដេក? បើគេអំពាវនាវដល់យើង នោះយើងនឹងស្ដាប់ ដ្បិតយើងមានចិត្តអាណិតមេត្តា។
ខ្ញុំបានងាកមកពិចារណាមើលពីការសង្កត់សង្កិនគ្រប់យ៉ាង ដែលកើតមាននៅក្រោមថ្ងៃ ក៏ឃើញទឹកភ្នែករបស់ពួកអ្នកដែលត្រូវគេសង្កត់សង្កិន ហើយឃើញថា គេគ្មានអ្នកណាជួយដោះទុក្ខឡើយ ត្រូវពួកអ្នកមានអំណាចរឹបជាន់ ឥតអ្នកណាជួយដោះទុក្ខគេឡើយ។
ដូច្នេះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា តើយើងធ្វើអ្វីនៅទីនេះឥឡូវ ដែលឃើញថា រាស្ត្រយើងបានត្រូវយកចេញទៅ ដោយឥតថ្លៃដូច្នេះ។ ឯពួកអ្នកដែលឃុំគ្រងលើគេ ក៏ស្រែកគំហក ហើយរាល់ថ្ងៃ នាមយើងត្រូវប្រមាថជានិច្ច នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
ឱព្រះយេហូវ៉ាអើយ កាលណាទូលបង្គំជជែកតនឹងព្រះអង្គ ព្រះអង្គសុចរិតទេ ប៉ុន្តែ ទូលបង្គំចង់តែទូលពិភាក្សានឹងព្រះអង្គ ពីដើមហេតុថា ហេតុអ្វីបានជាដំណើរ របស់មនុស្សអាក្រក់តែងតែចម្រើនឡើង? ហេតុអ្វីបានជាពួកអ្នកដែលប្រព្រឹត្តក្បត់ រស់នៅជាឥតខ្វល់ដូច្នេះ?
ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។
ពាក្យសម្ដីរបស់អ្នករាល់គ្នា រំខានដល់ព្រះហឫទ័យព្រះយេហូវ៉ាណាស់។ ប៉ុន្តែ អ្នករាល់គ្នាសួរថា "តើយើងបានរំខានព្រះហឫទ័យព្រះអង្គដូចម្ដេច?" គឺដោយព្រោះអ្នករាល់គ្នានិយាយថា "អស់អ្នកណាដែលប្រព្រឹត្តអំពើអាក្រក់ នោះល្អនៅចំពោះព្រះនេត្រនៃព្រះយេហូវ៉ា ព្រះអង្គសព្វព្រះហឫទ័យនឹងគេ" ឬថា "តើសេចក្ដីយុត្តិធម៌របស់ព្រះនៅឯណា?"»។
ឥឡូវនេះ យើងរាប់មនុស្សឆ្មើងឆ្មៃ ទុកជាសប្បាយហើយ ពួកអ្នកដែលប្រព្រឹត្តការអាក្រក់បានតាំងឡើង គេល្បងលព្រះ ហើយក៏រួចខ្លួន»។
ត្រូវរាប់ព្រះហឫទ័យអត់ធ្មត់របស់ព្រះអម្ចាស់នៃយើង ទុកជាការសង្គ្រោះ ដូចលោកប៉ុល ជាបងប្អូនស្ងួនភ្ងារបស់យើង ក៏បានសរសេរមកអ្នករាល់គ្នា តាមប្រាជ្ញាដែលព្រះបានប្រទានមកលោក
ដូច្នេះ គេយកព្រះនានារបស់សាសន៍ដទៃ ចេញពីក្នុងចំណោមពួកគេ ហើយនាំគ្នាមកគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាវិញ ព្រះអង្គក៏មានព្រះហឫទ័យរំជួល ដោយឃើញសេចក្ដីវេទនារបស់ពួកអ៊ីស្រាអែល។